ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

SAI Press Release

ព័ត៌មាន | 20.10.2023

អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ(SAI)

សៀមរាប, ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានហោះហើរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) ជាលើកដំបូងដែលមានជើងហោះហើរលេខ K6 ៧១០៣ ពីភ្នំពេញ ទៅសៀមរាប ហើយក៏ជាក្រុមហ៊ុនដែលបានហោះហើរចេញពី អាកាសយានដ្ឋានអន្តរជាតិសៀមរាប(REP) ចុងក្រោយគេបង្អស់នៅយប់ថ្ងៃទី១៥ ខែតុលា ដែលមានជើងហោះហើរលេខ K6 ៧១០២ ពីសៀមរាប ទៅភ្នំពេញ ដោយមានផ្ទុកអ្នកដំណើរចំនួន ៧៩ នាក់។ យើងខ្ញុំក៏មានសេចក្តីសោមនស្សរីករាយក្នុងការជំរាបជូនដំណឹងផងដែរថា ជើងហោះហើរទាំងអស់ដែលហោះហើរទៅឬមកកាន់ខេត្តសៀមរាបនឹងត្រូវចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះតទៅ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសទេសចរណ៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុនបានបន្តពង្រីកការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ ហាណូយ ហូជីមិញ ដាណាំង សៀងហៃ ក្វាងចូវ ហៃគូ ចិនចូវ និងវៀងចន្ទ ហើយនឹងគ្រោងហោះហើរទៅកាន់គោលដៅជាច្រើនផ្សេងទៀតនាពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ឡើងវិញផងដែរថាក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានកំណត់ចក្ខុវិស័យរបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់កម្ពុជាដែលទទួលបានវិញ្ញាបនប័ត្រប្រតិបត្តិការសុវត្ថិភាពពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA)  និងជាសមាជិកផ្លូវការរបស់អង្គការនេះចាប់ឆ្នាំ២០១៧ ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវទំនុកចិត្តខ្ពស់ពីអ្នកដំណើរ និងដៃគូអាជីវកម្មនានាទាំងក្នុងនិងក្រៅប្រទេស។

ទន្ទឹមនឹងនេះពួកយើងក៏បានបើកលក់សំបុត្រលំដាប់ថ្នាក់ធុរកិច្ច (Business Class) នាពេលថ្មីៗនេះហើយក្នុងពេលឆាប់ៗខាងមុខនេះ ពួកយើងនឹងបើកដំណើរការជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរីផងដែរ។ ទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ សូមរងចាំតាមដានជើងហោះហើរនិងប្រូម៉ូសិនថ្មីៗជាច្រើនបន្ថែមទៀតពីក្រុមហ៊ុនយើងខ្ញុំ។

សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបាននឹងកំពុងគាំទ្រក្រុមហ៊ុនយើងខ្ញុំ ហើយពួកយើងនឹងរងចាំទទួលស្វាគមន៍លោកអ្នកជានិច្ច។

ដើម្បីទិញសំបុត្រសូមទំនាក់ទំនងទៅកាន់៖

  • គេហទំព័រ៖www.cambodiaangkorair.com

  • ទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា៖ (+855) 23 6666 788 / (+855) 23 666 789 / (+855) 23 6666 787

  • ការិយាល័យនៅប្រទេសចិន៖ (+86) 0371 6039 7777

  • ការិយាល័យនៅប្រទេសវៀតណាម៖ (+84) 28 35471 767

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមអ៊ីមែលរបស់យើង៖ helpdesk_online_2@cambodiaangkorair.com

 

ចែករំលែក​លើ:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

ព័ត៌មាន | 12.02.2020
ខេមបូឌាអង្គរអ៊ែhttps://cambodia-angkor-air.digitop.vn/admin/news-ml/edit/5#jaរបោះជំហានទៅមុខជាមួយនឹងការដាក់ឱ្យដំណើរការនូវសេវាកម្មអាណាលីលីរី

ភ្នំពេញ - ខេមបូឌាអង្គរអ៊ែរទើបតែបានណែនាំសេវាកម្មអាន់ឆីរីរីដែលទើបនឹងបើកថ្មីទៅក្នុងប្រព័ន្ធរបស់ពួកគេដែលនឹងបម្រើអតិថិជនបានកាន់តែប្រសើរក្នុងរយៈពេលនៃការធ្វើដំណើររបស់ពួកគេជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ។

អាន​បន្ថែម

ព័ត៌មាន | 14.04.2023
Online ancillary

សួស្តីអ្នកដំណើរទាំងអស់! ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីដំណើរការឡើងវិញនៃសេវាកម្ម និងទំនិញបន្ថែមនៅលើ

អាន​បន្ថែម

ព័ត៌មាន | 12.02.2020
សៀមរាប - ប៉េកាំង៖ សេចក្តីប្រកាសផ្លូវថ្មី

ក្រុមហ៊ុនអាកាសចរណ៍ជាតិនៃកម្ពុជា - ខេមបូឌាអង្គរអ៊ែរ (ខេ ៦) ប្រកាសចាប់ផ្តើមសេវាកម្មមិនឈប់ថ្មីរវាងក្រុងសៀមរាប (រីភី) និងទីក្រុងប៉េកាំង (ប៊ីជេអេស) សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០១៦ ។ ..

អាន​បន្ថែម