Click here 02 October 2020: Announcement about strict implementation follow Cambodian Authorities’ Regulations

ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

គោលការណ៍ទិញកញ្ចប់ឥវ៉ាន់ថ្មី គោលការណ៍ទិញកញ្ចប់ឥវ៉ាន់ថ្មី

គោលការណ៍ថ្មីដែលប្តូរពីប្រព័ន្ធគិតទម្ងន់មកជាកញ្ចប់នឹងមានសុពលភាពសម្រាប់ការទិញសំបុត្រចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះតទៅ។

១. កាបូបយួរដៃ៖សម្រាប់មនុស្សធំ កូនក្មេង និងទារក៖

 

ទិសដៅនៃការធ្វើដំណើរ

ប្រភេទថ្នាក់

ចំនួន

ទម្ងន់អតិបរមា ក្នុង១កញ្ចប់កញ្ចប់

ទំហំអតិបរមា

កាបូបយួរដៃ

គ្រប់ទិសដៅ

គ្រប់ថ្នាក់

៧គ.ក (១៥ផោន)

- ១១៥ស.ម (៥៦ស.ម x ៣៦ស.ម x ២៣ស.ម) ឬ

- ៤៥អ៊ីញ (២២” x ១១” x ៩”)

សម្ភារៈតូចៗ (*)

គ្រប់ទិសដៅ

គ្រប់ថ្នាក់

   

(*)៖ កាបូបយួរដៃតូច (មានដូចជា)៖

  • កាបូបដៃស្រ្តី សៀវភៅ ទស្សនាវដ្តី ម៉ាស៊ីនថតរូប សម្ភារៈអាហាររបស់កូនក្មេង ឬ ថង់ប្លាស្ទិច ចំនួន០១ ។ល។ ដែលមានទំហំមិនលើសពី (កម្ពស់ x ប្រវែង x ទទឹង) ៣០ស.ម x ២០ស.ម x ១០ស.ម / ១២” x ៧,៩” x ៣,៩”
  • ស្រោមសម្រាប់ដាក់អាវធំ ចំនួន០១ ដែលមានទំហំមិនលើសពី ១១៤ស.ម x ៦០ស.ម x ១១ស.ម / ៤៥” x ២៤” x ៤,៣”
  • កាបូបកំព្យូទ័រយួរដៃ ដែលមានទំហំមិនលើសពី ៤០ស.ម x ៣០ស.ម x ១០ស.ម / ១៦” x ១២” x ៧,៩”

- អ្នកធ្វើដំណើរ (លើកលែងតែទារក) អនុញ្ញាតឲ្យយកតែកាបូបយួរដៃតែមួយប៉ុណ្ណោះឡើងយន្តហោះ។ កាបូបនោះមិនត្រូវមានទំហំធំជាង ១១៥ស.ម / ៤៥ អ៊ីញ និងមានទម្ងន់អតិបរមា ៧គ.ក។

- ចំពោះកាបូបយួរដៃត្រូវមានទំហំសមល្មមដែលអាចដាក់ចូលក្រោមកៅអីអង្គុយនៅខាងមុខអ្នក ឬកន្លែងដាក់ឥវ៉ាន់នៅផ្នែកខាងលើ។ ឥវ៉ាន់ដែលរកឃើញថាលើសទម្ងន់ឬមិនមានការវេចខ្ចប់ត្រឹមត្រូវ នឹងត្រូវបានហាមឃាត់មិនឲ្យយកចូលយន្តហោះឡើយ។

- តាមច្បាប់ និងបទបញ្ញតិ្ត អ្នកធ្វើដំណើរអាចយកវត្ថុរាដាក់ក្នុងកាបូបយួរដៃបាន ដោយគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

  • វត្ថុរាវទាំងនោះត្រូវរក្សាក្នុងប្រអប់ ឬកំប៉ុងដាច់ដោយឡែកមិនលើសពី ១០០ម.ល។
  • ប្រអប់ ឬកំប៉ុងសម្រាប់ដាក់វត្ថុរាវទាំងនោះត្រូវយួរចូលដាច់ដោយឡែកពីគេ ដាក់ក្នុងថង់ថ្លា មានរ៉តបិទជិត ឬក៏ថង់ដែលអាចចងបិទមុខបាន ថង់ទាំងនោះមិនអាចអោយផ្ទុកវត្ថុរាវបាន១លីត្រឡើយ។

- ថង់ប្លាស្ទិកទាំងនោះនឹងត្រូវឆែកក្នុងតំបន់សុវត្តិភាព។ អ្នកដំណើរត្រូវតម្រូវឱ្យបោះចោលវត្ថុរាវទាំងនោះក្នុងករណីមិនត្រឹមត្រូវតាមលក្ខខណ្ឌខាងលើ។

កំណត់ចំណាំ៖ រាល់សម្ភារៈយួរដៃមិនគិតថ្លៃទាំងឡាយដែលមិនគោរពតាមលក្ខខណ្ឌនឹងត្រូវបានគិតប្រាក់ដូចឥវ៉ាន់ទូទៅ ឬបដិសេធមិនឱ្យយកចូល មានដូចជា៖

  • សម្ភារៈដែលត្រូវបានហាមឃាត់ ដោយច្បាប់ ឬបទបញ្ញត្តិដែលចែងដោយរដ្ឋ ឬប្រទេសគោលដៅ/ប្រទេសចេញដំណើរ/ចំណុចប្តូរគោលដៅ
  • សម្ភារៈដែលពិនិត្យមើលទៅលើលក្ខណៈមួយចំនួនដែលឃើញថាមិនគួរអនុញ្ញាតិឱ្យយកចូលដូចជា ទម្ងន់ រូបរាង ទំហំ ឬខុសប្លែកពីធម្មតា។

 

២. កាបូបឥតគិតថ្លៃ៖

ការធ្វើដំណើរ

ប្រភេទថ្នាក់

ចំនួន

ទម្ងន់កញ្ចប់អតិបរមាក្នុង១កញ្ចប់

ទំហំអតិបរមា
(សរុបទំហំទាំងបី)

ទាំងអស់

- Business.

- Premium economy

៣២គ.ក (៧០ផោន)

១៥៨ស.ម(៦២ LI)

Economy(*)

២៣គ.ក (៥០ផោន)

១៥៨ស.ម(៦២ LI)

(*)៖ ករណីលើកលែង៖ សម្រាប់កៅអីតម្លៃទាប

  • ជើងហោះហើរក្នុងប្រទេសកម្ពុជា៖ ១ កញ្ចប់កញ្ចប់
  • ជើងហោះហើរផ្សេងៗ៖ មិនមាន (NIL)

- កូនក្មេងទទួលបានកាបូប Check-in ដូចជាមនុស្សធំដែរ។

- ទារកមិនត្រូវបានផ្តល់ជូននោះទេ។

- សម្រាប់ទារកទាំងអស់ត្រូវបានអនុញ្ញាតឱ្យយករទេះដែលអាចបត់បានចូលដោយឥតគិតថ្លៃ។

- រាល់សម្ភារៈទាំងឡាយដែលធ្ងន់ជាង៣២គ.ក នឹងមិនត្រូវបានដឹកជញ្ជូនដូចឥវ៉ាន់ធម្មតាទេ។

- ក្រុមហ៊ុនយើងខ្ញុំមិនទទួលឥវ៉ាន់ Check-in ដែលមានទំហំលើសពី ៣២០ស.ម/១២៦អ៊ីញទេ

- រាល់ឥវ៉ាន់ដែលលើសពី ១១៩ស.ម/៤៥” នឹងត្រូវបានកំណត់ថាជាឥវ៉ាន់លើសទំហំ និងគួរស្នើសុំដើម្បីធ្វើការរៀបចំនិងសម្រួលកន្លែងផ្ទុកឥវ៉ាន់លើយន្តហោះ។

 

៣. តម្លៃសម្រាប់កាបូបលើសទម្ងន់៖

គ.ក/កញ្ចប់កញ្ចប់

បង់ប្រាក់ជាមុន

បង់ផ្ទាល់នៅព្រលានយន្តហោះ (*)

បង់ទម្ងន់បន្ថែមនៅព្រលានយន្តហោះ​ (**)

១៥គ.ក/កញ្ចប់

២៣គ.ក/កញ្ចប់

៣២គ.ក/កញ្ចប់

ទម្ងន់បន្ថែម ២៣-៣២

២៣ គ.ក/កញ្ចប់

៣២គ.ក/កញ្ចប់

ទម្ងន់បន្ថែម ១៥-២៣

ទម្ងន់បន្ថែម ២៣-៣២

ទម្ងន់បន្ថែម ១៥-៣២

ជើងហោះហើរក្នុងស្រុក (រួមបញ្ចួលទាំងពន្ធ)

២៣

៣៥

៤៨

១៣

៦៩

៩៦

៥០

៦០

៨០

ផ្លូវហោះហើររវាងកម្ពុជា និងវៀតណាម

៣០

៤៦

៦៤

១៨

៦៥

៨៥

៥០

៦០

៨០

ផ្លូវហោះហើររវាង កម្ពុជា និង ចិន

៣៩

៦៣

៨០

១៧

៩០

១២០

៥០

៦០

៨០

ផ្លូវហោះហើរផ្សេងទៀត

៤៩

៧៣

៩០

២៧

១០០

១៣០

៦០

៧០

៩០

(*) សម្រាប់ករណីដែលអ្នកធ្វើដំណើរមិនមានកាបូប Check-in ឬអ្នកធ្វើដំណើរមានកាបូបច្រើនលើសកំណត់។

(**) សម្រាប់ករណីដែលអ្នកធ្វើដំណើរធ្វើការបង់ប្រាក់ជាមុន និងចង់បន្ថែមទម្ងន់ឥវ៉ាន់ប៉ុន្តែមិនទាន់បានបង់ប្រាក់។

  • រូបិយប័ណ្ឌ៖ ដុល្លារ
  • ចំនួនដែលត្រូវចំណាយក្នុងការធ្វើដំណើរ១ដង៖

 

៤. ឥវ៉ាន់លើសទំហំ៖

- ឥវ៉ាន់ដែលមានទំហំលើសពី១១៩ស.ម/៤៥” នឹងត្រូវបានកំណត់ថាជាឥវ៉ាន់ដែលលើសទម្ងន់។

- ក្នុងករណីលើសទំហំ អ្នកដំណើរត្រូវធ្វើការបង់ប្រាក់បន្ថែមលើឥវ៉ាន់ដែលលើសនោះដូចខាងក្រោម៖

 

ធ្វើដំណើរក្នុងប្រទេស

ធ្វើដំណើរទៅក្រៅប្រទេស

តម្លៃសម្រាប់ឥវ៉ាន់លើសទំហំ

៨០ដុល្លារ/កញ្ចប់

១០០ដុល្លារ/កញ្ចប់

- ក្នុងករណីលើសទំហំ អ្នកធ្វើដំណើរគួរទិញទម្ងន់បន្ថែម។

- ឥវ៉ាន់ដែលមានលើសទំហំហាមមិនឱ្យលើសពី៣២គ.ក។

 

ទំនាក់ទំនង

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកភ្នាក់ងារជំនួយយើងខ្ញុំដូចខាងក្រោម៖
អ៊ីម៉ែល៖ helpdesk_online_2@cambodiaangkorair.com
ទូរស័ព្ទ៖ (+855) 23 6660 330
ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ (ម៉ោង០៨:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និងពីម៉ោង០១:៣០រសៀល ដល់ម៉ោង០៥:៣០ល្ងាច)