击这 查看金边-中国航班规定

ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

បញ្ញតិ និងលក្ខណ្ឌ បញ្ញតិ និងលក្ខណ្ឌ

លក្ខខណ្ឌទូទៅ

 • តាមឆន្ទានុសិទ្ធផ្តាច់មុខ AngkorWards អាចធ្វើការកែប្រែរចនាសម្ព័ន្ធ និង អត្ថប្រយោជន៍ផ្សេងៗដោយជូន រឺ គ្មានជូនដំណឹងជាមុន ។
 • តាមរយះសមាជិកភាពនេះ លោកអ្នកត្រូវបានសន្មត់ថា ទទួលយកបញ្ញតិ និង លក្ខខណ្ឌទាំងនេះដូចដែលមានចែង​ ហើយត្រូវចងកាតព្វកិច្ចដោយបញ្ញតិ និង លក្ខខណ្ឌនេះ ។
 • AngkorWards មិនទទួលខុសត្រូវ រឺ ជាប់ជំពាក់ក្នុងករណីដូចជាំ មិនមានកៅអីទំនេរ មិនអាចកក់សំបុត្រយន្តហោះបាន​ រឺ ការផ្លាស់ប្តូរពេលវេលាហោះហើរ រឺ ករណីផ្សេងៗដែលហួសពីកំរិតដែលអាចគ្រប់គ្រងបាន ។
 • AngkorWards មិនទទួលខុសត្រូវចំពោះសមាជិកណាមួយ ក្នុងករណីមិនអាចទទួលរង្វាន់ និង ដោះស្រាយបញ្ជីគណនីរបស់សមាជិក ក្នុងករណីរកឃើញមានកំហុសក្នុងការផ្តល់ពិន្ទុ រឺ ការប្ដូរយករង្វាន់ ។
 • AngkorWards មិនទទួលខុសត្រូវចំពោះសមាជិកណាមួយ ដែលផ្តល់ជូនផ្នែកខ្លះ រឺ ទាំងស្រុងនៃអត្ថប្រយោជន៍របស់ AngkorWards សំរាប់សមាជិកផ្សេង។
 • AngkorWards រក្សាសិទ្ធក្នុងការធ្វើសវនកម្មគ្រប់គណនីក្នុងកម្មវិធីនេះ គ្រប់ពេលវេលា និង គ្មានជូនដំណឹងដល់សមាជិក ដើម្បីធានាការអនុលោមទៅតាមបញ្ញតិនៃកម្មវិធីនេះ និង លក្ខខណ្ឌក្រុមហ៊ុនអាកាសចរជាតិកម្ពុជា អង្គរ អ៊ែរ ។
 • ក្នុងករណីការធ្វើសវនកម្មបង្ហាញពីលទ្ធផលថាមាន កំហុស រឺ បំពានទៅលើ បញ្ញតិ និង លក្ខខណ្ឌ នោះ AngkorWards នឹងពន្យាពេល ក្នុងដំណើរការផ្តល់រង្វាន់ ។ AngkorWards រក្សាសិទ្ធលុបចោលពិន្ទុចំពោះសមាជិកដែលបានឈប់ប្រើប្រាស់គណនី រឺ ត្រូវបានបញ្ឈប់ប្រើប្រាស់គណនី ប្រសិនពិន្ទុបានបន្ថែមខុសដោយសារការក្លែងបន្លំ រឺ កំហុសបច្ចេកទេស ។
 • AngkorWards តាមឆន្ទានុសិទ្ធផ្តាច់មុខបញ្ឈប់សមាជិកភាពក្នុងករណីបំពានធ្ងន់ធ្ងរទៅលើ បញ្ញតិ និង លក្ខខណ្ឌ របស់ AngkorWards រឺ សមាជិកទទួលមរណៈភាព ។ សមាជិកអាចបញ្ចប់សមាជិកភាពដោយស្នើរជាលាយលក្ខណ៍អក្សរ ។ ខណៈពេលបញ្ចប់សមាជិកភាពពិន្ទុនៅសល់ត្រូវបានលុបចោលទាំងអស់ ។
 • AngkorWards រឺ ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ នឹងត្រូវបានលើកលែង ចំពោះរាល់ទំនួលខុសត្រូវ រឺ ការទាមទារសំណងរបស់សមាជិកណាមួយពាក់ព័ន្ធជាមួយ AngkorWards ។
 • AngkorWards រក្សាសិទ្ធក្នុងការជំរាបដំណឹងជូនសjមត្ថកិច្ច រឺ សន្តិសុខ អំពីកាយវិការមិនសមរម្យខ្លាំងក្លា រឺ ការមានកំហុសក្នុងបញ្ជីគណនីរបស់សមាជិក ។
 • AngkorWards តាមឆន្ទានុសិទ្ធ បញ្ឈប់សមាជិកភាពក្នុងករណីបំពានទៅលើបញ្ញត្តិ និង លក្ខខណ្ឌនេះ ។

ការបំពានទៅលើបញ្ញតិ និង លក្ខខណ្ឌរួមមាន

 • ការប្រព្រឹត្តិមិនត្រឹមត្រូវ ការក្លែងបន្លំ ការមិនប្រើប្រាស់រង្វាន់ រឺ គ្រឿងប្រដាប់ប្រដា ដែលបានផ្តល់អោយសមាជិកដោយ AngkorWards ។
 • ការប្រព្រឹត្តិអំពើប្រឆាំងទៅលើ AngkorWards រឺ ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ រឺ កម្មវិធីរបស់ដៃគូរ ។
 • ការប្រព្រឹត្តិអំពើមានលក្ខណៈឃោឃៅ រឺ រំលោភបំពានបុគ្គលិកក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ។
 • ការប្រព្រឹត្តិអំពើគំរាមកំហែងដល់សន្តិសុខរបស់វិស័យអាកាសចរ ។
 • ការប្រព្រឹត្តិអំពើផ្សេងៗដែលត្រូវបាន AngkorWards យល់ឃើញថាបំពានទៅលើបញ្ញត្តិ និង លក្ខខណ្ឌ ។
 • កំរិតថ្នាក់ ប័ណ្ណ និង ពិន្ទុរបស់សមាជិក មិនអាចផ្ទេរ ផ្តល់ជាមោរតក រឺ បញ្ចាំបានឡើយ ។
 • បញ្ញត្តិ និង លក្ខខណ្ឌទាំងនេះមានប្រសិទ្ធចំពោះទំនាក់ទំនងរវាង AngkorWards និង សមាជិករបស់ខ្លួន ។

ការចុះឈ្មោះ

 • សមាជិក AngkorWards អាចចុះឈ្មោះបានដោយគ្រប់ជនជាតិដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ហើយជាពលរដ្ឋនិង មានអាស័យដ្ឋានក្នុងតំបន់ដែល AngkorWards ត្រូវដាក់អោយប្រើប្រាស់ និង មិនត្រូវបានហាមឃាត់ដោយច្បាប់របស់ប្រទេសនៃសមាជិកនោះ ។
 • ទីភ្នាក់ងារទេសចរ និងអង្កការផ្សេងៗ មិនត្រូវបានអនុញ្ញតឱ្យចូលរូមជាសមាជិកបុគ្គលបានទេ។
 • លោកអ្នកដែលមានគ្រប់លក្ខខណ្ឌតំរូវ អាចចុះឈ្មោះជាសមាជិកបានដោយចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ www.cambodiaangkorair.com ហើយមើលតាមការណែនាំ ។
 • នៅពេលដែលសំណុំបែបបទត្រូវបានយល់ព្រមដោយ​ AngkorWards លោកអ្នកនឹងក្លាយជាសមាជិករបស់ AngkorWards ហើយនឹងទទួលបានលេខកូដសមាជិកអចិន្រ្តៃយ៍ ។ សមាជិកអាចចូលទៅកាន់គណនីរបស់ខ្លួនតាមរយះលេខកូដនេះ ដើម្បីមើលព័ត៌មានលម្អិតផ្សេងៗនិង បញ្ចូលលេខសំបុត្រដើម្បីទទួលពិន្ទុ ។
 • សមាជិករបស់ AngkorWards ត្រូវទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានពិតរបស់ខ្លួនដូចជា លេខទូរស័ព្ទ និង អាសយដ្ឋាន ដើម្បី AngkorWards អាចធ្វើការទំនាក់ទំនង (ក្នុងករណីចាំបាច់) ។ ក្នុងករណីមានការប្តូរ លេខទូរស័ព្ទ អាសយដ្ឋាន អាសយដ្ឋានសារអេឡិចត្រូនិក សមាជិកចាំបាច់ត្រូវជូនដំណឹងដល់ AngkorWards តាមរយះសារអេឡិចត្រូនិក រឺ គេហទំព័រ AngkorWards ភ្លាមៗ ។ AngkorWards មិនទទួលខុសត្រូវចំពោះការខាតបង់របស់សមាជិកដែលមិនជូនដំណឹងអំពីការផ្លាស់ព័ត៌មានរបស់ខ្លួន ។
 • ខណៈពេលដែលការចុះឈ្មោះជាសមាជិក AngkorWards ប្រព្រឹត្តទៅដោយជោគជ័យ សមាជិកអាចជ្រើសរើសលេខសម្ងាត់សំរាប់គណនីរបស់ខ្លួន ។ លេខសម្ងាត់មាន ៨ (ប្រាំបី) ខ្ទង់ ហើយអាចផ្លាស់ប្តូរបានតាមរយះគេហទំព័រ AngkorWards ។ លេខសម្ងាត់ត្រូវបានប្រើប្រាស់ក្នុងគោលបំណងធានាភាពឯកជនរបស់សមាជិក ។ សមាជិកត្រូវតែធានាអោយបានថាលេខសម្ងាត់នេះមិនត្រូវផ្តល់អោយអ្នកផ្សេងៗដែលមិនត្រូវបានផ្តល់សិទ្ធដោយសាមីខ្លួនឡើយ។ AngkorWards មិនទទួលខុសត្រូវចំពោះផលវិបាកនៃការផ្តល់លេខសម្ងាត់របស់ខ្លួនទៅអ្នកផ្សេងដោយសមាជិកណាមួយ ។
 • AngkorWards តាមឆន្ទានុសិទ្ធផ្តាច់មុខបញ្ឈប់សមាជិកភាពក្នុងករណីបំពានទៅលើបញ្ញត្តិ និង លក្ខខណ្ឌ នៅពេលដែលសមាជិកសុំបញ្ឈប់ដោយស្ម័គ្រចិត្តពី AngkorWards ការទទួលមរណៈភាព ។ល។ ក្នុងករណីសមាជិកត្រូវបានបណ្តេញចោល ពិន្ទុទាំងអស់ក្នុងបញ្ជីគណនីនឹងត្រូវបានលុបចោល ។

ការសន្សំពិន្ទុ

 • ពិន្ទុជាឯកតាគោលរបស់ AngkorWards សំរាប់សមាជិកក្នុងការទទួលអត្ថប្រយោជន៍ រឺ ប្តូររង្វាន់ជាសំបុត្រយន្តហោះ ។
 • ពិន្ទុបន្ថែម គឺជាពិន្ទុដែលសមាជិកនឹងទទួលបានបូកបញ្ចូលលើពិន្ទុចាស់នៅពេលដែលសមាជិកធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ។ បន្ថែមលើសនេះសមាជិកអាចទទួលពិន្ទុបន្ថែម ដោយទិញពិន្ទុបន្ថែមជាមួយ AngkorWards ។
 • ពិន្ទុមានសុពលភាពយ៉ាងតិច ២ឆ្នាំ រហូតដល់ ៣ឆ្នាំ ដោយអាស្រ័យលើកាលបរិច្ឆេទចូលជាសមាជិកនៃកម្មវិធីនេះ និង កាលបរិច្ឆេទនៃពិន្ទុដែលបានបូកបន្ថែម ។ ពិន្ទុនឹងត្រូវបានកាត់រាល់ពេលដែលសមាជិកប្តូរពិន្ទុយករង្វាន់ ។
 • ដើម្បីទទួលបានពិន្ទុ លោកអ្នកសមាជិកត្រូវចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ដោយបំពេញលេខសំបុត្រ និង ព័ត៌មានរបស់ជើងហោះហើរ ដែលលោកអ្នកសមាជិកបានធ្វើដំណើរជាមួយរួចរាល់ ។
 • ពិន្ទុនឹងត្រូវបានផ្តល់ចំពោះតែសំបុត្រដែលមាន ៣ លេខដំបូង ១៨៨ តែប៉ុណ្ណោះ ។
 • សមាជិកមួយមិនអាចផ្ទេរ រឺ បូកជាមួយពិន្ទុសមាជិកផ្សេងទៀតឡើយ ។
 • ពិន្ទុបន្ថែម នឹងត្រូវបានផ្តល់ជូនចំពោះតែសំបុត្រដែលបង់ថ្លៃពេញលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ហើយមានចែងក្នុងផ្នែក “ការសន្សំពិន្ទុ” ។
 • សមាជិកម្នាក់តំរូវអោយមានតែគណនីមួយតែប៉ុណ្ណោះសំរាប់ សន្សំពិន្ទុនិង ប្តូរពិន្ទុយករង្វាន់ ។
 • ប្រសិនបើជើងហោះហើរណាមួយ មិនបានធ្វើការហោះហើរតាមកាលវិភាគ ដោយសារមូលហេតុដូចជា​ បញ្ហាអាកាសធាតុ បញ្ហាបច្ចេកទេស ការលុបជើងហោះហើរ ការពន្យាពេល ហើយសមាជិក មិនធ្វើដំណើរ រឺ មិនអាចធ្វើដំណើរ នោះពិន្ទុនឹងមិនត្រូវបានបន្ថែមទៅក្នុងគណនីរបស់សមាជិកនោះឡើយ ។
 • ប្រសិនបើសមាជិកណាមួយអាចមានសិទ្ធិទទួលបានការហោះហើរ ពិន្ទុនឹងត្រូវបានបន្ថែមនៅក្នុងគណនីរបស់សមាជិកនោះ។
 • ពិន្ទុមិនត្រូវបានបូកបន្ថែមក្នុងគណនីសមាជិក ចំពោះប្រភេទសំបុត្រដូចជា សំបុត្រហាមឃាត់ដោយក្រុមហ៊ុន សំបុត្រហួសសុពលភាព សំបុត្រដែលជារង្វាន់របស់ AngkorWards សំបុត្រដែលជារង្វាន់របស់ដៃគូររបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ រឺ សំបុត្រសម្បទាន ។
 • ពិន្ទុត្រូវបានគណនាទៅតាមប្រភេទថ្នាក់របស់សំបុត្រ ដោយមិនគណនាតាមប្រភេទថ្នាក់ដែលប្រើប្រាស់ដោយសមាជិកឡើយ ដរាបណាមានការយល់ព្រមពីក្រុមហ៊ុន ។
 • ក្នុងករណីសមាជិកប្តូរជើងហោះហើរដោយមិនស្ម័គ្រចិត្ត និង ជើងហោះហើរថ្មីនេះមិនគ្រប់លក្ខខណ្ឌក្នុងការផ្តល់ពិន្ទុ នោះសមាជិកនឹងទទួលពិន្ទុតាមព័ត៌មាននៃជើងហោះហើរក្នុងសំបុត្រដើមរបស់សមាជិក ។

ជើងហោះហើរដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការផ្តល់ពិន្ទុ

រាល់គ្រប់ជើងហោះហើរទៀងទាត់ទាំងក្នុងស្រុកនិង ក្រៅស្រុក និង ជើងហោះហើរប្រភេទជួល របស់ក្រុមហ៊ុនអាកាសចរជាតិ ហកម្ពុជា អង្គរ អ៊ែរ ។ ជើងហោះហើរពិសេសមិនរាប់បញ្ចូលឡើយ ។

ការប្តូរពិន្ទុយករង្វាន់

 • រង្វាន់ជាសំបុត្រយន្តហោះ គឺ សំរាប់ប្រើប្រាស់ក្នុងការធ្វើដំណើរលើជើងហោះរបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ តែប៉ុណ្ណោះ តាមរយះការកាត់ចំនួនពិន្ទុដែលស្មើរនឹងរង្វាន់ ពីក្នុងបញ្ជីគណនីរបស់សមាជិកខ្លួន ។
 • សមាជិកទាំងអស់មានសិទ្ធក្នុងការប្តូរយករង្វាន់ជាសំបុត្រសំរាប់ធ្វើដំណើរលើជើងហោះហើរទៀងទាត់របស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ។
 • សមាជិកទាំងអស់អាចប្តូរយករង្វាន់ជាសំបុត្រយន្តហោះបាននៅសាខាលក់សំបុត្រក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ រឺ តាមរយះគេហទំព័រ ។ សមាជិកនីមួយៗមិនអនុញ្ញាតិប្តូរយករង្វាន់សំរាប់សមាជិកផ្សេងបានឡើយ ។
 • សំរាប់ការប្តូរយករង្វាន់នៅសាខាលក់សំបុត្រក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ សមាជិកទាមទារបំពេញបែបបទស្នើរសុំប្តូររង្វាន់ ដោយភ្ជាប់ជាមួយ អត្តសញ្ញាណបណ្ណ រឺ លិខិតឆ្លងដែន ថតចម្លងមួយ (១) ច្បាប់ ។ ការស្នើរសុំប្តូរយករង្វាន់ត្រូវធ្វើឡើងអោយបានយ៉ាងតិច ៣ ថ្ងៃមុនការធ្វើដំណើរ ។ សមាជិកទាំងអស់តំរូវអោយបង់ថ្លៃពន្ធ និង សេវាកម្មផ្សេងៗ របស់ជើងហោះហើរដែលជារង្វាន់ រួមជាមួយថ្លៃសេវាកម្មចេញសំបុត្រ ប្រាំ (៥) ដុល្លា ដែលមិនអាចផ្ទេរប្រាក់អោយវិញ ។
 • សំរាប់ការប្តូរយករង្វាន់តាមរយះគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា អង្គរ អ៊ែរ សមាជិកត្រូវធ្វើអោយបានមុន ៦ ម៉ោងនៃការធ្វើដំណើររបស់ខ្លួន ។ សមាជិកទាំងអស់តំរូវអោយបង់ថ្លៃពន្ធ និង សេវាកម្មផ្សេងៗ របស់ជើងហោះហើរដែលជារង្វាន់ រួមជាមួយថ្លៃសេវាកម្មចេញសំបុត្រ ប្រាំ (៥) ដុល្លា ដែលមិនអាចផ្ទេរប្រាក់អោយវិញ ។
 • បន្ទាប់ពីទទួលបែបបទសំណើរប្តូរយករង្វាន់ពីសមាជិក AngkorWards នឹងធ្វើការពិនិត្យទៅលើពិន្ទុនៅក្នុងបញ្ជីគណនីរបស់សមាជិកនោះ ដើម្បីដំណើរការផ្តល់រង្វាន់ ។ ក្នុងករណីសំណើរត្រូវបានបដិសេដ AngkorWards នឹងជូនដំណឹងសមាជិកក្នុងរយះពេលយ៉ាងលឿនបំផុត ។
 • លិខិតផ្តល់សិទ្ធ គឺជាឯកសារ (លិខិតបែបបទ) ដែលសមាជិកមួយផ្តល់សិទ្ធអោយនរណាម្នាក់មកទទួលរង្វាន់ជំនួសនៅសាខាលក់សំបុត្រយន្តហោះក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ។
 • សមាជិកមានសិទ្ធប្តូរយករង្វាន់ ប្រសិនបើប្រភេទថ្នាក់នៃសំបុត្រយន្តហោះសំរាប់រង្វាន់នៅទំនេរ ។ រៀងរាល់ឆ្នាំក្រុមហ៊ុន នឹងប្រកាសជាថ្មីនៅចំនួនពិន្ទុនៃរង្វាន់នីមួយៗទៅសមាជិកខ្លួនតាមយះព្រឹត្តិប័ត្រព័ត៌មាន រឺ គេហទំព័ររបស់ក្រុមហ៊ុន ។
 • នៅពេលប្តូរយករង្វាន់ ពិន្ទុត្រូវបានកាត់ទៅតាមប្រភេទរង្វាន់ដែលសមាជិកប្តូរយក ។ ការកាត់ពិន្ទុរបស់សមាជិកណាមួយ រឺ បុគ្គលដែលបានជ្រើសរើសក្នុងបញ្ជី ត្រូវបានគណនាដោយផ្អែកទៅលើតារាងរង្វាន់របស់ AngkorWards ។
 • ពិន្ទុទទួលបានមុន ត្រូវបានកាត់មុន (តាមរយះមូលដ្ឋាន “ចូលមុនចេញមុន”)
 • ពិន្ទុនឹងមិនត្រូវបានបង្វិលមកវិញទៅក្នុងគណនីសមាជិក ក្នុងករណីរង្វាន់ជាសំបុត្រមិនត្រូវបានប្រើប្រាស់ រឺ ប្រើប្រាស់តែផ្នែកខ្លះ លើកលែងតែករណីដាក់បញ្ញត្តិដោយក្រុមហ៊ុន អាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ តែប៉ុណ្ណោះ ។
 • ការប្តូរយករង្វាន់ជាសំបុត្រយន្តហោះពីក្រុមហ៊ុន អាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ នឹងត្រូវកាត់ពិន្ទុរបស់សមាជិកដោយផ្អែកលើតារាងរង្វាន់ ។
 • ប្រសិនបើការប្តូរយករង្វាន់ជាសំបុត្រយន្តហោះរួមបញ្ចូលគ្នាដោយផ្លូវហោះហើរផ្សេងគ្នា នោះការកាត់ពិន្ទុគណនាតាមរយះការបូកពិន្ទុបញ្ចូលគ្នាតាមផ្លូវហោះហើរនីមួយៗ ។
 • សំបុត្រយន្តហោះដែលជារង្វាន់ មិនអាចប្តូរអាកាសចរ រឺ ផ្លូវហោះហើរ មិនអាចបន្តសុពលភាព ប្តូរថ្ងៃហោះហើរ និង ចេញសំបុត្រថ្មីក្នុងករណីបាត់ ប៉ុន្តែសមាជិកអាចស្នើរសុំបង្វិលប្រាក់វិញទៅលើថ្លៃពន្ធ និង សេវាកម្មផ្សេងៗ (ថ្លៃសេវាកម្មចេញសំបុត្រមិនអាចបង្វិលសងវិញឡើយ) ។
 • AngkorWards អនុញ្ញាតឱ្យសមាជិកបង្វិលថ្លៃប្រាក់ពន្ធ និងថ្លៃសេវាកម្មផ្សេងៗដែលបានបង់ប្រាក់ (ថ្លៃសេវាកម្មចេញសំបុត្រមិនអាចបង្វិលសងវិញឡើយ) នៅពេលសងមកវិញសំបុត្រដែលជារង្វាន់ នៅមានសុពលភាពដោយគ្មានការបង់ថ្លៃពិន័យ។ ទោះជាយ៉ាងណាពិន្ទុដែលត្រូវបានផ្លាស់ប្តូរនឹងមិនត្រូវបានបង្វិលសងវិញ។
 • កាលបរិច្ឆេទនៃការហោះហើរលើសំបុត្រដែលបានប្តូរ អាចមានការផ្លាស់ប្តូរ (កក់ឡើងវិញ)សមាជិកត្រូវតែមកកាន់ការិយាល័យកម្ពុជាអង្គរអ៊ែរនៅក្នុងប្រទេសកម្ពុជាដើម្បីបង់ប្រាក់ទៅលើការចេញសំបុត្របន្ថែម 5ដុល្លារ ឬផ្លាស់ប្តូរ 5% នៃពន្ទុបន្ថែមនៃតំលៃសំបុត្រទាំងមូល។
 • AngkorWards អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្នើសុំសេវាកម្មពិសេសនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ក្នុងការហោះហើរស្របតាមបទបញ្ញត្តិក្រុមហ៊ុន ដែលបាន អនុវត្តនៅលើសំបុត្របង់ប្រាក់។
 • នៅពេលដែលការស្នើសុំសំបុត្រត្រូវបានអនុញ្ញាត សមាជិកត្រូវបង្ហាញពី គណនី និង លេខសម្គាល់ (ឬលិខិតឆ្លងដែន) ​នៅការិយាល័យដែលបានកក់សំបុត្រដើម្បីទទួលរង្វាន់ ។ ក្នុងករណីដែលសមាជិកមិនអាចយករង្វាន់ដោយខ្លួនឯង ពួកគេអាចផ្តល់សិទ្ធអោយអ្នកដទៃមកទទួលជំនួស ។ អ្នកមកទទួលជំនួសត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណ (ឬលិខិតឆ្លងដែន) អមដោយសំណុំបែបបទផ្តល់សិទ្ធ អត្តសញ្ញាណប័ណ្ណ (ឬលិខិតឆ្លងដែន) របស់សមាជិកផ្ទាល់ ។ "សំណុំបែបបទផ្តល់សិទ្ធ" ត្រូវតែចុះហត្ថលេខាដោយម្ចាស់រង្វាន់ផ្ទាល់ យកមកកាន់សាខាលក់សំបុត្រយន្តនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនដើម្បីទទួលសំបុត្រ។