ការផ្តល់ជូនពិសេស ការផ្តល់ជូនពិសេស
កម្មវិធីផ្តល់រង្វាន់សំរាប់ Angkorwards
កម្មវិធីផ្តល់រង្វាន់សំរាប់ Angkorwards
សម្រាប់អតិថិជនដែលមិនមែនជាសមាជិក Angkorwards
- ១. ទិញសំបុត្រជាមួយក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ
- ២.ចុះឈ្មោះជាសមាជិកនៃក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ (AngkorWards) តាមរយៈគេហទំព័រ http://angkorwards.cambodiaangkorair.com/en/Account/Register
- ៣. បន្ទាប់ពីធ្វើដំណើររួចរាល់ កត់ត្រាលេខសំបុត្ររបស់លោកអ្នក(ឧទាហរណ៍: លេខសំបុត្រ 1882400000001)
- ៤. ចូលក្នុងគណនី Angkorwards របស់លោកអ្នកតាមរយៈគេហទំព័រ http://angkorwards.cambodiaangkorair.com/en/Account/Login
- ៥. បញ្ចូលលេខសំបុត្ររបស់លោកអ្នកនៅក្នុងគណនី Angkorwards របស់លោកអ្នករួចជាស្រេច
សម្រាប់អតិថិជនដែលមិនមែនជាសមាជិក Angkorwards
- ១. ទិញសំបុត្ររបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ
- ២. បន្ទាប់ពីធ្វើដំណើររួចរាល់ កត់ត្រាលេខសំបុត្រមាន ១៣ខ្ទង់ របស់លោកអ្នក
- (ឧទាហរណ៍: លេខសំបុត្រ 1882400000001)
- ៣. ចូលក្នុងគណនី Angkorwards របស់លោកអ្នកតាមរយៈគេហទំព័រ http://angkorwards.cambodiaangkorair.com/en/Account/Login
- ៤. បញ្ចូលលេខសំបុត្ររបស់លោកអ្នកនៅក្នុងគណនី Angkorwards របស់លោកអ្នក
លក្ខខណ្ឌក្នុងការឈ្នះរង្វាន់
I. សិទ្ធក្នុងការចូលរួមកម្មវិធី
- ១. ការផ្តល់ជូនតាមរយៈចំណុចខាងក្រោម:
- ក. រាល់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ដែលមានលេខ បីខ្ទង់ ដោយ 188 ។
- ខ. អ្នកចូលរួមត្រូវមានអាយុចាប់ពី ១៥ឆ្នាំ ឡើងទៅ
- គ. អតិថិជនត្រូវចុះឈ្មោះជាសមាជិក Angkorwards
- ឃ. សំបុត្រសម្បទាន AD/ID និង FOC ដោយក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ មិនអាចចូលរួមក្នុងការចាប់រង្វន់បានទេ
- ២. បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះទេ។
- ៣. ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ មានឆន្ទានុសិទ្ធក្នុងការមិនបញ្ចូលសមាជិកណាមួយចូលក្នុងកម្មវិធីនេះ ដោយមិនផ្តល់ដំណឹងទុកជាមុន ឬក្រោមហេតុផលណាមួយ
II. រយៈពេលកម្មវិធី
- ១. កម្មវិធីផ្តល់ផ្សងសំណាងនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០១៧ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧
III. លក្ខខណ្ឌចូលរួមក្នុងកម្មវិធី
- ១. អតិថិជនទិញសំបុត្រយន្តហោះមួយសន្លឹក (ក្នុងស្រុក ឬ ក្រៅស្រុក) នៃក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ មានឱកាសម្តងសម្រាប់ផ្សងសំណាង។
- ២. អតិថិជនតម្រូវឱ្យចុះឈ្មោះជាសមាជិក Angkorwards និងបញ្ចូលលេខសំបុត្របន្ទាប់ពីបានធ្វើដំណើររួចរាល់ ។
- ៣. លេខសំបុត្រ ដែលបានដាក់ស្នើក្នុងការចាប់រង្វាន់ត្រូវបំពេញឲ្យបានត្រឹមត្រូវ។ សំបុត្រដែលមិនបានបំពេញត្រឹម ត្រូវពេញលេញនឹងត្រូវបានចាត់ទុកជាមោឃៈ។
- ក. អតិថិជនធ្វើដំណើរពី ថ្ងៃទី ១៥ ខែកញ្ញា ដល់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ អាចត្រូវបានអនុវត្តសម្រាប់ការចាប់ឆ្នោតប្រចាំខែ ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដល់ ថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១៧ និងការចាប់រង្វាន់បំណាច់ឆ្នាំ។
- ខ. ការធ្វើដំណើររបស់អតិថិជនចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចត្រូវបានអនុវត្តសម្រាប់ការចាប់ឆ្នោតប្រចាំខែ ពីថ្ងៃទី ១៦ ខែតុលា ដល់ ថ្ងៃទី ១៥
- ខែវិច្ឆិកា ឆ្នាំ២០១៧ និងដល់បំណាច់ឆ្នាំ។
- គ. ការធ្វើដំណើររបស់អតិថិជនពីថ្ងៃទី ១៦ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ អាចត្រូវបានអនុវត្តសម្រាប់ការចាប់ឆ្នោតប្រចាំខែ ចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ និងដល់បំណាច់ឆ្នាំ។
- ៤. គ្រប់សំបុត្រចូលរួមផ្សងសំណាងផ្អែកលើកាលបរិច្ឆេទហោះហើរដំបូងគេ។
- ៥. បន្ទាប់ពីអ្នកបញ្ជូលលេខសំបុត្ររបស់អ្នកចូលក្នុងគណនី AngkorWards លោកអ្នក និងមានឱកា
IV. លក្ខខណ្ឌចូលរួមក្នុងកម្មវិធី
- ១. ដំណើរការនៃការចាប់រង្វាន់មានដូចតទៅ:
- ក. រៀងរាល់ខែ ថ្ងៃទី ១៦ ខែតុលា, ថ្ងៃទី ១៦ ខែវិច្ឆិកា និងថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០១៧។
- ខ. ការចាប់រង្វាន់ដំណាច់ឆ្នាំ ថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៧។
- ២. ការចាប់រង្វាន់ នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ដែលមានធ្វើឡើងតាមរយៈ Video Record ។
- ៣. រាល់អតិថិជន ដែលបានចូលរួមក្នុងការចាប់រង្វាន់មានសិទ្ធិឈ្នះតែម្តងប៉ុណ្ណោះក្នុងការចាប់រង្វាន់រៀងរាល់ខែ និងដំណាច់ឆ្នាំ។ ក្រុមហ៊ុន អាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ និងចាប់ឆ្នោតជូនជាថ្មីបើសិនជាមានអតិថិជន ដែលឈ្នះរង្វាន់លើសពីមួយដង។
V. ការទទួលរង្វាន់
- ១. ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ នឹងទាក់ទងអ្នកឈ្នះរង្វាន់តាមរយៈទូរស័ព្ទ និងអ៊ីម៉ែលក្នុងរយៈពេលប្រាំពីរ ៧ ថ្ងៃគិតចាប់ពីថ្ងៃប្រកាស់រង្វាន់។
- ២. រង្វាន់នឹងត្រូវបានផ្តល់ជូននៅការិយាល័យរបស់ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ
- នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
- ៣. អ្នកឈ្នះរង្វាន់តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ដើម្បីទទួលរង្វាន់។
- ៤. អ្នកឈ្នះរង្វាន់តម្រូវឲ្យមកទទួលរង្វាន់ក្នុងរយៈពេល ៧ ថ្ងៃបន្ទាប់ពីបានប្រកាសលទ្ធផលរួច។ក្នុងករណីដែលមិនមានអ្នកមកទទួលរង្វាន់ ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ និងធ្វើការចាប់រង្វាន់សារជាថ្មីម្តងទៀត ។
- ៥. រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬផ្ទេរទៅឲ្យអ្នកណាម្នាក់ទៀតបានឡើយ។
VI. ទូទៅ
- ១. តាមរយៈការចូលរួមក្នុងកម្មវិធីផ្តល់ជូននេះអ្នកចូលរួមត្រូវបានចាត់ទុកថា យល់ព្រមតាមការណែនាំ និងលក្ខខណ្ឌផ្សេងៗ ដែលក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរបានចេញផ្សាយ។
- ២. ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ នឹងមិនទទួលខុសត្រូវចំពោះបញ្ហា ដែលកើតឡើងជាយថាហេតុ និងគ្រោះថ្នាក់ផ្សេងៗដល់អតិថិជន នៅក្នុងដំណើរការនៃការផ្តល់រង្វាន់នេះឡើយ។
- ៣. ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ សូមរក្សាសិទ្ធិក្នុងការថត និងផ្សព្វផ្សាយ វីឌីអូ និងរូបភាព ជាសាធារណៈ ដោយមិនចាំបាច់សុំសិទ្ធិ និងបង់ថ្លៃសេវា ឬសំណងផ្សេងៗដល់អ្នកចូលរួម។
- ៤. ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ សូមរក្សាសិទ្ធិក្នុងការកែប្រែ ឬលុបចោលកម្មវិធីដោយមិនផ្តល់ដំណឹងជាមុនដល់អតិថិជន។ ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ គឺជាអ្នកសម្រេចចិត្តចុងក្រោយនៅរាល់បញ្ហា ដែលកើតមានក្នុងកម្មវិធីនេះដោយគ្មានសិទិ្ធតវ៉ា។
- ៥. អ្នកចូលរួមនឹងត្រូវសងបំណុលយ៉ាងពេញលេញ និងមិនឳ្យប៉ះពាល់ រងការខូចខាត ដល់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ដោយផ្ទាល់ ឬមិនផ្ទាល់ ក្នុងករណីដែលអតិថិជនរំលោភបំពានលក្ខខណ្ឌរបស់ក្រុមហ៊ុន។
- ៦. ក្នុងករណីមានភាពមិនស៊ីគ្នា ឬភាពខុសគ្នារវាងលក្ខខណ្ឌ និងខ្លឹមសារនៃការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលពាក់ព័ន្ធផ្សេងៗក្នុងកម្មវិធីនេះ។ លក្ខខណ្ឌខាងលើនេះ នឹងត្រូវយកជាគោល។
- ៧. លក្ខខណ្ឌនៃកម្មវិធីការផ្សព្វផ្សាយត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងទៅតាមច្បាប់កម្ពុជា។ តុលាការកម្ពុជា មានយុត្តាធិការផ្តាច់មុខលើជម្លោះណាមួយ ដែលកើតចេញពីលក្ខខណ្ឌទាំងនេះ រួមបញ្ចូលទាំងសុព
សំរាប់ពត៍មានបន្ថែម
សូមទំនាក់ទំនងការិយាល័យយើងខ្ញុំរាល់ម៉ោងធ្វើការតាមរយៈ
លេខទូរស័ព្ទៈ ០២៣ ២១ ២៥ ៦៤ ឬ ០២៣ ៦៦៦៦ ៧៨៦ ឬ ០២៣ ៦៦៦ ០៣៣០
អ៊ីម៉ែល: angkorawards.helpdesk@angkor-air.com
ថ្ងៃធ្វើការ: ថ្ងៃច័ន្ទ ដល់ថ្ងៃ សុក្រ (៨:០០-១២:០០ និង ១៣:៣០-១៧:៣០)
Congratulation for the Winner of September