ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

គោលនយោបាយកត់ឥណពន្ធ/ឥណទានចំពោះភ្នាក់ងារ គោលនយោបាយកត់ឥណពន្ធ/ឥណទានចំពោះភ្នាក់ងារ

តាមប្បញ្ញត្តិក្នុងសៀវភៅយោងចុះចំណូលរបស់ក្រុមហ៊ុនអាកាសចរ Cambodia Angkor និងសេចក្ដីសម្រេចលេខ850m របស់ IATA (សៀវភៅយោងសេចក្ដីសម្រេចសន្និសីទភ្នាក់ងារដឹកជញ្ជូនអ្នកដំណើរ) ក្រុមហ៊ុនអាកាសចរ Cambodia Angkor មានឱកាសដើម្បីកំណត់គោលនយោបាយប្រមូលចំណូលពាក់ព័ន្ធដល់គោលនយោបាយកត់ឥណពន្ធភ្នាក់ងារ(ADMS)។ គោលបំណងនៃឯកសារនេះគឺដើម្បីអោយភ្នាក់ងារទាំងអស់យល់ច្បាស់ក្នុងករណីដែលADMSកើនឡើង។ .

1.វិសាលភាព

1.1 ក្រុមហ៊ុនអាកាសចរ Cambodia Angkor (K6) នឹងផ្ដល់ ADM មួយដើម្បីប្រមូលប្រាក់ឬកែតម្រូវប្រតិបត្តិការទាំងឡាយរបស់ភ្នាក់ងារពាក់ព័ន្ធដល់ការផ្ដល់និងប្រើប្រាស់ឯកសារដឹកជញ្ជូន K6 អាស្រ័យដោយសារ ឬ ទៅតាមសំណូមពររបស់ភ្នាក់ងារ ទោះបីជាក្រុមហ៊ុនអាកាសចរនោះមានក្នុងផ្លូវហោះហើរ ដែលបានកត់ត្រានៅក្នុងឯកសារដឹកជញ្ជូន K6 ឬអត់។ ADM ក៏អាចប្រើដើម្បីប្រមូលប្រាក់ក្នុងករណីឯកសារដឹកជញ្ជូនមិនត្រូវបានផ្ដល់ ប្រសិនបើមានការព្រមព្រៀងជាមួយភ្នាក់ងារនានា ឧទាហរណ៍ ចំពោះខ្ទង់ប្រាក់បញ្ញើសំរាប់ចំណូលលក់ជាក្រុម។ .

1.2 គោលនយោបាយបញ្ចេញសំបុត្រ K6 ដើម្បីជំនួសអោយការប្រើសំបុត្រអេឡិកត្រូនិក(Ets)។ .

1.3 គ្រប់លក្ខ័ណ្ឌទាំងអស់ក្នុងឯកសារនេះគឺជាគោលនយោបាយ ADMS ស្ដង់ដារ។ ករណី K6 និងភ្នាក់ងារមានការព្រមព្រៀងទ្វេភាគផ្សេងទៀតអំពីការចេញផ្សាយគោលនយោបាយ ADMS ការព្រមព្រៀងទ្វេភាគ ទាំងនោះ នឹងមានអាទិភាពអនុវត្ត។ .

2.ខ្លឹមសារសំខាន់ :

2.1 តម្លៃអប្បបរមា ADM គឺ 10USD ឬប្រហាក់ប្រហែល លើកលែងតែក្នុងករណីមានពន្ធផ្សេងៗ។ ករណីអនុវត្តយូរអង្វែង (មានច្រើនលើកបង់ក្រោម10USD ឬប្រហាក់ប្រហែល) ដោយភ្នាក់ងារតែមួយ K6 មានសិទ្ធិដកហូតការបង់ដ៏តិចតួចនេះ(ឬបង់ខ្វះ)។ ប្រសិនអនុវត្តនៅលើ ADM មួយពាក់ព័ន្ធដល់សំបុត្រគ្រាដំបូងប្រហាក់ប្រហែល អាចកើតឡើងប្រសិនបើខុសគ្នា អនុវត្តថ្លៃចំនាយមិនពាក់ព័ន្ធ។ ចែកសំបុត្រជាក្រុមៗនៅលើ ADM មួយអាចត្រូវបានអនុញ្ញាតក្នុងលក្ខ័ណ្ឌមូលហេតុសវនកម្មគឺដូចគ្នាសំរាប់សំបុត្រជាក្រុមទាំងអស់ហើយសំបុត្រទាំងអស់ចេញដោយភ្នាក់ងារតែមួយ។ .

2.2 ADM ថ្លៃគ្រប់គ្រង K6នឹងមិនដកយកថ្លៃគ្រប់គ្រងដើម្បីបំរើអោយថ្លៃផ្ដល់ ADM ដោយ K6។.

2.3 ដោះស្រាយ ADM។ការកត់ឥណពន្ធភ្នាក់ងារនឹងកើនឡើង ហើយត្រូវបានដោះស្រាយតាមរយះការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងវិក័យបត្រនិងទូទាត់(BSP) ប្រសិនបើត្រូវបានផ្ញើក្នុងអំឡុង9ខែក្រោយពីថ្ងៃចេញដំណើរចុងក្រោយ/ថ្ងៃសងវិញ។ ករណីចេញដំណើរលើកចុងក្រោយ នោះនឹងមិនអាចត្រូវបានរៀបចំដោយមូលហេតុណាក៏ដោយ ថ្ងៃផុតកំណង់របស់ឯកសារនានាត្រូវបានប្រើ។ ក្រៅពីនោះ ពេលវេលាដោះស្រាយការទូទាត់នឹងត្រូវចាត់ចែងដោយផ្ទាល់រវាងក្រុមហ៊ុនអាកាសចរនិងភ្នាក់ងារ។ ARC ឥណទាននឹងត្រូវបានបញ្ជូនទៅក្នុង ARC Memo Manager។ .

2.4 ទំនាស់ ADM។ ដោះស្រាយទំនាស់អាចអនុវត្តបានតែតាមរយះ BSPLink ប៉ុណ្ណោះ។ តាមយោបល់របស់ K6 ដើម្បីដោះស្រាយ ADMS ទំនាស់អោយបានទាន់ពេលវេលា។ ភ្នាក់ងារមានសិទ្ធិលើកទំនាស់ក្នុងអំឡុង15ថ្ងៃគិតចាប់ពីថ្ងៃទទួល ADM។ ប្រសិនអត់ K6 នឹងមិនទទួលស្គាល់ទំនាស់នេះ។ នៅពេលទទួលបានទំនាស់ K6 នឹងសងត្រឡប់ក្នុងអំឡុង60ថ្ងៃគិត ចាប់ពីថ្ងៃទទួលស្គាល់ឬបដិសេដទំនាស់ដោយភ្ជាប់ជាមួយការពន្យល់បកស្រាយច្បាស់លាស់។.

2.5 ផ្ដល់ ACM(កត់ឥណទានភ្នាក់ងារ)។ ករណី ADM មិនសមហេតុដោយ K6 ផ្ដល់ ឬនៅពេលមាន ADM សំណូមពរអោយកែតម្រូវប្រយោជន៍ធ្វើយ៉ាងណាអោយមានប្រយោជន៍ដល់ភ្នាក់ងារ នោះ ACM អាចត្រូវបានផ្ដល់ដល់ភ្នាក់ងារនោះរួមបញ្ចូលចំនួនប្រាក់ត្រូវបង់។.

2.6 មូលហេតុ ADM

2.6.1 ថ្លៃសំបុត្រ ប្បញ្ញត្តិអំពីថ្លៃសំបុត្រ និងប្បញ្ញត្តិអំពីការកក់ទុកកន្លែងតាមសវនកម្ម រួមមាន(អាចមានតទៅទៀត)ការត្រួតពិនិត្យនៃសវនកម្មនេះត្រូវអនុវត្តត្រឹមត្រូវ៖:

- ថ្លៃសំបុត្រនិងលក្ខ័ណ្ឌថ្លៃសំបុត្រ

- ប្រាក់ពន្ធនិងថ្លៃឥន្ធនះ

- រយះពេលពន្យាផ្អាកជាអប្បបរមា/អតិបរមា ប្បញ្ញត្តិទិញលឿន អនុវត្តជើងហោះហើរតាមរដូវ។.

- កំមីស្យុងនិងចុះថ្លៃ(ប្រសិនអនុវត្ត)

- ចំណតកណ្ដាលនិងការផ្ទេរ

- សងប្រាក់សំបុត្រដោយសារកំហុសសំបុត្រមិនត្រឹមត្រូវឬមានកែថ្លៃសំបុត្រ ថ្លៃបន្ថែមខាងប្រេងស៊ាំង ពន្ធ សាហ៊ុយ/ថ្លៃចំនាយ ប្រាក់បង់សងកំមីស្យុង.

- ថ្លៃកក់កន្លែងឡើងវិញ គណនាឡើងវិញការបញ្ចេញសំបុត្រម្ដងទៀត/កំណត់ឡើងវិញផ្លូវហោះហើរ

- ល្មើសប្លង់គំនូស

- ល្មើសស្ដីពីការទទួលស្គាល់កាតឥណទាន

- គ្មានរបាយការណ៍ស្ដីអំពីសំបុត្រ

- ប្រើប្រាស់ប័ណ្ណបញ្ចុះតម្លៃតែមួយច្រើនលើក..

- ល្មើសទៅលើប្បញ្ញត្តិស្ដីពីសំបុត្រ

- ល្មើសទៅលើប្បញ្ញត្តិកក់ទុកកន្លែង

- ល្មើសផ្លូវធ្វើដំណើររួមមាន៖ សុពលភាពនៅលើលិខិតឡើងយន្តហោះធៀបជាមួយប័ណ្ណបញ្ចុះតម្លៃសំបុត្រហោះហើរ(ឧទាហរណ៍ ប្រៀបធៀបរវាងការកំណត់អត្តសញ្ញាណរក្សារកន្លែងមុន(RBD) នៅលើលិខិតបញ្ចុះតម្លៃ លេខជើងហោះហើរ/កាលបរិច្ឆេទហោះហើរមិនស៊ីគ្នា ផ្លូវហោះហើរលើសំបុត្រធៀបជាមួយផ្លូវហោះហើរជាក់ស្ដែង ខ្ទង់ចំណូល)។.

- មិនអនុលោមតាមការបង្ហាញឯកសារឬជូនដំណឹងផ្សេងទៀតតាមសំណូមពរពាក់ព័ន្ធដល់ការប្រើប្រាស់ឯកសារដឹកជញ្ជូនរបស់ K6.

2.6.2 ចំពោះករណីជាក់ស្ដែង K6 អាចផ្ដល់ ADM និងផាកពិន័យក្នុងករណីភ្នាក់ងារល្មើសធ្ងន់ធ្ងរ ទៅលើគោលនយោបាយលក់សំបុត្ររបស់ K6 ផ្អែកតាមកម្រិតផាកពិន័យដែលបានប្រកាសដល់ ភ្នាក់ងារ ឬដែលបានប្រកាសយ៉ាងទូលំទូលាយ។.

3. ធ្វើការទាក់ទង

ដើម្បីជ្រាបបន្ថែមព័ត៌មានទាក់ទិនដល់ថ្លៃសំបុត្រ ADMS/ACMs សូមទាក់ទងទៅកាន់ការិយាល័យក្រុមហ៊ុនអាកាសចរ Cambodia Angkor នៅនឹងតំបន់។ ក្រុមហ៊ុនអាកាសចរ Cambodia Angkor មានសិទ្ធិកែប្រែអោយបានសមស្របនិង/ឬលុបចោលផ្នែកណាមួយនៃគោលនយោបាយ ADM នៅខណះពេលណាមួយក៏បានដោយមានជូនដំណឹងជាមុន។.