សេវាកម្មកាបូបដៃលើសទម្ងន់ (ជម្រើសដ៏ប្រសើរ)
អតិថិជនទាំងអស់ដែលធ្វើការហោះហើរជាមួយអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ អាចយួរកាបូបតាមខ្លួនទម្ងន់៧គ.កដោយមិនគិតប្រាក់។ ប៉ុន្តែ ក្នុងករណីដែលអតិថិជនមានកាបូបយួរដៃដែលលើសពី៧គ.ក ទៅដល់១០គ.ក អតិថិជននឹងតម្រូវឱ្យជ្រើសរើសការប្រើប្រាស់សេវាកម្មកាបូបដៃលើសទម្ងន់។ សេវាកម្មនេះមានសុពលភាពសម្រាប់សំបុត្រដែលចេញដំណើរចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។
លក្ខខណ្ឌ៖
- អតិថិជនអាចទិញកញ្ចប់សេវាកម្មសម្រាប់កាបូបយួរដៃដែលមានទម្ងន់លើសដល់១០គ.ក ដែលទំហំនៃកញ្ចប់ និងលក្ខខណ្ឌនានានឹងរក្សាដូចគោលការណ៍បច្ចុប្បន្ននៃកាបូបយួរដៃ។
- ក្នុងករណីដែលកាបូបយួរដៃមានទម្ងន់លើសពី១០គ.ក ឬមិនគោរពតាមគោលការណ៍នៃកាបូបយួរដៃ យើងខ្ញុំនឹងចាត់ទុកជាកាបូប Check-in ហើយនឹងត្រូវអនុលោមតាមគោលការណ៍កាបូប Check-in។
តម្លៃនៃកាបូបដៃលើទម្ងន់
ទម្ងន់ |
ផ្លូវហោះហើរ |
តម្លៃ |
|
---|---|---|---|
១០ គ.ក/១កាបូប |
គ្រប់ផ្លូវហោះហើរដែលប្រតិបត្តិការដោយអាកាសចរជាតិកម្ពុជាអង្គរ អ៊ែរ |
បង់មុន |
បង់ផ្ទាល់នៅព្រលានយន្តហោះ |
១២ ដុល្លារ |
២០ ដុល្លារ |
សេវាកម្មទម្ងន់ឥវ៉ាន់បន្ថែម
អតិថិជនទាំងអស់អាចជ្រើសរើសកញ្ចប់ដូចជា ១៥គ.ក/កញ្ចប់ ២៣គ.ក/កញ្ចប់ ៣២គ.ក/កញ្ចប់ និងការតម្លើងទម្ងន់ពី ២៣គ.ក មក ៣២គ.ក/កញ្ចប់។ អតិថិជនទាំងអស់គួរទិញកញ្ចប់ឥវ៉ាន់របស់ខ្លួនពេលកក់សំបុត្រទើបទទួលបានតម្លៃទាបជាងទិញនៅព្រលានយន្តហោះ។
- តម្លៃ និងគោលការណ៍នេះ នឹងមានសុពលភាពចំពោះសំបុត្រដែលកក់ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ និងជំនួសតម្លៃសេវាកម្ម «ឥវ៉ាន់បង់មុន» នៅក្នុងគោលការណ៍ចាស់ដែលគិតគីឡូក្រាម។
តម្លៃសម្រាប់ឥវ៉ាន់បង់មុន
គ.ក/កញ្ចប់ |
តម្លៃ (គ.ក/កញ្ចប់) |
||
---|---|---|---|
១៥គ.ក/កញ្ចប់ |
២៣គ.ក/កញ្ចប់ |
៣២គ.ក/កញ្ចប់ |
|
ជើងហោះហើរក្នុងស្រុក (រួមបញ្ចួលទាំងពន្ធ) |
២៣ |
៣៥ |
៤៨ |
ផ្លូវហោះហើររវាងកម្ពុជា និងវៀតណាម |
៣០ |
៤៦ |
៦៤ |
ផ្លូវហោះហើររវាង កម្ពុជា និង ចិន |
៣៩ |
៦៣ |
៨០ |
ផ្លូវហោះហើរផ្សេងទៀត |
៤៩ |
៧៣ |
៩០ |
- ឥវ៉ាន់ដែលមានទំហំលើស ១១៩ស.ម/៤៥អីញ នឹងចាត់ទុកជាឥវ៉ាន់លើសទំហំ។
- ទម្ងន់អតិបរមានៃឥវ៉ាន់ដែលអនុញ្ញាតកំណត់ត្រឹម៣២គ.ក/កញ្ចប់។
- ក្នុងករណីដែលឥវ៉ាន់មានទម្ងន់លើស អតិថិជននឹងតម្រូវឱ្យបង់
ធ្វើដំណើរក្នុង |
ធ្វើដំណើរទៅ |
|
តម្លៃសម្រាប់ឥវ៉ាន់លើស |
៨០ដុល្លារ/ |
១០០ដុល្លារ |
ធ្វើដូចម្តេចដើម្បីទទួលបានឥវ៉ាន់បង់មុន?
- កក់សំបុត្រធ្វើដំណើរ
- ទិញសេវាទម្ងន់ឥវ៉ាន់បន្ថែមនៅគ្រប់សាខា និងបង់ជាសាច់ប្រាក់
- ចូលទៅកាន់គេហទំព័រ cambodiaangkorair.com រើសយកពាក្យទិញទម្ងន់បន្ថែម បន្ទាប់មកបំពេញព័ត៌មាន
- ប្រសិនបើលោកអ្នកមានសំបុត្រដែលចេញដោយភ្នាក់ងារយើងខ្ញុំ លោកអ្នកអាចស្នើទិញសេវាទម្ងន់ឥវ៉ាន់បន្ថែមពីភ្នាក់ងារដែលពាក់ព័ន្ធនឹងសេវាកម្មនេះ។
- ក្រោយពេលបានទិញសេវាទម្ងន់ឥវ៉ាន់បន្ថែម លោកអ្នកអាចធ្វើដំណើរយ៉ាងរីករាយជាមួយនឹងសេវាទម្ងន់ឥវ៉ាន់បន្ថែមនេះ។
លក្ខខណ្ឌនៃសេវាកម្ម
- ដើម្បីទិញសេវាទម្ងន់ឥវ៉ាន់បន្ថែម អតិថិជនទាំងអស់ត្រូវទិញឱ្យបានយ៉ាងទិញ៤ម៉ោងមុនពេលចេញដំណើរ (ម៉ោងនៅទីក្រុងភ្នំពេញ UTC+7:00)។
- អតិថិជនដែលចង់ទិញសេវាទម្ងន់ឥវ៉ាន់បន្ថែមត្រូវមានលេខកូដអតិថិជនភ្ជាប់នឹងលេខសំបុត្រក្នុងពេលកក់ជាមួយគ្នា។
ទំនាក់ទំនង:
ព័ត៌មានលំអិត, សូមអ្នកទាក់ទងតាម៖
អ៊ីមែល: helpdesk_online_2@cambodiaangkorair.com
ទូរស័ព្ទ៖ (+855) 23 6660 330
ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ (ម៉ោង០៨:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និងពីម៉ោង០១:៣០រសៀល ដល់ម៉ោង០៥:៣០ល្ងាច)