击这 查看金边-中国航班规定

ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

ព័ត៌មានអីវ៉ាន់ ព័ត៌មានអីវ៉ាន់

គោលការណ៍ទិញកញ្ចប់ឥវ៉ាន់ថ្មី

គោលការណ៍ថ្មីដែលប្តូរពីប្រព័ន្ធគិតទម្ងន់មកជាកញ្ចប់នឹងមានសុពលភាពសម្រាប់ការទិញសំបុត្រចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះតទៅ។

១. កាបូបយួរដៃ៖សម្រាប់មនុស្សធំ កូនក្មេង និងទារក៖

 

ទិសដៅនៃការធ្វើដំណើរ

ប្រភេទថ្នាក់

ចំនួន

ទម្ងន់អតិបរមា ក្នុង១កញ្ចប់កញ្ចប់

ទំហំអតិបរមា

កាបូបយួរដៃ

គ្រប់ទិសដៅ

គ្រប់ថ្នាក់

៧គ.ក (១៥ផោន)

- ១១៥ស.ម (៥៦ស.ម x ៣៦ស.ម x ២៣ស.ម) ឬ

- ៤៥អ៊ីញ (២២” x ១១” x ៩”)

សម្ភារៈតូចៗ (*)

គ្រប់ទិសដៅ

គ្រប់ថ្នាក់

   

(*)៖ កាបូបយួរដៃតូច (មានដូចជា)៖

  • កាបូបដៃស្រ្តី សៀវភៅ ទស្សនាវដ្តី ម៉ាស៊ីនថតរូប សម្ភារៈអាហាររបស់កូនក្មេង ឬ ថង់ប្លាស្ទិច ចំនួន០១ ។ល។ ដែលមានទំហំមិនលើសពី (កម្ពស់ x ប្រវែង x ទទឹង) ៣០ស.ម x ២០ស.ម x ១០ស.ម / ១២” x ៧,៩” x ៣,៩”
  • ស្រោមសម្រាប់ដាក់អាវធំ ចំនួន០១ ដែលមានទំហំមិនលើសពី ១១៤ស.ម x ៦០ស.ម x ១១ស.ម / ៤៥” x ២៤” x ៤,៣”
  • កាបូបកំព្យូទ័រយួរដៃ ដែលមានទំហំមិនលើសពី ៤០ស.ម x ៣០ស.ម x ១០ស.ម / ១៦” x ១២” x ៧,៩”

- អ្នកធ្វើដំណើរ (លើកលែងតែទារក) អនុញ្ញាតឲ្យយកតែកាបូបយួរដៃតែមួយប៉ុណ្ណោះឡើងយន្តហោះ។ កាបូបនោះមិនត្រូវមានទំហំធំជាង ១១៥ស.ម / ៤៥ អ៊ីញ និងមានទម្ងន់អតិបរមា ៧គ.ក។

- ចំពោះកាបូបយួរដៃត្រូវមានទំហំសមល្មមដែលអាចដាក់ចូលក្រោមកៅអីអង្គុយនៅខាងមុខអ្នក ឬកន្លែងដាក់ឥវ៉ាន់នៅផ្នែកខាងលើ។ ឥវ៉ាន់ដែលរកឃើញថាលើសទម្ងន់ឬមិនមានការវេចខ្ចប់ត្រឹមត្រូវ នឹងត្រូវបានហាមឃាត់មិនឲ្យយកចូលយន្តហោះឡើយ។

- តាមច្បាប់ និងបទបញ្ញតិ្ត អ្នកធ្វើដំណើរអាចយកវត្ថុរាដាក់ក្នុងកាបូបយួរដៃបាន ដោយគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

  • វត្ថុរាវទាំងនោះត្រូវរក្សាក្នុងប្រអប់ ឬកំប៉ុងដាច់ដោយឡែកមិនលើសពី ១០០ម.ល។
  • ប្រអប់ ឬកំប៉ុងសម្រាប់ដាក់វត្ថុរាវទាំងនោះត្រូវយួរចូលដាច់ដោយឡែកពីគេ ដាក់ក្នុងថង់ថ្លា មានរ៉តបិទជិត ឬក៏ថង់ដែលអាចចងបិទមុខបាន ថង់ទាំងនោះមិនអាចអោយផ្ទុកវត្ថុរាវបាន១លីត្រឡើយ។

- ថង់ប្លាស្ទិកទាំងនោះនឹងត្រូវឆែកក្នុងតំបន់សុវត្តិភាព។ អ្នកដំណើរត្រូវតម្រូវឱ្យបោះចោលវត្ថុរាវទាំងនោះក្នុងករណីមិនត្រឹមត្រូវតាមលក្ខខណ្ឌខាងលើ។

កំណត់ចំណាំ៖ រាល់សម្ភារៈយួរដៃមិនគិតថ្លៃទាំងឡាយដែលមិនគោរពតាមលក្ខខណ្ឌនឹងត្រូវបានគិតប្រាក់ដូចឥវ៉ាន់ទូទៅ ឬបដិសេធមិនឱ្យយកចូល មានដូចជា៖

  • សម្ភារៈដែលត្រូវបានហាមឃាត់ ដោយច្បាប់ ឬបទបញ្ញត្តិដែលចែងដោយរដ្ឋ ឬប្រទេសគោលដៅ/ប្រទេសចេញដំណើរ/ចំណុចប្តូរគោលដៅ
  • សម្ភារៈដែលពិនិត្យមើលទៅលើលក្ខណៈមួយចំនួនដែលឃើញថាមិនគួរអនុញ្ញាតិឱ្យយកចូលដូចជា ទម្ងន់ រូបរាង ទំហំ ឬខុសប្លែកពីធម្មតា។

 

២. កាបូបឥតគិតថ្លៃ៖

ការធ្វើដំណើរ

ប្រភេទថ្នាក់

ចំនួន

ទម្ងន់កញ្ចប់អតិបរមាក្នុង១កញ្ចប់

ទំហំអតិបរមា
(សរុបទំហំទាំងបី)

ទាំងអស់

- Business.

- Premium economy

៣២គ.ក (៧០ផោន)

១៥៨ស.ម(៦២ LI)

Economy(*)

២៣គ.ក (៥០ផោន)

១៥៨ស.ម(៦២ LI)

(*)៖ ករណីលើកលែង៖ សម្រាប់កៅអីតម្លៃទាប

  • ជើងហោះហើរក្នុងប្រទេសកម្ពុជា៖ ១ កញ្ចប់កញ្ចប់
  • ជើងហោះហើរផ្សេងៗ៖ មិនមាន (NIL)

- កូនក្មេងទទួលបានកាបូប Check-in ដូចជាមនុស្សធំដែរ។

- ទារកមិនត្រូវបានផ្តល់ជូននោះទេ។

- សម្រាប់ទារកទាំងអស់ត្រូវបានអនុញ្ញាតឱ្យយករទេះដែលអាចបត់បានចូលដោយឥតគិតថ្លៃ។

- រាល់សម្ភារៈទាំងឡាយដែលធ្ងន់ជាង៣២គ.ក នឹងមិនត្រូវបានដឹកជញ្ជូនដូចឥវ៉ាន់ធម្មតាទេ។

- ក្រុមហ៊ុនយើងខ្ញុំមិនទទួលឥវ៉ាន់ Check-in ដែលមានទំហំលើសពី ៣២០ស.ម/១២៦អ៊ីញទេ

- រាល់ឥវ៉ាន់ដែលលើសពី ១១៩ស.ម/៤៥” នឹងត្រូវបានកំណត់ថាជាឥវ៉ាន់លើសទំហំ និងគួរស្នើសុំដើម្បីធ្វើការរៀបចំនិងសម្រួលកន្លែងផ្ទុកឥវ៉ាន់លើយន្តហោះ។

 

៣. តម្លៃសម្រាប់កាបូបលើសទម្ងន់៖

Routing

Proposed Price (kg/piece) for AIRPORT PURCHASE service

Amount

23kg/Piece

32kg/Piece

Upgrade 15kg-23kg/Piece

Upgrade 23kg-32kg/Piece Upgrade 15kg-32kg/Piece

Traveling date apply

From 31-Mar

From 31-Mar

From 31-Mar

From 31-Mar From 31-Mar

Domestic (included VAT)

69 USD

96 USD

50 USD

60 USD 80 USD

Between Cambodia and Vietnam

65 USD

85 USD

50 USD

60 USD 80 USD
Other routing 100 USD 130 USD 60 USD 70 USD 90 USD
Between Cambodia and China          

From Cambodia to China

90 USD

120 USD

50 USD

60 USD 80 USD
From China to Cambodia 150 USD 200 USD 120 USD 170 USD 180 USD

 

(*) សម្រាប់ករណីដែលអ្នកធ្វើដំណើរមិនមានកាបូប Check-in ឬអ្នកធ្វើដំណើរមានកាបូបច្រើនលើសកំណត់។

(**) សម្រាប់ករណីដែលអ្នកធ្វើដំណើរធ្វើការបង់ប្រាក់ជាមុន និងចង់បន្ថែមទម្ងន់ឥវ៉ាន់ប៉ុន្តែមិនទាន់បានបង់ប្រាក់។

  • រូបិយប័ណ្ឌ៖ ដុល្លារ
  • ចំនួនដែលត្រូវចំណាយក្នុងការធ្វើដំណើរ១ដង៖

 

៤. ឥវ៉ាន់លើសទំហំ៖

- ឥវ៉ាន់ដែលមានទំហំលើសពី១១៩ស.ម/៤៥” នឹងត្រូវបានកំណត់ថាជាឥវ៉ាន់ដែលលើសទម្ងន់។

- ក្នុងករណីលើសទំហំ អ្នកដំណើរត្រូវធ្វើការបង់ប្រាក់បន្ថែមលើឥវ៉ាន់ដែលលើសនោះដូចខាងក្រោម៖

 

ធ្វើដំណើរក្នុងប្រទេស

ធ្វើដំណើរទៅក្រៅប្រទេស

តម្លៃសម្រាប់ឥវ៉ាន់លើសទំហំ

៨០ដុល្លារ/កញ្ចប់

១០០ដុល្លារ/កញ្ចប់

- ក្នុងករណីលើសទំហំ អ្នកធ្វើដំណើរគួរទិញទម្ងន់បន្ថែម។

- ឥវ៉ាន់ដែលមានលើសទំហំហាមមិនឱ្យលើសពី៣២គ.ក។

 

ទំនាក់ទំនង

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកភ្នាក់ងារជំនួយយើងខ្ញុំដូចខាងក្រោម៖
អ៊ីម៉ែល៖ helpdesk_online_2@cambodiaangkorair.com
ទូរស័ព្ទ៖ (+855) 23 6660 330
ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ (ម៉ោង០៨:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និងពីម៉ោង០១:៣០រសៀល ដល់ម៉ោង០៥:៣០ល្ងាច)

រឹតបន្តឹងនិងការមិនទទួលខុសត្រូវអីវ៉ាន់

ប្រភេទឥវ៉ាន់ និងសម្ភារៈដែលជាកម្មសិទ្ធរបស់អ្នកដំណើរ ត្រូវបានចាត់ទុកថាជាអាវុធ ឬជារបស់គ្រោះថ្នាក់ ហើយមិនអាចចាត់ទុកថាជាឥវ៉ាន់ដែលអាចត្រួវយួរចូលក្នុងយន្តហោះបានមានដូចជា៖

  • កាំបិតគ្រប់ប្រភេទ
  • ដាវ អាវុធជាតិផ្ទុះ
  • ដំបង ព្រនង់ និងសម្ភារៈមួយចំនួនទៀតដែលចាត់ទុកថាជាអាវុធ
  • ឧបករណ៍ ឬអង្គធាតុដទៃដែលអាចប្រើជាអាវុធបាន ដូចជាបន្ទាត់ដែក ឡាមកោ កន្ត្រៃ ជាដើម។

ប្រសិនបើឧបករណ៍ខាងលើណាមួយក៏ដោយ ត្រូវបានគេប្រទះឃើញនៅក្នុងឥវ៉ាន់យួរដៃ នោះនឹងមាន ការរឹបអូស ដកហូតដោយភ្នាក់សន្តិសុខ ហើយនឹងមិនត្រូវបានសងត្រលប់ទៅម្ចាស់វិញឡើយ។ ក្រុមហ៊ុន អាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ នឹងមិនទទួលខុសត្រូវចំពោះការដកហូតសម្ភារៈទាំងនោះឡើយ។ រាល់ អង្គធាតុដែលអាចបង្កគ្រោះថ្នាក់ ខាងលើនេះអាចទទួលយកបាន ប្រសិនបើសម្ភារៈទាំងនោះត្រូវបានដាក់ជា ឥវ៉ាន់ដែលឆ្លងកាត់ការត្រួតពិនិត្យ។

កាំភ្លើងដៃ និងគ្រាប់កាំភ្លើងដែលជាកម្មសិទ្ធរបស់អ្នកដំណើរធម្មតាហើយត្រូវបានចេញអាជ្ញាប័ណ្ណឲ្យប្រើ ប្រាស់ និងយកទៅតាមខ្លួនបាន និងអាវុធដែលជាកម្មសិទ្ធិរបស់មន្ត្រីដែលមានភារកិច្ចបំពេញការងារជា មន្រ្តីអនុវត្តច្បាប់ នាំឧក្រិដ្ឋជន អាវុធទាំងនោះគួរត្រូវបានដាក់ក្នុងឥវ៉ាន់ត្រួតពិនិត្យ និងផ្ញើរ។ អ្នកដំណើរ ទាំងនោះត្រូវប្រគល់អាវុធ ដូចជា កាំភ្លើងខ្លី និងគ្រាប់ជូនទៅក្រុមហ៊ុនអាកាសចរមុនពេលឡើងយន្តហោះ ផ្អែកតាមបទបញ្ជានៃការដឹក ជញ្ជូនតាមផ្លូវអាកាស។

សុវត្ថិភាពការត្រួតពិនិត្យអីវ៉ាន់

ក្នុងហេតុផលសុវត្ថិភាពនិងសន្តិសុខ ក្រុមហ៊ុនដឹកជញ្ជូនត្រូវស្នើទៅអ្នកធ្វើដំណើរដើម្បីអនុញ្ញាត្តឆែកកាបូបផ្ទាល់ខ្លួន និងប្រហែលត្រូវឆែកទោះ បីជាម្ចាស់កម្មសិទ្ធមិននៅកន្លែង ក្នុងបំណងស្វែងរករបស់ដែលត្រូវហាមឃាត់តែប៉ុណ្ណោះ។

ប្រសិនបើភ្ញៀវមិនព្រមសហការ ក្រុមហ៊ុនមានសិទ្ធបដិសេធដឹកជញ្ជូនឥវ៉ាន់នោះបាន។

ក្នុងករណីនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះឥវ៉ាន់ដែលបានបដិសេធនោះឡើយ លើកលែងការបង់សងប្រាក់ថ្លៃសំបុត្រត្រលប់ទៅភ្ញៀវវិញ ដោយអនុវត្តតាមបទបញ្ជាបច្ចុប្បន្នរបស់ក្រុមហ៊ុន។

អីវ៉ាន់ដែលខូចខាត-បាត់បង់

១. ឥវ៉ាន់ដែលបានខូចខាត/ត្រូវបានគេលួចយក

នៅពេលទទួលបានឥវ៉ាន់ អ្នកដំណើរត្រូវតែផ្តល់ព័ត៌មានភ្លាមៗនូវរាល់ភាពមិនប្រក្រតី (ការលួច ការខូចខាត ភាពយឺតយ៉ាវ) នៅកន្លែងប្តឹងទាមទាយកឥវ៉ាន់ (បញ្ជរបាត់ និងរកឃើញរបស់) ដើម្បីឲ្យបុគ្គលិកក្រុមហ៊ុន អាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ធ្វើរបាយការណ៏ពីភាពមិនប្រក្រតីនៃទ្រព្យសម្បត្តិទាំងនោះ។

ការទទួលយកឥវ៉ាន់ដោយអ្នកដំណើរគ្មានបណ្តឹងតវ៉ាគឺជាភស្តុតាងបញ្ជាក់យ៉ាងជាក់ច្បាស់ និងត្រឹមត្រូវថា ឥវ៉ាន់ដែលបានផ្តល់ឲ្យគឺ មានសភាពល្អធម្មតា និងត្រឹមត្រូវតាមឯកសារនៃការដឹកជញ្ជូន។

ក្នុងករណីមានការខូចខាត/លួច បុគ្គលដែលបានទទួលឥវ៉ាន់ត្រូវតែប្តឹងក្រុមហ៊ុនដឹកជញ្ជូនមិនឲ្យហួស រយៈពេល ៧ ថ្ងៃគិតចាប់តាំងពីថ្ងៃដែលទទួលបានឥវ៉ាន់ (ផ្អែកតាមថ្ងៃខែឆ្នាំវាយដោយការិយាល័យ ប្រៃសណីយប្រសិនបើមាន)។

រាល់បណ្តឹងទាំងអស់ត្រូវតែសរសេរជាលេខលក្ខណ៍អក្សរ និងត្រូវផ្ញើរមកក្រុមហ៊ុននៅក្នុងអំឡុងពេលដែល បានកំណត់ដូចបានរៀបរាប់ខាងលើ។ រាល់បណ្តឹងទាំងឡាយណាដែលខកខានមិនបានយកទៅដល់ក្នុង អំឡុងពេលកំណត់ និងមិនបានសរសេរជាលេខលក្ខណ៍អក្សរទេនឹងមិនត្រូវបានចាត់ទុកជាបានការក្នុង ដំណើរការនេះ។

២. ឥវ៉ាន់ដែលបាត់បង់/យឺតយ៉ាវ

នៅពេលដែលអ្នកទៅដល់កន្លែងចុះហើយមិនឃើញឥវ៉ាន់របស់អ្នកដែលបានផ្ញើរនោះ សូមមេត្តាប្រាកដថា យើងនឹងធើ្វអ្វីៗតាមដែលអាចធ្វើទៅបានដើម្បីជួយដល់អ្នក។ យើងសូមអភ័យទោសចំពោះការឆ្គមឆ្គង ចំពោះឥវ៉ាន់របស់ អ្នក ហើយយើងនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីរកឥវ៉ាន់របស់អ្នក និងដឹកជញ្ជូន ឥវ៉ាន់នោទៅឲ្យអ្នកយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

ព័ត៌មានលំអិតនៃឥវ៉ាន់របស់អ្នកបានវាយបញ្ចូលទៅក្នុងប្រព័ន្ធស្វែងរកតាមកុំព្យុទ័រយ៉ាងទូលំទូលាយ របស់យើងខ្ញុំ។

ក្នុងករ​ណីមានកាយឺតយ៉ាវ បុគ្គលដែលត្រូវទទួលឥវ៉ាន់នោះត្រូវតែប្តឹងទៅក្រុមហ៊ុនដឹកជញ្ជូនមិនឲ្យហួស រយៈពេល​ ២១ថ្ងៃគិតចាប់តាំងពីថ្ងៃដែលឥវ៉ាន់បានដាក់ដល់កន្លែងដាក់ចុះ (ផ្អែកតាមថ្ងៃខែឆ្នាំវាយដោយ ការិយាល័យប្រៃសណីយប្រសិនបើមាន)។

ក្នុងករណីការបាត់បង់ឥវ៉ាន់ បុគ្គលដែលត្រូវទទួលឥវ៉ាន់ត្រូវតែប្តឹងទៅក្រុមហ៊ុនដឹកជញ្ជូនមិនឲ្យហួស រយៈពេល​ ២១ថ្ងៃគិតចាប់តាំងពីថ្ងៃដែលអ្នកដំណើរគួរតែត្រូវទទួលបានឥវ៉ាន់ (ផ្អែកតាមថ្ងៃខែឆ្នាំវាយដោយ ការិយាល័យប្រៃសណីយប្រសិនបើមាន)។

រាល់បណ្តឹងទាំងអស់ត្រូវតែសរសេរជាលេខលក្ខណ៍អក្សរ និងត្រូវផ្ញើរមកក្រុមហ៊ុននៅក្នុងអំឡុងពេលដែល បានកំណត់ដូចបានរៀបរាប់ខាងលើ។ រាល់បណ្តឹងទាំងឡាយណាដែលខកខានមិនបានយកទៅដល់ ក្នុងអំឡុងពេលកំណត់ និងមិនបានសរសេរជាលេខលក្ខណ៍អក្សរទេនឹងមិនត្រូវបានចាត់ទុកជាបានការ ក្នុងដំណើរការនេះ។

៣. ការប្រគល់ជូនឥវ៉ាន់

យើងនឹងណែនាំអ្នកភ្លាមអំពីឥវ៉ាន់របស់អ្នកនៅទីណា ហើយយើងនឹងដឹកជញ្ជូនទៅឲ្យអ្នកតាមអស័យដ្ឋាន ដែលបានបញ្ជាក់យោងតាមបទបញ្ជាអតិថិជនក្នុងស្រុក។ មួយវិញទៀត អ្នកអាចទៅយកឥវ៉ាន់របស់អ្នក នៅឯព្រលានយន្តហោះ។

៤. សំណងលើឥវ៉ាន់

ចំពោះជើងហោះហើរទាំងឡាយដែលស្ថិតក្រោមអនុសញ្ញា Warsaw ឆ្នាំ១៩២៩ ដែលបានធើ្វវិសោធនកម្មតាម ច្បាប់ Protocol Hagues ឆ្នាំ១៩៥៥ បានអនុវត្តដូចតទៅ៖

  • ការកំណត់នៃសំណងរបស់ក្រុមហ៊ុនកម្ពុជាអង្គអ៊ែរចំពោះការខូចខាតឥវ៉ាន់ (រួមទាំង ឥវ៉ាន់ដែលយក តាមខ្លួនឡើងលើយន្តហោះ ទ្រព្យសម្បត្តិ ឥវ៉ាន់ដែលដាក់ផ្ញើរ) គឺតម្លៃមិនឲ្យលើស ១០០០SDR ក្នុង អ្នកដំណើរម្នាក់ (រឺក៏ជារូបីយប័ណ្ណក្នុងស្រុកដែលមានតម្លៃស្មើ)
  • ការកំណត់នៃសំណងរបស់ក្រុមហ៊ុនកម្ពុជាអង្គអ៊ែរ ចំពោះឥវ៉ាន់ដែលយកតាមខ្លួនលើយន្តហោះគឺ មិនឲ្យលើសពី៤០០ដុល្លាក្នុងអ្នកដំណើរម្នាក់ (រឺក៏ជារូបីយប័ណ្ណផ្សេងដែលមានតម្លៃស្មើ)

ចំពោះជើងយន្តហោះអ៉ឺរ៉ុប (ចេញពី រឺឆ្ពោះទៅកាន់ប្រទេសនៃសហគមន៍អឺរ៉ុប ច្បាប់ EC Regulation ៧៨៥/២០០៤ ចុះថ្ងៃទី ២១/០៤/២០០៤ ត្រូវបានអនុវត្ត)

  • ការកំណត់នៃសំណងរបស់ក្រុមហ៊ុនកម្ពុជាអង្គអ៊ែរចំពោះឥវ៉ាន់ដែលដាក់ផ្ញើរគឺតម្លៃ២០ដុល្លាក្នុងមួយ គីឡូក្រាម (រឺក៏ជារូបីយប័ណ្ណផ្សេងដែលមានតម្លៃស្មើ)
  • ទាំងឥវ៉ាន់យកតាមខ្លួនលើយន្តហោះ និងឥវ៉ាន់ដាក់ផ្ញើររបស់អ្នកដំណើរណាម្នាក់ត្រូវបានខូចខាត ជាច្រើនករណី ការទូទាត់សំណងត្រូវបានធ្វើដោយយោងតាមការខូចខាតជាក់ស្តែង ក៏ប៉ុន្តែមិនឲ្យលើស ពីការកំណត់នៃសំណងរបស់កម្ពុជាអង្គរអ៊ែរសម្រាប់អ្នកដំណើរ (១០០០ SDR រឺជារូបីយប័ណ្ណក្នុង ស្រុកដែលមានតម្លៃស្មើ)

ច្បាប់នេះមិនអនុវត្តចំពោះឥវ៉ាន់ដែលបានប្រកាសពីតម្លៃទេ។

ការកំណត់នៃសំណងរបស់ក្រុមហ៊ុនកម្ពុជាអង្គអ៊ែរចំពោះឥវ៉ាន់សម្រាប់មួយកន្លែងលើយន្តហោះ(CBBG) មិនឲ្យលើសពីការកំណត់នៃសំណងរបស់ក្រុមហ៊ុនកម្ពុជាអង្គអ៊ែរចំពោះឥវ៉ានដែលដាក់ផ្ញើរ។