ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

ប្រឹក្សាការធ្វើដំណើរ ប្រឹក្សាការធ្វើដំណើរ

និតិវិធីសុវត្ថិភាព

យើងខ្ញុំចង់ឲ្យលោកអ្នកបានស្គាល់កាន់តែច្បាស់អំពីបទបញ្ជា និងសម្ភារៈបរិក្ខាសុវត្ថិភាពមួយចំនួននៅលើ យន្តហោះរបស់យើងខ្ញុំ។ ទោះបីលោកអ្នកជាអ្នកដំណើរតាមជើងយន្តហោះជាប្រចាំក៏ដោយ សូមធ្វើការ កត់ចំណាំនូវសម្ភារៈបរិក្ខាសុវត្ថិភាពសំខាន់ៗទាំងអស់នេះ។
១. គ្មានផ្សែងបារី
សូមកត់ចំណាំថាជើងយន្តហោះរបស់យើងគឺគ្មានផ្សែងបារី។ គ្រប់ពេល និងគ្រប់ទីកន្លែងនៅលើយន្តហោះ ការជក់បារីមិនត្រូវបានអនុញ្ញាតឲ្យ។
២. កន្លែងអង្គុយ
លេខកៅអីរបស់អ្នកត្រូវបានសរសេនៅលើប័ណ្ណឡើងជិះយន្តហោះរបស់អ្នក។ សូមអង្គុយតាមកន្លែងដែល បានកំណត់។
៣. ឥវ៉ាន់
ឥវ៉ាន់យួរដៃរបស់អ្នកត្រូវតែរក្សាទុកនៅខាងក្រោមកៅអីនៅចំពីមុខអ្នក រឺដាក់ទុកនៅក្នុងខ្លុបនៅពីលើ ក្បាលរបស់អ្នក។ ចូរប្រយ័ត្នប្រយែងនៅពេលអ្នកបើកខ្លុបនៅពេលហោះហើរ រឺបន្ទាប់ពេលដែលយន្តហោះ ចុះចត ពីព្រោះសម្ភារៈមួយចំនួនអាចប្តូរទីកន្លែង/ធ្លាក់ចុះក្នុងអំឡុងពេលដែល យន្តហោះហោះឡើង រឺចុះចត។ ឥវ៉ាន់យួរដៃមិនត្រូវដាក់រាំងច្រកផ្លូវដើរ រឺច្រកចេញសម្រាប់សង្គ្រោះអាសន្នឡើយ។
៤. ការប្រើប្រាស់គ្រឿងអេឡិចត្រូនិច
លោកអ្នកមិនអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទចល័ត ក្រដាស់ វិទ្យុទំនាក់ទំនង និងគ្រឿងបញ្ជូនទូរលេខ នៅលើយន្តហោះឡើយ។ គ្រឿងបរិក្ខាទាំងអស់នេះអាចរំខានដល់ប្រដាប់កត់ត្រាការធ្វើដំណើរ រប​ស់យន្តហោះ ។ គ្រឿងទាំងនោះត្រូវតែបិតរហូតដល់អ្នកចុះដល់ដីដល់កន្លែងឈប់។ គ្រឿងបរិក្ខា អេឡិចត្រូនិចផ្សេងទៀតមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ក្នុងអំឡុងពេលយន្តហោះហោះឡើង និងកំពុងចុះចតឡើយ។
៥. តម្រូវការក្នុងអំឡុងពេលយន្តហោះហោះឡើង​/ចុះចត
ត្រូវឲ្យប្រាកដថាបង្អែកកៅអីរបស់អ្នកគឺស្ថិតនៅស្ថានភាពត្រង់ តុបត់របស់អ្នក កន្លែងជើងជាន់ គ្រឿងត្រួតពិនិត្យ និងសម្ភារៈផ្ទាល់ខ្លួនរបស់អ្នកត្រូវបានទុកដាក់ត្រឹមត្រូវ និងគ្រឿងបរិក្ខាអេឡិចត្រូនិច ទាំងអស់ត្រូវបានបិត ហើយខ្សែក្រវ៉ាត់របស់អ្នកត្រូវបានពាក់ជាប់ នៅពេលដែលយន្តហោះហោះឡើង និងចុះចត ។
៦. ការប្រើប្រាស់ខ្សែក្រវ៉ាត់
មានសញ្ញាខ្សែក្រវ៉ាត់អាចមើលឃើញនៅពេញយន្តហោះ។ នៅពេលណាដែលសញ្ញានេះត្រូវបាន បិត/រលត់បាត់ សូមពាក់ខ្សែក្រវ៉ាត់របស់​អ្នក។ ការពាក់ខ្សែក្រវ៉ាត់គឺគ្រាន់តែរុញចុងដែកសំប៉ែតចូលទៅក្នុង គន្លឹះក្លាស់រហូតដល់អ្នកបានលឺសម្លេងគ្លឹក។ ដើម្បីរឹតបន្តឹងខ្សែក្រវ៉ាត់ ទាញចុងកន្ទុយខ្សែរហូតដល់ វាសមល្មម។ ដើម្បីបន្ធូរវាវិញរុញគន្លឹះព្រលែងថយក្រោយ ហើយកែតម្រូវចុងនៃគន្លឹះក្លាស់។ ដើម្បីដោះខ្សែ ក្រវ៉ាត់វិញចូរចាប់លើកបន្ទះដែកនៃគន្លឹះក្លាស់។ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអ្នក យើងសូម ផ្តល់អនុសាសន៏ឲ្យលោកអ្នកពាក់ខ្សែក្រវ៉ាត់របស់អ្នកជាប់ជានិច្ចនៅពេលហោះហើរ។ ប្រសិនត្រូវការ ខ្សែក្រវ៉ាត់សម្រាប់ទារក និងសម្ភារះបន្ថែមផ្សេងទៀតគឺមានគ្រប់គ្រាន់។ សូមសួរទៅក្រុមអាកាស យានិករបស់អ្នក។
៧. ការប្រើប្រាស់របាំងមុខខ្យល់អុកស៊ីសែន
ប្រសិនបើសម្ពាធក្នុងយន្តហោះមានបញ្ហា របាំងមុខខ្យល់អុកស៊ីសែននៅក្នុងយន្តហោះ និងនៅក្នុងបង្គន់ នឹងធ្លាក់ចុះពីលើដំបូលពិដានមកជាស្វ័យប្រវតិ្ថ។ នៅនឹងកន្លែងអង្គុយរបស់អ្នក អ្នកឈោងចាប់របាំងមុខ និងទាញរបាំងមុខចុះក្រោមខ្លាំងបន្តិចដើម្បីធ្វើឲ្យវាចេញខ្យល់អុកស៊ីសែន។ ចូរពាក់របាំងមុខនៅច្រមុះ និងមាត់របស់អ្នក ហើយដកដង្ហើមធម្មតាក្នុងខណៈពេលដែលអ្នកពាក់ខ្សែកៅស៊ូយឺតជាប់ក្បាលរបស់អ្នក។ នៅពេលដែលរបាំងមុខរបស់អ្នកមានសុវត្ថិភាព សូមអ្នកជួយកូនក្មេង រឺក៏អ្នកដំណើរផ្សេងទៀតដែលនៅ ជាមួយអ្នក។
៨. សញ្ញាភ្លើងចាកចេញ និងច្រកចេញសង្គ្រោះអាសន្ន
មានច្រកចេញសង្គ្រោះអាសន្ននៅក្នុងយន្តហោះ។ សញ្ញាភ្លើងចាកចេញបានបំភ្លឺ់នៅលើពិដាននៃច្រកចេញ នីមួយៗ និងនៅនឹងគ្រោងទ្វាខាងលើ។ សូមលោកអ្នករងចាំពីរបីនាទីដើម្បីឲ្យបានដឹងច្បាស់ពីច្រកចេញដែល នៅជិតខ្លួនរបស់អ្នកបំផុត។ នៅពេលដែលការជម្លៀសចេញពីកន្លែងគឺជាការចាំបាច់ ត្រូវដោះស្បែកជើងដែល មានកែងខ្ពស់ចេញទាំងអស់។ ទុកឥវ៉ាន់ទាំងអស់របស់អ្នកនៅមួយឡែក ហើយដើរចេញជាប្រញ៉ាប់ទៅរក ច្រកចេញដែលនៅជិតអ្នកបំផុតតាមដែលអាចធ្វើទៅបាន។ លោតចូលទៅក្នុងប្រដាប់រអិលសម្រាប់ភៀសខ្លួន ហើយនៅពេលដែលអ្នកទៅដល់ដី អ្នកត្រូវចាកចេញជាប្រញ៉ាប់។
៩. ភ្លើងសង្គ្រោះអាសន្ន
ក្នុងព្រឹតិ្តការណ៏ប្រកាសអាសន្ន ភ្លើងដែលបង្ហាញផ្លូវសម្រាប់ភៀសខ្លួនចេញនឹងបន្តរនាំផ្លូវអ្នកទៅរកច្រកទ្វា ចេញនានា។
១០. ប្រើប្រាស់នូវអាវពោងពេលដែលការចុះចតនៅលើទឹក
ការចុះចតលើទឹកអាចនឹងកើតមានឡើង សូមធ្វើការកត់ចំណាំដូចតទៅ៖ អាវពោងបានដាក់នៅក្នុងប្រអប់ ខាងក្រោមកៅអី រឺចន្លោះកណ្តលនៃកន្លែងអង្គុយ។ ក្នុងករណីមានការជម្លៀសចេញតាមទឹក ចូរយកអាវពោង ចេញពីក្នុងប្រអប់ រួចពាក់វាតាមក្បាលរបស់អ្នក ហើយដាក់គន្លឹះចងរឹតឲ្យជាបជុំវិញចង្កេះរបស់អ្នក។ មិនត្រូវបំប៉ោងវាឡើយក្នុងខណៈពេលដែលអ្នកនៅក្នុងយន្តហោះ។ នៅពេលដែលអ្នកនៅនឹងច្រកចេញ អ្នកទាញបន្ទះពណ៌ក្រហមចុះក្រោមឲ្យខ្លាំង អាវពោងនឹងត្រូវបានប៉ោងឡើង។ វាក៏អាចត្រូវបានបំប៉ោងឡើង ដោយការផ្លុំខ្យល់បញ្ចូលតាមកន្លែងផ្លុំដោយមាត់។ ភ្លើង និងកញ្ចែត្រូវបានភ្ជាប់នៅជាមួយនឹងអាវពាង វាប្រើ សម្រាប់ធ្វើឲ្យមានចំណាប់អារម្មណ៏។ អាវពោងពិសេសសម្រាប់កូនក្មេងតូចៗក៏មាននៅលើយន្តហោះដែរ។
១១. ប្រុងប្រៀបសម្រាប់ផលប៉ះពាល់
នៅពេលដែលយន្តហោះត្រូវធ្វើការចុះចតដោយអាសន្ន ពាក្យបញ្ជា “ប្រុងប្រៀបសម្រាប់ផលប៉ះពាល់, ប្រុង ប្រៀបសម្រាប់ផលប៉ះពាល់” នឹងត្រូវបានប្រកាសឡើង បន្ទាប់មកពាក្យថា “ក្រាបក្បាលចុះ, ក្រាបក្បាលចុះ” បានស្រែកឡើងដោយក្រុមអាកាសយានិក។ បន្ទាប់ពីនេះ អ្នកគួរតែសម្របខ្លួនក្នុងស្ថានភាពប្រុងប្រៀប ដូចដែលបានបង្ហាញ ហើយត្រូវនៅឲ្យស្ងៀមហ្នឹងមួយកន្លែងរងចាំរហូតដល់យន្តហោះឈប់ជាស្ថាពរ។
១២. ប័ណ្ណណែនាំអំពីសុវត្ថិភាព
សម្រាប់ព័ត៌មានលំអិត សូមសិក្សាលើប័ណ្ណណែនាំអំពីសុវត្ថិភាពដែលបានដាក់ទុកនៅក្នុងហោប៉ៅនៃកន្លែង អង្គុយ/កៅអីដែលនៅចំពីមុខអ្នក។

ការដាក់កម្រិត

យោងតាមច្បាប់ដែលបានអនុវត្តនាពេលបច្ចុប្បន្ន និងលក្ខខណ្ឌទូទៅនៃការដឹកជញ្ជូនអ្នកដំណើរ និងឥវ៉ាន់ ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ រក្សាសិទ្ធិបដិសេធមិនដឹកជញ្ជូនអ្នកដំណើរ និង/រឺឥវ៉ាន់ក្នុងករណីមួយចំនួនដូចខាងក្រោមនេះ៖
ក្រុមហ៊ុនដឹកជញ្ជូនអាចបដិសេធមិនដឹកជញ្ជូនអ្នកដំណើរ និង/រឺ ឥវ៉ាន់របស់អ្នកដំណើរក្នុងហេតុផលដើម្បី សុវត្ថិភាព រឺ ក្នុងហេតុផលប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើក្រុមហ៊ុនដឹកជញ្ជូនកំណត់ថា៖
(ក) សកម្មភាពបែបនេះគឺជាការសំខាន់ដើម្បីគោរពតាមច្បាប់ បទបញ្ញត្តិ រឺបទបញ្ជានានារបស់រដ្ឋ រឺប្រទេស ណាមួយដែលយើងចេញដំណើរពី រឺឆ្ពោះទៅកាន់ រឺឆ្លងកាត់ រឺក៏
(ខ) ចរិយា/ការប្រព្រឹត្ត អាយុ រឺស្ថានភាពជម្ងឺ រឺសសៃប្រាសាទរបស់អ្នកដំណើរគឺ៖
     • ត្រូវការការជួយជាពិសេសពីក្រុមហ៊ុនដឹកជញ្ជូន រឺ 
     • បណ្តាលឲ្យមានភាពមិនស្រណុកស្រួលក្នុងចិត្ត ឬបានធ្វើឲ្យខ្លួនរបស់គាត់ (អ្នកដំណើរមានជម្ងឺ) អាច ទើសទាល់ជាមួយនឹងអ្នកដំណើរផ្សេងទៀតបាន រឺ
     • ធ្វើឲ្យមានគ្រោះថ្នាក់ រឺហានិភ័យណាមួយដល់ខ្លួនរបស់គាត់ រឺអ្នកដំណើរផ្សេងទៀត រឺទ្រព្យសម្បត្តិ រឺ
     • ចម្លងជម្ងឺរាតត្បាតនានា
រឺ
(គ) សកម្មភាពហាមឃាត់បែបនេះគឺជាការសំខាន់ពីព្រោះអ្នកដំណើរមិនបានមើលការណែនាំរបស់ក្រុមហ៊ុន ដឹកជញ្ជូន រឺ
(ឃ) អ្នកដំណើរមិនបានទទួលការត្រួតពិនិត្យសុវត្ថិភាព រឺ
(ង) ថ្លៃសំបុត្រ រឺថ្លៃផ្សេងៗ រឺពន្ធនានាដែលត្រូវបង់ មិនត្រូវបានបង់ រឺការរៀបចំឥណទានដែលបានព្រមព្រៀង រវាងក្រុមហ៊ុនដឹកជញ្ជូន និងអ្នកដំណើរ (រឺក៏បុគ្គលដែលបានចំណាយលុយទិញសំបុត្រ) មិនត្រូវបានគោរព រឺ
(ច) អ្នកដំណើរមិនបានរៀបចំឯកសារឲ្យបានត្រឹមត្រូវ រឺ
(ឆ) អ្នកដំណើរអាចមានមូលហេតុ រឺរឿងត្រូវបានគេបដិសេធមិនឲ្យចូលកាន់ ចាកចេញពី រឺឆ្លងកាត់ប្រទេស ណាមួយ រឺ
(ជ) សំបុត្រយន្តហោះដែលបានបង្ហាញដោយអ្នកដំណើរ៖
     • ទទួលបានមកដោយមិនស្របច្បាប់ រឺបានទិញមកពីកន្លែងមួយមិនមែនបានមកពីក្រុមហ៊ុនដឹកជញ្ជូន រឺភ្នាក់ងារដែលទទួលបានសិទ្ធិពីក្រុមហ៊ុនដឹកជញ្ជូន រឺ
     • ត្រូវបានរាយការណ៏មកថាជាសំបុត្រដែលបានបាត់ រឺត្រូវបានគេលួច រឺ
     • ជាសំបុត្រក្លែងក្លាយ រឺ 
     • ប័ណ្ណគូប៉ុងជើងហោះហើរត្រូវបាននរណាម្នាក់ក្លែងបន្លំមិនមែនចេញដោយក្រុមហ៊ុនដឹកជញ្ជូន រឺភ្នាក់ងារ ដែលទទួលបានសិទ្ធិពីក្រុមហ៊ុនដឹកជញ្ជូន រឺ ត្រូវបានដាច់ដោច/ដាច់បាត់ផ្នែកខ្លះនៃសំបុត្រ រឺ
     • បុគ្គលដែលបង្ហាញសំបុត្រនោះមិនអាចបញ្ជាក់បានថា គាត់គឺជាមនុស្សដែលមានឈ្មោះក្នុងប្រអប់ “ឈ្មោះរបស់អ្នកដំណើរ”។
ក្នុងស្ថានភាពដូចខាងលើនេះ ក្រុមហ៊ុនដឹកជញ្ជូនរក្សាសិទ្ធិឃាត់ទុករាល់សំបុត្រទាំងនោះ។

ការដាក់កំហិតលើការដឹកជញ្ជូន
ក្រុមហ៊ុនដឹកជញ្ជូននឹងខិតខំប្រឹងប្រែងធ្វើការរៀបចំជាពិសេសសម្រាប់ការដឹកជញ្ជូនអ្នកជម្ងឺ រឺមនុស្សដែល បាត់បង់សមត្ថភាព និងសម្រាប់ក្មេងដែលគ្មានអ្នកទៅជាមួយ និងស្រ្តីមានផ្ទៃពោះដែលជាប្រធានបទចំបង នៃការរៀបចំរបស់ក្រុមហ៊ុនដោយយោងតាមច្បាប់របស់ក្រុមហ៊ុនដឹកជញ្ជូន។

សៀវភៅណែនាំក្រុងព្រះសីហនុ

ទីកន្លែងទស្សនាកំសាន្តល្បីៗ:

ឧទ្យានជាតិរាម

ឧទ្យានជាតិរាមត្រូវបានប្រកាសជាតំបន់អភិរក្សនៅឆ្នាំ1993 ដោយព្រះរាជក្រឹត្យ ដោយសារនេះជាឧទ្យានមានតម្លៃជាតិ វិទ្យាសាស្ត្រ អប់រំ និងកំសាន្ត។ ធ្វើដំណើរទៅកាន់ទិសបូព៌ាចម្ងាយប្រមាណជា18kmពីក្រុងព្រះសីហនុ។.

 

ឆ្នេរអូឈើទាល

ឆ្នេរអូឈើទាលគឺជាឆ្នេរសមុទ្រដ៏អ៊ូអរអឺងកងបំផុតនៅក្រុងព្រះសីហនុនិងជាទីកន្លែងដ៏ពេញនិយមចំពោះភ្ញៀវទេសចរនៅថ្ងៃសម្រាកចុងសប្ដាហ៍។ ខ្ទមលក់គ្រឿងសមុទ្រនិងបារតូចៗលាតសន្ធឹងតាមបណ្ដោយឆ្នេរខ្សាច់ចាប់ពីក្បាលអូឈើទាលរហូតដល់ក្បាលមួយទៀត។ នៅក្បែរគ្នានោះ គឺឆ្នេរ Serendipity ជាឆ្នេរសមុទ្រដ៏ពេញនិយមរបស់ទេសចរសម្ពាយមានតម្លៃទាប។.

 

ឆ្នេរអូត្រេះ

ស្ថិតនៅទិសខាងជើងពីឆ្នេរអូឈើទាលនិងមានលក្ខណះស្រដៀងគ្នានឹងឆ្នេរអូឈើទាលដែរ។ ផ្លូវឆ្លងកាត់ទួលពីអូឈើទាល(កាត់តំបន់រមនីយដ្ឋាន Queen Hill) នឹងនាំភ្ញៀវទេសចរទៅដល់ឆ្នេរអូត្រេះ នេះជាឆ្នេរសមុទ្រថ្មីមួយ។ ភាគច្រើនឆ្នេរអូត្រេះមិនទាន់បានធ្វើអាជីវកម្មនៅឡើយដោយសារទីនេះមានភាពស្ងប់ស្ងាត់បើប្រៀបនឹងឆ្នេរទេសចរឯទៀតនៅក្រុងព្រះសីហនុ។ នៅទីនេះមានឆ័ត្រប្រក់ស្បូវដ៏ស្រស់ស្អាតលាតសន្ធឹងតាមបណ្ដោយឆ្នេរ បារតូចៗដំបូលស្លឹកនៅតាមបណ្ដោយឆ្នេរដ៏គួរអោយជក់ចិត្ត ព្រមទាំងប្រជុំភោជនីយដ្ឋាននៅឆ្ងាយៗបន្តិចពីឆ្នេរ។ .

 

ឆ្នេរឯករាជ

ឆ្នេរឯករាជគឺជាឆ្នេរខ្សាច់សម៉ដ្ឋខៃត្រូវបានដាក់ឈ្មោះនៅពេលមានសណ្ឋាគារឯករាជ7ជាន់សាងសង់ក្នុងតំបន់។ ឆ្នេរឯករាជគឺជាទីកន្លែងសុខសាន្តត្រាណនិងស្ងប់ស្រួល ហើយក៏ជាទីកន្លែងដ៏ល្អឥតខ្ចោះសំរាប់ភ្ញៀវទេសចរមកស្រូបបរិយាកាសនិងបន្ធូរអារម្មណ៍។.

 

ឆ្នេរហាវ៉ៃ

ខ្ទមលក់អាហារនិងខ្ទមកាហ្វេនៅទីនេះបន្តិច ទីនោះបន្តិច គឺជារូបភាពដ៏សាមញ្ញតែពេញទៅដោយភាពទាក់ទាញ នៅឆ្នេរហាវ៉ៃ.

 

ឆ្នេរសុខា

មណ្ឌលលំហែកាយសុខាបន្តសាងសង់កន្លែងលេងកំសាន្តជាច្រើននៅជាប់តាមបណ្ដោយឆ្នេរសមុទ្រសុខា ហើយមនុស្សភាគច្រើននិយមហៅថា”ឆ្នេរសុខា” ។ នេះជាឆ្នេរឯកជនមួយសំរាប់លេងកំសាន្តនិងសម្រាកនៅសណ្ឋាគារ។ យ៉ាងណាមិញ នៅមានផ្លូវបើកចាក់ត្រង់ទៅឆ្នេរសមុទ្រដើម្បីមនុស្សម្នាទៅមក។ ភ្ញៀវទេសចរអាចរីករាយកំសាន្តនៅលើឆ្នេរស្ងប់ស្ងាត់ល្អជាលក្ខណះផ្ទាល់ខ្លួនមួយនេះដោយគ្រាន់តែចំនាយប្រាក់បន្តិចបន្តួច។ ចំនាយនេះរួមបញ្ចូលទាំងការប្រើប្រាស់អាងហែលទឹកនិងការសម្រួលនានារបស់មណ្ឌលលំហែកាយសុខា។.

 

ឆ្នេរជ័យជំនះ

មានប្រវែងខ្លីនិងត្រូវបានចែកជាផ្នែកដោយទួលថ្មធំមួយ។ មួយផ្នែកនៅកំណាត់មានវិមានអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម (វិមានជ័យជំនះ) ត្រូវបានគេស្គាល់ច្រើនបំផុតដោយសារនៅទីនេះមានសភាពស្ងប់ស្ងាត់និងមនោរម្យជាងឆ្នេរអូរឈើទាល និងមានបារតូចៗនិងភោជនីយដ្ឋានខ្លះៗនៅជាប់តាមបណ្ដោយឆ្នេរខ្សាច់។ ឆ្នេរជ័យជំនះ គឺជាឆ្នេរសមុទ្រដែលភ្ញៀវទេសចរអាចគយគន់អស្ដង្គតបានស្អាតបំផុត។.

 

ឆ្នេរលំហែកាយ

ឆ្នេរលំហែកាយក៏ត្រូវបានគេស្គាល់ដូច”ឆ្នេរហាវ៉ៃ ឆ្នេរស្ដេច “។ ដូចទៅនឹងឆ្នេរឯទៀតដែរ ឆ្នេរលំហែកាយមានឆ័ត្រនិងកៅអីជាជួរៗនិងបារតូចៗព្រមទាំងភោជនីយដ្ឋាននៅជាប់តាមបណ្ដោយឆ្នេរ ទោះបីជាមិនសូវអ៊ូអរដូចឆ្នេរអូឈើទាល តែឆ្នេរលំហែកាយនៅតែមានភ្ញៀវទេសចរខ្លះៗមកលេង។ សូមមកលេងកំសាន្តឆ្នេរនេះចុះពីផ្លូវចុងក្រោយទិសខាងត្បូង។ .

 

ទឹកធ្លាក់ក្បាលឆាយ

ទឹកធ្លាក់ក្បាលឆាយស្ថិតនៅភាគខាងកើតក្រុងព្រះសីហនុដែលមានចំងាយ16kmពីទីប្រជុំជនក្រុងតាមបណ្ដោយផ្លូវជាតិលេខ4។ ទឹកធ្លាក់ដែលមានកំពស់14mនេះត្រូវបានរកឃើញនៅឆ្នាំ1960 និងត្រូវបានអភិវឌ្ឍជាប្រភពផ្គត់ផ្គង់ទឹកស្អាតរបស់ខេត្តព្រះសីហនុចាប់តាំងពីឆ្នាំ1998មក។ ដោយមានលក្ខណះលេចឆ្លោដូចនេះ ទឹកធ្លាក់ក្បាលឆាយក្លាយទៅជារមនីយដ្ឋានដ៏គួរអោយចាប់អារម្មណ៍បំផុតសំរាប់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនានិងលេងកំសាន្ត។ .

 

ដើម្បីមានព័ត៌មានលំអិត

ព័ត៌មានអំពីប្រទេស

Cambodia

Passport Exemptions:

  • Holders of documents issued to stateless persons and refugees.

Document Validity:

  • Passport and/or passport replacing documents must be valid at least 6 months on arrival.
  • Nationals of Cambodia may enter with passports valid on arrival.
  • Those residing in Cambodia can enter with travel documents valid on arrival.
  • Confirm that Italian passport (page 4 or 5) is valid for travel outside of the EU.

Admission and Transit Restrictions:

  • Return/onward ticket is required for nationals of Afghanistan, Algeria, Bangladesh, Iran, Iraq, Pakistan, Saudi Arabia,
    Sri Lanka and Sudan.