ព័ត៌មានអីវ៉ាន់ ព័ត៌មានអីវ៉ាន់
សុវត្ថិភាពការត្រួតពិនិត្យអីវ៉ាន់
គោលការណ៍ទិញកញ្ចប់ឥវ៉ាន់ថ្មី
គោលការណ៍ថ្មីដែលប្តូរពីប្រព័ន្ធគិតទម្ងន់មកជាកញ្ចប់នឹងមានសុពលភាពសម្រាប់ការទិញសំបុត្រចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះតទៅ។
១. កាបូបយួរដៃ៖សម្រាប់មនុស្សធំ កូនក្មេង និងទារក៖
|
ទិសដៅនៃការធ្វើដំណើរ |
ប្រភេទថ្នាក់ |
ចំនួន |
ទម្ងន់អតិបរមា ក្នុង១កញ្ចប់កញ្ចប់ |
ទំហំអតិបរមា |
---|---|---|---|---|---|
កាបូបយួរដៃ |
គ្រប់ទិសដៅ |
គ្រប់ថ្នាក់ |
១ |
៧គ.ក (១៥ផោន) |
- ១១៥ស.ម (៥៦ស.ម x ៣៦ស.ម x ២៣ស.ម) ឬ - ៤៥អ៊ីញ (២២” x ១១” x ៩”) |
សម្ភារៈតូចៗ (*) |
គ្រប់ទិសដៅ |
គ្រប់ថ្នាក់ |
១ |
(*)៖ កាបូបយួរដៃតូច (មានដូចជា)៖
- កាបូបដៃស្រ្តី សៀវភៅ ទស្សនាវដ្តី ម៉ាស៊ីនថតរូប សម្ភារៈអាហាររបស់កូនក្មេង ឬ ថង់ប្លាស្ទិច ចំនួន០១ ។ល។ ដែលមានទំហំមិនលើសពី (កម្ពស់ x ប្រវែង x ទទឹង) ៣០ស.ម x ២០ស.ម x ១០ស.ម / ១២” x ៧,៩” x ៣,៩”
- ស្រោមសម្រាប់ដាក់អាវធំ ចំនួន០១ ដែលមានទំហំមិនលើសពី ១១៤ស.ម x ៦០ស.ម x ១១ស.ម / ៤៥” x ២៤” x ៤,៣”
- កាបូបកំព្យូទ័រយួរដៃ ដែលមានទំហំមិនលើសពី ៤០ស.ម x ៣០ស.ម x ១០ស.ម / ១៦” x ១២” x ៧,៩”
- អ្នកធ្វើដំណើរ (លើកលែងតែទារក) អនុញ្ញាតឲ្យយកតែកាបូបយួរដៃតែមួយប៉ុណ្ណោះឡើងយន្តហោះ។ កាបូបនោះមិនត្រូវមានទំហំធំជាង ១១៥ស.ម / ៤៥ អ៊ីញ និងមានទម្ងន់អតិបរមា ៧គ.ក។
- ចំពោះកាបូបយួរដៃត្រូវមានទំហំសមល្មមដែលអាចដាក់ចូលក្រោមកៅអីអង្គុយនៅខាងមុខអ្នក ឬកន្លែងដាក់ឥវ៉ាន់នៅផ្នែកខាងលើ។ ឥវ៉ាន់ដែលរកឃើញថាលើសទម្ងន់ឬមិនមានការវេចខ្ចប់ត្រឹមត្រូវ នឹងត្រូវបានហាមឃាត់មិនឲ្យយកចូលយន្តហោះឡើយ។
- តាមច្បាប់ និងបទបញ្ញតិ្ត អ្នកធ្វើដំណើរអាចយកវត្ថុរាដាក់ក្នុងកាបូបយួរដៃបាន ដោយគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
- វត្ថុរាវទាំងនោះត្រូវរក្សាក្នុងប្រអប់ ឬកំប៉ុងដាច់ដោយឡែកមិនលើសពី ១០០ម.ល។
- ប្រអប់ ឬកំប៉ុងសម្រាប់ដាក់វត្ថុរាវទាំងនោះត្រូវយួរចូលដាច់ដោយឡែកពីគេ ដាក់ក្នុងថង់ថ្លា មានរ៉តបិទជិត ឬក៏ថង់ដែលអាចចងបិទមុខបាន ថង់ទាំងនោះមិនអាចអោយផ្ទុកវត្ថុរាវបាន១លីត្រឡើយ។
- ថង់ប្លាស្ទិកទាំងនោះនឹងត្រូវឆែកក្នុងតំបន់សុវត្តិភាព។ អ្នកដំណើរត្រូវតម្រូវឱ្យបោះចោលវត្ថុរាវទាំងនោះក្នុងករណីមិនត្រឹមត្រូវតាមលក្ខខណ្ឌខាងលើ។
កំណត់ចំណាំ៖ រាល់សម្ភារៈយួរដៃមិនគិតថ្លៃទាំងឡាយដែលមិនគោរពតាមលក្ខខណ្ឌនឹងត្រូវបានគិតប្រាក់ដូចឥវ៉ាន់ទូទៅ ឬបដិសេធមិនឱ្យយកចូល មានដូចជា៖
- សម្ភារៈដែលត្រូវបានហាមឃាត់ ដោយច្បាប់ ឬបទបញ្ញត្តិដែលចែងដោយរដ្ឋ ឬប្រទេសគោលដៅ/ប្រទេសចេញដំណើរ/ចំណុចប្តូរគោលដៅ
- សម្ភារៈដែលពិនិត្យមើលទៅលើលក្ខណៈមួយចំនួនដែលឃើញថាមិនគួរអនុញ្ញាតិឱ្យយកចូលដូចជា ទម្ងន់ រូបរាង ទំហំ ឬខុសប្លែកពីធម្មតា។
២. កាបូបឥតគិតថ្លៃ៖
ការធ្វើដំណើរ |
ប្រភេទថ្នាក់ |
ចំនួន |
ទម្ងន់កញ្ចប់អតិបរមាក្នុង១កញ្ចប់ |
ទំហំអតិបរមា |
---|---|---|---|---|
ទាំងអស់ |
- Business. - Premium economy |
១ |
៣២គ.ក (៧០ផោន) |
១៥៨ស.ម(៦២ LI) |
Economy(*) |
១ |
២៣គ.ក (៥០ផោន) |
១៥៨ស.ម(៦២ LI) |
(*)៖ ករណីលើកលែង៖ សម្រាប់កៅអីតម្លៃទាប
- ជើងហោះហើរក្នុងប្រទេសកម្ពុជា៖ ១ កញ្ចប់កញ្ចប់
- ជើងហោះហើរផ្សេងៗ៖ មិនមាន (NIL)
- កូនក្មេងទទួលបានកាបូប Check-in ដូចជាមនុស្សធំដែរ។
- ទារកមិនត្រូវបានផ្តល់ជូននោះទេ។
- សម្រាប់ទារកទាំងអស់ត្រូវបានអនុញ្ញាតឱ្យយករទេះដែលអាចបត់បានចូលដោយឥតគិតថ្លៃ។
- រាល់សម្ភារៈទាំងឡាយដែលធ្ងន់ជាង៣២គ.ក នឹងមិនត្រូវបានដឹកជញ្ជូនដូចឥវ៉ាន់ធម្មតាទេ។
- ក្រុមហ៊ុនយើងខ្ញុំមិនទទួលឥវ៉ាន់ Check-in ដែលមានទំហំលើសពី ៣២០ស.ម/១២៦អ៊ីញទេ
- រាល់ឥវ៉ាន់ដែលលើសពី ១១៩ស.ម/៤៥” នឹងត្រូវបានកំណត់ថាជាឥវ៉ាន់លើសទំហំ និងគួរស្នើសុំដើម្បីធ្វើការរៀបចំនិងសម្រួលកន្លែងផ្ទុកឥវ៉ាន់លើយន្តហោះ។
៣. តម្លៃសម្រាប់កាបូបលើសទម្ងន់៖
Routing |
Proposed Price (kg/piece) for AIRPORT PURCHASE service |
||||
---|---|---|---|---|---|
Amount |
23kg/Piece |
32kg/Piece |
Upgrade 15kg-23kg/Piece |
Upgrade 23kg-32kg/Piece | Upgrade 15kg-32kg/Piece |
Traveling date apply |
From 31-Mar |
From 31-Mar |
From 31-Mar |
From 31-Mar | From 31-Mar |
Domestic (included VAT) |
69 USD |
96 USD |
50 USD |
60 USD | 80 USD |
Between Cambodia and Vietnam |
65 USD |
85 USD |
50 USD |
60 USD | 80 USD |
Other routing | 100 USD | 130 USD | 60 USD | 70 USD | 90 USD |
Between Cambodia and China | |||||
From Cambodia to China |
90 USD |
120 USD |
50 USD |
60 USD | 80 USD |
From China to Cambodia | 150 USD | 200 USD | 120 USD | 170 USD | 180 USD |
(*) សម្រាប់ករណីដែលអ្នកធ្វើដំណើរមិនមានកាបូប Check-in ឬអ្នកធ្វើដំណើរមានកាបូបច្រើនលើសកំណត់។
(**) សម្រាប់ករណីដែលអ្នកធ្វើដំណើរធ្វើការបង់ប្រាក់ជាមុន និងចង់បន្ថែមទម្ងន់ឥវ៉ាន់ប៉ុន្តែមិនទាន់បានបង់ប្រាក់។
- រូបិយប័ណ្ឌ៖ ដុល្លារ
- ចំនួនដែលត្រូវចំណាយក្នុងការធ្វើដំណើរ១ដង៖
៤. ឥវ៉ាន់លើសទំហំ៖
- ឥវ៉ាន់ដែលមានទំហំលើសពី១១៩ស.ម/៤៥” នឹងត្រូវបានកំណត់ថាជាឥវ៉ាន់ដែលលើសទម្ងន់។
- ក្នុងករណីលើសទំហំ អ្នកដំណើរត្រូវធ្វើការបង់ប្រាក់បន្ថែមលើឥវ៉ាន់ដែលលើសនោះដូចខាងក្រោម៖
ធ្វើដំណើរក្នុងប្រទេស |
ធ្វើដំណើរទៅក្រៅប្រទេស |
|
---|---|---|
តម្លៃសម្រាប់ឥវ៉ាន់លើសទំហំ |
៨០ដុល្លារ/កញ្ចប់ |
១០០ដុល្លារ/កញ្ចប់ |
- ក្នុងករណីលើសទំហំ អ្នកធ្វើដំណើរគួរទិញទម្ងន់បន្ថែម។
- ឥវ៉ាន់ដែលមានលើសទំហំហាមមិនឱ្យលើសពី៣២គ.ក។
ទំនាក់ទំនង
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកភ្នាក់ងារជំនួយយើងខ្ញុំដូចខាងក្រោម៖
អ៊ីម៉ែល៖ helpdesk_online_2@cambodiaangkorair.com
ទូរស័ព្ទ៖ (+855) 23 6660 330
ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ (ម៉ោង០៨:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និងពីម៉ោង០១:៣០រសៀល ដល់ម៉ោង០៥:៣០ល្ងាច)
រឹតបន្តឹងនិងការមិនទទួលខុសត្រូវអីវ៉ាន់
ប្រភេទឥវ៉ាន់ និងសម្ភារៈដែលជាកម្មសិទ្ធរបស់អ្នកដំណើរ ត្រូវបានចាត់ទុកថាជាអាវុធ ឬជារបស់គ្រោះថ្នាក់ ហើយមិនអាចចាត់ទុកថាជាឥវ៉ាន់ដែលអាចត្រួវយួរចូលក្នុងយន្តហោះបានមានដូចជា៖
- កាំបិតគ្រប់ប្រភេទ
- ដាវ អាវុធជាតិផ្ទុះ
- ដំបង ព្រនង់ និងសម្ភារៈមួយចំនួនទៀតដែលចាត់ទុកថាជាអាវុធ
- ឧបករណ៍ ឬអង្គធាតុដទៃដែលអាចប្រើជាអាវុធបាន ដូចជាបន្ទាត់ដែក ឡាមកោ កន្ត្រៃ ជាដើម។
ប្រសិនបើឧបករណ៍ខាងលើណាមួយក៏ដោយ ត្រូវបានគេប្រទះឃើញនៅក្នុងឥវ៉ាន់យួរដៃ នោះនឹងមាន ការរឹបអូស ដកហូតដោយភ្នាក់សន្តិសុខ ហើយនឹងមិនត្រូវបានសងត្រលប់ទៅម្ចាស់វិញឡើយ។ ក្រុមហ៊ុន អាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ នឹងមិនទទួលខុសត្រូវចំពោះការដកហូតសម្ភារៈទាំងនោះឡើយ។ រាល់ អង្គធាតុដែលអាចបង្កគ្រោះថ្នាក់ ខាងលើនេះអាចទទួលយកបាន ប្រសិនបើសម្ភារៈទាំងនោះត្រូវបានដាក់ជា ឥវ៉ាន់ដែលឆ្លងកាត់ការត្រួតពិនិត្យ។
កាំភ្លើងដៃ និងគ្រាប់កាំភ្លើងដែលជាកម្មសិទ្ធរបស់អ្នកដំណើរធម្មតាហើយត្រូវបានចេញអាជ្ញាប័ណ្ណឲ្យប្រើ ប្រាស់ និងយកទៅតាមខ្លួនបាន និងអាវុធដែលជាកម្មសិទ្ធិរបស់មន្ត្រីដែលមានភារកិច្ចបំពេញការងារជា មន្រ្តីអនុវត្តច្បាប់ នាំឧក្រិដ្ឋជន អាវុធទាំងនោះគួរត្រូវបានដាក់ក្នុងឥវ៉ាន់ត្រួតពិនិត្យ និងផ្ញើរ។ អ្នកដំណើរ ទាំងនោះត្រូវប្រគល់អាវុធ ដូចជា កាំភ្លើងខ្លី និងគ្រាប់ជូនទៅក្រុមហ៊ុនអាកាសចរមុនពេលឡើងយន្តហោះ ផ្អែកតាមបទបញ្ជានៃការដឹក ជញ្ជូនតាមផ្លូវអាកាស។
សុវត្ថិភាពការត្រួតពិនិត្យអីវ៉ាន់
ក្នុងហេតុផលសុវត្ថិភាពនិងសន្តិសុខ ក្រុមហ៊ុនដឹកជញ្ជូនត្រូវស្នើទៅអ្នកធ្វើដំណើរដើម្បីអនុញ្ញាត្តឆែកកាបូបផ្ទាល់ខ្លួន និងប្រហែលត្រូវឆែកទោះ បីជាម្ចាស់កម្មសិទ្ធមិននៅកន្លែង ក្នុងបំណងស្វែងរករបស់ដែលត្រូវហាមឃាត់តែប៉ុណ្ណោះ។
ប្រសិនបើភ្ញៀវមិនព្រមសហការ ក្រុមហ៊ុនមានសិទ្ធបដិសេធដឹកជញ្ជូនឥវ៉ាន់នោះបាន។
ក្នុងករណីនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះឥវ៉ាន់ដែលបានបដិសេធនោះឡើយ លើកលែងការបង់សងប្រាក់ថ្លៃសំបុត្រត្រលប់ទៅភ្ញៀវវិញ ដោយអនុវត្តតាមបទបញ្ជាបច្ចុប្បន្នរបស់ក្រុមហ៊ុន។
អីវ៉ាន់ដែលខូចខាត-បាត់បង់
១. ឥវ៉ាន់ដែលបានខូចខាត/ត្រូវបានគេលួចយក
នៅពេលទទួលបានឥវ៉ាន់ អ្នកដំណើរត្រូវតែផ្តល់ព័ត៌មានភ្លាមៗនូវរាល់ភាពមិនប្រក្រតី (ការលួច ការខូចខាត ភាពយឺតយ៉ាវ) នៅកន្លែងប្តឹងទាមទាយកឥវ៉ាន់ (បញ្ជរបាត់ និងរកឃើញរបស់) ដើម្បីឲ្យបុគ្គលិកក្រុមហ៊ុន អាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ធ្វើរបាយការណ៏ពីភាពមិនប្រក្រតីនៃទ្រព្យសម្បត្តិទាំងនោះ។
ការទទួលយកឥវ៉ាន់ដោយអ្នកដំណើរគ្មានបណ្តឹងតវ៉ាគឺជាភស្តុតាងបញ្ជាក់យ៉ាងជាក់ច្បាស់ និងត្រឹមត្រូវថា ឥវ៉ាន់ដែលបានផ្តល់ឲ្យគឺ មានសភាពល្អធម្មតា និងត្រឹមត្រូវតាមឯកសារនៃការដឹកជញ្ជូន។
ក្នុងករណីមានការខូចខាត/លួច បុគ្គលដែលបានទទួលឥវ៉ាន់ត្រូវតែប្តឹងក្រុមហ៊ុនដឹកជញ្ជូនមិនឲ្យហួស រយៈពេល ៧ ថ្ងៃគិតចាប់តាំងពីថ្ងៃដែលទទួលបានឥវ៉ាន់ (ផ្អែកតាមថ្ងៃខែឆ្នាំវាយដោយការិយាល័យ ប្រៃសណីយប្រសិនបើមាន)។
រាល់បណ្តឹងទាំងអស់ត្រូវតែសរសេរជាលេខលក្ខណ៍អក្សរ និងត្រូវផ្ញើរមកក្រុមហ៊ុននៅក្នុងអំឡុងពេលដែល បានកំណត់ដូចបានរៀបរាប់ខាងលើ។ រាល់បណ្តឹងទាំងឡាយណាដែលខកខានមិនបានយកទៅដល់ក្នុង អំឡុងពេលកំណត់ និងមិនបានសរសេរជាលេខលក្ខណ៍អក្សរទេនឹងមិនត្រូវបានចាត់ទុកជាបានការក្នុង ដំណើរការនេះ។
*บันทึก:
_ เราจะไม่รับผิดชอบต่อความเสียหายต่อสัมภาระที่ไม่ได้เช็คอิน เว้นแต่เราจะก่อให้เกิดความเสียหายโดยความประมาทเลินเล่อของเรา และความประมาทเลินเล่อดังกล่าวได้รับการพิสูจน์โดยผู้โดยสารหรือบุคคลที่เรียกร้องค่าชดเชย
_ เราจะไม่รับผิดชอบต่อความเสียหายต่อสัมภาระอันเป็นผลจากข้อบกพร่อง คุณภาพ หรือความบกพร่องโดยธรรมชาติของสัมภาระ ในทำนองเดียวกัน เราจะไม่รับผิดชอบต่อการสึกหรอและการฉีกขาดของสัมภาระอันเป็นผลมาจากความเข้มงวดตามปกติของการขนส่งทางอากาศสำหรับล้อ ที่จับ สายรัด....
២. ឥវ៉ាន់ដែលបាត់បង់/យឺតយ៉ាវ
នៅពេលដែលអ្នកទៅដល់កន្លែងចុះហើយមិនឃើញឥវ៉ាន់របស់អ្នកដែលបានផ្ញើរនោះ សូមមេត្តាប្រាកដថា យើងនឹងធើ្វអ្វីៗតាមដែលអាចធ្វើទៅបានដើម្បីជួយដល់អ្នក។ យើងសូមអភ័យទោសចំពោះការឆ្គមឆ្គង ចំពោះឥវ៉ាន់របស់ អ្នក ហើយយើងនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីរកឥវ៉ាន់របស់អ្នក និងដឹកជញ្ជូន ឥវ៉ាន់នោទៅឲ្យអ្នកយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
ព័ត៌មានលំអិតនៃឥវ៉ាន់របស់អ្នកបានវាយបញ្ចូលទៅក្នុងប្រព័ន្ធស្វែងរកតាមកុំព្យុទ័រយ៉ាងទូលំទូលាយ របស់យើងខ្ញុំ។
ក្នុងករណីមានកាយឺតយ៉ាវ បុគ្គលដែលត្រូវទទួលឥវ៉ាន់នោះត្រូវតែប្តឹងទៅក្រុមហ៊ុនដឹកជញ្ជូនមិនឲ្យហួស រយៈពេល ២១ថ្ងៃគិតចាប់តាំងពីថ្ងៃដែលឥវ៉ាន់បានដាក់ដល់កន្លែងដាក់ចុះ (ផ្អែកតាមថ្ងៃខែឆ្នាំវាយដោយ ការិយាល័យប្រៃសណីយប្រសិនបើមាន)។
ក្នុងករណីការបាត់បង់ឥវ៉ាន់ បុគ្គលដែលត្រូវទទួលឥវ៉ាន់ត្រូវតែប្តឹងទៅក្រុមហ៊ុនដឹកជញ្ជូនមិនឲ្យហួស រយៈពេល ២១ថ្ងៃគិតចាប់តាំងពីថ្ងៃដែលអ្នកដំណើរគួរតែត្រូវទទួលបានឥវ៉ាន់ (ផ្អែកតាមថ្ងៃខែឆ្នាំវាយដោយ ការិយាល័យប្រៃសណីយប្រសិនបើមាន)។
រាល់បណ្តឹងទាំងអស់ត្រូវតែសរសេរជាលេខលក្ខណ៍អក្សរ និងត្រូវផ្ញើរមកក្រុមហ៊ុននៅក្នុងអំឡុងពេលដែល បានកំណត់ដូចបានរៀបរាប់ខាងលើ។ រាល់បណ្តឹងទាំងឡាយណាដែលខកខានមិនបានយកទៅដល់ ក្នុងអំឡុងពេលកំណត់ និងមិនបានសរសេរជាលេខលក្ខណ៍អក្សរទេនឹងមិនត្រូវបានចាត់ទុកជាបានការ ក្នុងដំណើរការនេះ។
៣. ការប្រគល់ជូនឥវ៉ាន់
យើងនឹងណែនាំអ្នកភ្លាមអំពីឥវ៉ាន់របស់អ្នកនៅទីណា ហើយយើងនឹងដឹកជញ្ជូនទៅឲ្យអ្នកតាមអស័យដ្ឋាន ដែលបានបញ្ជាក់យោងតាមបទបញ្ជាអតិថិជនក្នុងស្រុក។ មួយវិញទៀត អ្នកអាចទៅយកឥវ៉ាន់របស់អ្នក នៅឯព្រលានយន្តហោះ។
៤. សំណងលើឥវ៉ាន់
ចំពោះជើងហោះហើរទាំងឡាយដែលស្ថិតក្រោមអនុសញ្ញា Warsaw ឆ្នាំ១៩២៩ ដែលបានធើ្វវិសោធនកម្មតាម ច្បាប់ Protocol Hagues ឆ្នាំ១៩៥៥ បានអនុវត្តដូចតទៅ៖
- ការកំណត់នៃសំណងរបស់ក្រុមហ៊ុនកម្ពុជាអង្គអ៊ែរចំពោះការខូចខាតឥវ៉ាន់ (រួមទាំង ឥវ៉ាន់ដែលយក តាមខ្លួនឡើងលើយន្តហោះ ទ្រព្យសម្បត្តិ ឥវ៉ាន់ដែលដាក់ផ្ញើរ) គឺតម្លៃមិនឲ្យលើស ១០០០SDR ក្នុង អ្នកដំណើរម្នាក់ (រឺក៏ជារូបីយប័ណ្ណក្នុងស្រុកដែលមានតម្លៃស្មើ)
- ការកំណត់នៃសំណងរបស់ក្រុមហ៊ុនកម្ពុជាអង្គអ៊ែរ ចំពោះឥវ៉ាន់ដែលយកតាមខ្លួនលើយន្តហោះគឺ មិនឲ្យលើសពី៤០០ដុល្លាក្នុងអ្នកដំណើរម្នាក់ (រឺក៏ជារូបីយប័ណ្ណផ្សេងដែលមានតម្លៃស្មើ)
ចំពោះជើងយន្តហោះអ៉ឺរ៉ុប (ចេញពី រឺឆ្ពោះទៅកាន់ប្រទេសនៃសហគមន៍អឺរ៉ុប ច្បាប់ EC Regulation ៧៨៥/២០០៤ ចុះថ្ងៃទី ២១/០៤/២០០៤ ត្រូវបានអនុវត្ត)
- ការកំណត់នៃសំណងរបស់ក្រុមហ៊ុនកម្ពុជាអង្គអ៊ែរចំពោះឥវ៉ាន់ដែលដាក់ផ្ញើរគឺតម្លៃ២០ដុល្លាក្នុងមួយ គីឡូក្រាម (រឺក៏ជារូបីយប័ណ្ណផ្សេងដែលមានតម្លៃស្មើ)
- ទាំងឥវ៉ាន់យកតាមខ្លួនលើយន្តហោះ និងឥវ៉ាន់ដាក់ផ្ញើររបស់អ្នកដំណើរណាម្នាក់ត្រូវបានខូចខាត ជាច្រើនករណី ការទូទាត់សំណងត្រូវបានធ្វើដោយយោងតាមការខូចខាតជាក់ស្តែង ក៏ប៉ុន្តែមិនឲ្យលើស ពីការកំណត់នៃសំណងរបស់កម្ពុជាអង្គរអ៊ែរសម្រាប់អ្នកដំណើរ (១០០០ SDR រឺជារូបីយប័ណ្ណក្នុង ស្រុកដែលមានតម្លៃស្មើ)
ច្បាប់នេះមិនអនុវត្តចំពោះឥវ៉ាន់ដែលបានប្រកាសពីតម្លៃទេ។
ការកំណត់នៃសំណងរបស់ក្រុមហ៊ុនកម្ពុជាអង្គអ៊ែរចំពោះឥវ៉ាន់សម្រាប់មួយកន្លែងលើយន្តហោះ(CBBG) មិនឲ្យលើសពីការកំណត់នៃសំណងរបស់ក្រុមហ៊ុនកម្ពុជាអង្គអ៊ែរចំពោះឥវ៉ានដែលដាក់ផ្ញើរ។