តំរូវការពិសេស តំរូវការពិសេស
អ្នកដំណើរត្រូវការជំនួយផ្នែកពេទ្យ
បំរើក្នុងជើងហោះហើរ
បំរើម្ហូបអាហារ និងទឹកផឹកក្នុងជើងហោះហើរថ្មី
ជើងហោះហើរ៖ ក្វាងចូវ /ប៉េកាំង/ សៀងហៃ (ជើងហោះហើរជាទៀងទាត់)
- អ្នកដំណើរ៖ មិនបំរើអាហារក្នុងជើងហោះហើរ
- លក់នៅលើយន្ដហោះ៖ អាហារសម្រាល/អាហារក្ដៅ/ទឹកផឹក
ជើងហោះហើរ៖ សៀមរាប/ ហុងកុង/សៀមរាប
- អ្នកដំណើរ៖ មិនបំរើអាហារ
- លក់នៅលើយន្ដហោះ៖អាហារសម្រាល/អាហារក្ដៅ/ទឹកផឹក
ជើងហោះហើរ៖ ភ្នំពេញ/សៀមរាប/ហូជីមិញ/សីហានុ/ដាណាំង
ទារកនិងកូនកេ្មង
អ្នកដំណើរដែលយកទារកទៅជាមួយ
- ទារកដែលមានអាយុក្រោម ១៤ ថ្ងៃ ទារកដែលមិនគ្រប់ខែ រឺមានសុខភាពមិនល្អ (ទុកទារកនៅតែឯងដោយដាក់ក្នុងកែវអុកស៊ីសែន) មិនត្រូវបានទទួលដឹកជញ្ជូនតាមក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរទេ។
- ទារកដូចជាអនីតិជនដែលគ្មានអ្នកអមទៅជាមួយមិនទទួលដឹកជញ្ជូនតាមក្រុមហ៊ុន អាកាសចរកម្ពុជាអង្គរអ៊ែរឡើយ។
- ទារកមានសុខភាពល្អដែលនាំទៅជាមួយដោយឪពុកម្តាយរបស់គាត់ រឺអ្នកអមដំណើរនឹងត្រូវបានទទួលការដឹកជញ្ជូន។
- មនុស្សពេញវ័យម្នាក់ត្រូវបានអនុញ្ញាតឲ្យយកបានតែទារកម្នាក់គត់ធ្វើដំណើរជាមួយ។
- ប្រសិនបើមនុស្សពេញវ័យរួមដំណើរជាមួយទារកពីរនាក់៖
- គិតពីទារកទីពីរ ទារកម្នាក់នឹងត្រូវបានគិតថ្លៃក្នុងតម្លៃសមរម្យមួយសម្រាប់កូនក្មេង ហើយត្រូវតែទទួលយកនូវសេវាកម្មជំនួយពីក្រុមអាកាសយានិក។
- ការស្នើសុំនូវសេវាកម្មក្រុមអាកាសយានិកត្រូវតែស្នើឡើងយ៉ាងតិច ៣ ថ្ងៃមុនពេលចេញដំណើរសម្រាប់ជើងយន្តហោះក្នុងស្រុក និងយ៉ាងតិច៥ថ្ងៃសម្រាប់ជើងយន្តហោះអន្តរជាតិ។
- ចំពោះទារកទើបនឹងកើត និង/រឺទារកមានសុខភាពមិនល្អ (លើកលែងទារកដែលដាក់ចិញ្ចឹមក្នុងកែវអុកស៊ីសែន)៖
- គ្រប់និតិវិធីដែលនឹងត្រូវបំពេញទាំងអស់ដូចគ្នាទៅនឹងអ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យ
- ត្រូវតែអមទៅជាមួយដោយវេជ្ជបណ្ឌិត រឺគិលានុបដ្ឋាយិកាដែលមានជំនាញផ្អែកកុមារ
- ចំនួនទារកសរុបដែលទទួលដឹកជញ្ជូនតាមជើងយន្តហោះមិនត្រូវឲ្យលើសពី ១០% នៃចំនួនកៅអីសរុប។
អ្នកដំណើរដែលអមដំណើរជាមួយទារក(INF) និង កូនក្មេង(CHD)
មនុស្សពេញវ័យដែលត្រូវបានអនុញ្ញាតឲ្យអមដំណើរទារក/កូនក្មេង INF/ CHD ដូចខាងក្រោម៖
- កូនក្មេងពីរនាក់ ចាប់ពីអាយុ ២ ឆ្នាំទៅ ៦ឆ្នាំ
- ទារកម្នាក់ និងកូនក្មេង២នាក់អាយុក្រោម ៦ ឆ្នាំ នឹងត្រូវគិតថ្លៃក្នុងតម្លៃសមរម្យមួយសម្រាប់តម្រូវការសេវាកម្មក្រុមអាកាសយានិក សម្រាប់កូនក្មេងម្នាក់ រឺកូនក្មេងពីរនាក់ឡើង
- ទារកពីរនាក់់ និងកូនក្មេងម្នាក់មានអាយុក្រោម ៦ ឆ្នាំ នឹងត្រូវគិតថ្លៃក្នុងតម្លៃសមរម្យមួយសម្រាប់តម្រូវការសេវាកម្មក្រុមអាកាសយានិក សម្រាប់ទារកម្នាក់ រឺទារកពីរនាក់ឡើង
- ទារកពីរនាក់់ និងកូនក្មេង២នាក់់មានអាយុក្រោម ៦ ឆ្នាំ នឹងត្រូវគិតថ្លៃក្នុងតម្លៃសមរម្យមួយសម្រាប់តម្រូវការសេវាកម្មក្រុមអាកាសយានិកពីរសម្រាប់ទារកម្នាក់ និងកូនក្មេងម្នាក់ រឺទារកពីរនាក់ឡើង និងកូនក្មេងពីរនាក់ឡើង។
ការស្នើសុំសេវាកម្មក្រុមអាកាសយានិកត្រូវតែស្នើឡើងយ៉ាងតិច ៣ ថ្ងៃមុន ថ្ងៃចេញដំណើរសម្រាប់ជើងហោះហើរក្នុងស្រុក និង៥ថ្ងៃយ៉ាងតិចមុនពេលចេញដំណើរសម្រាប់ជើងហោះហើរអន្តរជាតិ។
សម្រាប់ការបញ្ជាទិញសេវាកម្ម រឺត្រូវការព័ត៌មានបន្ថែមសូមទាក់ទងទៅភ្នាក់ងារកក់សំបុត្រ យន្តហោះរបស់យើងខ្ញុំ
កុមារដែលពុំមានអ្នករួមដំណើរជាមួយ
អនីតិជនដែលគ្មានអ្នកទៅជាមួយ (UM) ដែលមានអាយុចន្លោះពី ២ ឆ្នាំ ដល់អាយុក្រោម ៤ ឆ្នាំ
លក្ខខណ្ឌនៃការដឹកជញ្ជូន
- រាល់អនីតិជនដែលគ្មានអ្នកទៅជាមួយ (UM) ត្រូវតែអមដំណើរដោយក្រុមអាកាសយានិកម្នាក់។
- ការស្នើសុំសេវាកម្មសម្រាប់អនីតិជនដែលគ្មានអ្នកទៅជាមួយ (UM) ត្រូវតែធ្វើឡើងឲ្យបាន ៣ ថ្ងៃមុន មុនពេលចេញដំណើរសម្រាប់ជើងហោះហើរក្នុងស្រុក និង ៥ថ្ងៃមុន សម្រាប់ជើងហោះហើរអន្តរជាតិ។
- ការទទួលយកការដឹកជញ្ជូននេះសម្រាប់តែលំដាប់ថ្នាក់សេដ្ឋកិច្ច/សន្សំសំចៃ (Economic Class) តែប៉ុណ្ណោះ។
អនីតិជនដែលគ្មានអ្នកទៅជាមួយ (UM) ដែលមានអាយុចន្លោះពី ៤ ឆ្នាំ ដល់អាយុក្រោម ៦ ឆ្នាំ
លក្ខខណ្ឌនៃការដឹកជញ្ជូន
- តម្រូវការសេវាកម្មក្រុមអាកាសយានិកអមដំណើរ ក្រុមអាកាសយានិកម្នាក់ត្រូវបានអនុញ្ញាតឲ្យ អមដំណើរជាមួយអនីតិជន(UM) ច្រើនបំផុតត្រឹមតែ២នាក់ប៉ុណ្ណោះ
- ការស្នើសុំសេវាកម្មអនីតិជនដែលគ្មានអ្នកទៅជាមួយតម្រូវឲ្យធ្វើរយៈពេល ៣ ថ្ងៃមុន ថ្ងៃចេញដំណើរ សម្រាប់ជើងយន្តហោះក្នុងស្រុក និង ៥ថ្ងៃមុនថ្ងៃចេញដំំណើរសម្រាប់ជើងយន្តហោះអន្តរជាតិ
- ការទទួលយកការដឹកជញ្ជូននេះសម្រាប់តែលំដាប់ថ្នាក់សេដ្ឋកិច្ច/សន្សំសំចៃតែប៉ុណ្ណោះ។
អនីតិជនដែលគ្មានអ្នកទៅជាមួយ (UM) ដែលមានអាយុចន្លោះពី ៦ ឆ្នាំ ទៅដល់អាយុក្រោម ១៥ ឆ្នាំ
លក្ខខណ្ឌនៃការដឹកជញ្ជូន
- អនីតិជនដែលគ្មានអ្នកទៅជាមួយអាចធ្វើដំណើរតែម្នាក់ឯងដោយគ្មានត្រូវការសេវាកម្មជំនួយ ពីក្រុមអាកាសយានិក។
- ការស្នើសុំសេវាកម្មសម្រាប់អនីតិជនដែលគ្មានអ្នកទៅជាមួយត្រូវឲ្យស្នើសុំក្នុងរយៈពេល ២៤ ម៉ោងមុនពេលចេញដំណើរ។
- អនីតិជនដែលគ្មានអ្នកទៅជាមួយអាចត្រូវបានទទួលយកជាមួយលំដាប់ថ្នាក់ធុរៈកិច្ច ថ្នាក់ល្អជាងថ្នាក់ សេដ្ឋកិច្ច និងថ្នាក់សេដ្ឋកិច្ច។ ចំនួនអនីតិជនសរុបដែល ទទួលដឹកជញ្ជូនតាមជើងយន្តហោះលំដាប់ ថ្នាក់ធុរៈកិច្ចមិនត្រូវឲ្យលើសពី ១០% នៃចំនួនកៅអីលំដាប់ថ្នាក់ធុរៈកិច្ចសរុប សម្រាប់យន្តហោះនីមួយៗ (សម្រាប់ការហោះហើរមួយលើកៗ)។
សម្រាប់ការបញ្ជាទិញសេវាកម្ម រឺត្រូវការព័ត៌មានបន្ថែមសូមទាក់ទងទៅភ្នាក់ងារកក់សំបុត្រយន្តហោះ របស់យើងខ្ញុំ
អ្នកដំណើរដែលពិការ
១. កៅអីកង់រុញ
សេវាកម្មកៅអីកង់រុញ (WCHR/WCHS/WCHC) ជំនួយដល់អ្នកដំណើរដែលពិការ រឺអ្នកដំណើរដែលមានជម្ងឺ ពិបាកក្នុងការដើរ រឺធ្វើចលនាឡើងចុះដោយខ្លួនឯងបាន រួមមាន៖
• កៅអីកង់រុញសម្រាប់ច្រកជម្រាល (WCHR) ផ្តល់ជូនឲ្យទៅអ្នកដំណើរដែលអាចចុះឡើងដោយខ្លួនឯង និងអាចធ្វើដំណើរទៅ-មកកន្លែងអង្គុយដោយខ្លួនឯងបាន ប៉ុន្តែត្រូវការកៅអីកង់រុញដើម្បីធ្វើដំណើរឆ្ងាយ ទៅ-មកយន្តហោះតាមច្រកផ្លូវជម្រាល។
• កៅអីកង់សម្រាប់ជណ្តើរ (WCHS) ផ្តល់ជូនឲ្យទៅអ្នកដំណើរដែលអាចចុះឡើងដោយខ្លួនឯង ប៉ុន្តែអាចធ្វើ ដំណើរទៅ-មកកន្លែងអង្គុយដោយខ្លួនឯងបាន ត្រូវការកៅអីកង់សម្រាប់ធ្វើដំណើរឆ្ងាយទៅ-មកយន្តហោះ ហើយត្រូវការលើកឡើង-ចុះជណ្តីរ។
• កៅអីកង់សម្រាប់ប្រើលើយន្តហោះ ផ្តល់ជូនឲ្យទៅអ្នកដំណើរដែលមិនអាចធ្វើចលនាដោយខ្លួនឯង។ គាត់ត្រូវការកៅអីកង់ដើម្បីធ្វើដំណើរទៅ-មកយន្តហោះ ហើយត្រូវការលើកឡើង-ចុះជណ្តីរ និងធ្វើដំណើរ ទៅ-មកកន្លែងអង្គុយវិញ។ (សម្ភារៈបរិក្ខានេះត្រូវបានដាក់តាមយន្តហោះនីមួយៗរៀងខ្លួន)។
២. លក្ខខណ្ឌដើម្បីការទទួលយក
•កៅអីកង់រុញសម្រាប់ច្រកជម្រាល WCHR: ការស្នើសុំតម្រូវឲ្យស្នើរសុំជាមុន និងមិនត្រូវបានកំណត់ ពីពេលវេលា
• កៅអីកង់សម្រាប់ជណ្តើរ WCHS: តម្រូវឲ្យមានការប្រកាសប្រាប់ ២៤ ម៉ោងមុន។ កៅអីកង់សម្រាប់ជណ្តើរ សម្រាប់ជនពិការដែលមានអ្នកទៅជាមួយគ្មានការកំនត់ចំនួន។ ចំនួនអតិបរិមានៃកៅអីកង់សម្រាប់ជណ្តើរ សម្រាប់អ្នកដំណើរពិការដែលគ្មានអ្នកទៅជាមួយសម្រាប់ជើងហោះហើរមួយលើកៗត្រូវបានអនុញ្ញាតឲ្យ មានមិនឲ្យលើសពីចំនួនកៅអីសង្គ្រោះបន្ទាន់ដែលមាន លើយន្តហោះនីមួយៗឡើយ។
• កៅអីកង់សម្រាប់ប្រើលើយន្តហោះ WCHC: តម្រូវឲ្យមានការប្រកាសប្រាប់ ២៤ ម៉ោងមុន។ ចំនួនអតិបរិមា នៃកៅអីកង់សម្រាប់ប្រើលើយន្តហោះសម្រាប់អ្នកដំណើរពិការដែលមានអ្នកទៅជាមួយសម្រាប់ជើងហោះហើរ មួយលើកៗត្រូវបានអនុញ្ញាតឲ្យមានមិនឲ្យលើសពីចំនួនកៅអីសង្គ្រោះបន្ទាន់ដែលមានលើយន្តហោះនីមួយៗ ឡើយ។ ចំនួនអតិបរិមានៃកៅអីកង់សម្រាប់ប្រើលើយន្តហោះសម្រាប់អ្នកដំណើរពិការដែលគ្មានអ្នកទៅ ជាមួយសម្រាប់ជើងហោះហើរមួយលើកៗត្រូវបានអនុញ្ញាតឲ្យមានមិនឲ្យ លើសពីពាក់កណ្តាលនៃ ចំនួនកៅអីសង្គ្រោះបន្ទាន់ដែលមានលើយន្តហោះនីមួយៗឡើយ។
សម្រាប់ការបញ្ជាទិញសេវាកម្ម រឺត្រូវការព័ត៌មានបន្ថែមសូមទាក់ទងទៅភ្នាក់ងារកក់សំបុត្រយន្តហោះ របស់យើងខ្ញុំ
អ្នកដំណើរមានផ្ទៃពោះ
លក្ខខណ្ឌដើម្បីទទួលយក:
សំណូមពរឲ្យមានការស្នីសុំជាមុន
ស្រ្តីដែលមានផ្ទៃពោះក្នុងអំឡុងពេល មុនរឺក្រោយថ្ងៃគ្រប់ខែ (ផ្តល់កំណើត) ៧ ថ្ងៃគឺមិនត្រូវបានទទួលយក ឲ្យធ្វើដំណើរឡើយ
អ្នកដំណើរដែលមានផ្ទៃពោះត្រូវតែមានលិខិតបញ្ជាក់វេជ្ជសាស្រ្តជាមុនមុនពេលចេញដំណើរ (អ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យ) ប្រសិនបើគាត់ស្ថិតក្នុងស្ថានភាពដូចខាងក្រោម៖
- អ្នកមានផ្ទៃពោះលើសពី ៣២ សប្តាហ៏ រឺ
- មានផ្ទៃពោះមិនដឹងពេលពិតជាក់លាក់ រឺ ទើបតែមានផ្ទៃពោះ រឺ
- ធ្លាប់មានកូនភ្លោះពីរ រឺកូនភ្លោះបីនាក់ពីមុនមក រឺ
- មានការលំបាកមួយចំនួនអាចនឹងកើតមានឡើងនៅពេលចាប់ផ្តើមមានផ្ទៃពោះ រឺ
- មានផ្ទៃពោះដោយការការធ្វើឲ្យមានកូនដោយសិប្បនិមិ្មតៈ អ្នកដំណើរប្រភេទនេះត្រូវតែមានលិខិតបញ្ជាក់ វេជ្ជសាស្រ្តមុនពេលចេញដំណើរ នៅឯមន្ទីរពេទ្យដែលការធ្វើឲ្យមានកូនដោយសិប្បនិមិ្មត បានធ្វើឡើង និង បានត្រួតពិនិត្យ រឺក៏ពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តផ្សេងទៀតដែលទទួលស្គាល់ដោយក្រុមហ៊ុនអាកាសចរ កម្ពុជាអង្គរអ៊ែរ។
សម្រាប់ការបញ្ជាទិញសេវាកម្ម រឺត្រូវការព័ត៌មានបន្ថែមសូមទាក់ទងទៅភ្នាក់ងារកក់សំបុត្រយន្តហោះ របស់យើងខ្ញុំ
កៅអីបន្ថែមសម្រាប់អ្នកដំណើរ
កៅអីបន្ថែមសម្រាប់អ្នកដំណើរ:
សេវាកម្មកៅអីបន្ថែម (EXST) ផ្តល់ជូនសម្រាប់អ្នកដំណើរដែលមានមាឌធំខ្លាំង ត្រូវការកន្លែងអង្គុយពីរ នៅជាប់គ្នាលើយន្តហោះតែមួយ។
លក្ខខណ្ឌសម្រាប់ការទទួលយក:
- តម្រូវការការប្រកាសឲ្យដឹង ២៤ ម៉ោងមុន និងមិនត្រូវបានកំណត់ចំនួនឡើយ។
- កៅអីបន្ថែមត្រូវការទិញសំបុត្រក្នុងថ្នាក់តែមួយដូចគ្នា។
- អ្នកដំណើរដែលត្រូវការកៅអីបន្ថែមត្រូវបានអនុញ្ញាតឲ្យយកឥវ៉ាន់ទៅតាមចំនួនកៅអីដែលគាត់ បានទិញ។ (ជាឧទាហរណ៏ ប្រសិនបើអ្នកដំណើរគាត់ទិញកៅអីបន្ថែម គាត់នឹងទទួលបាននូវ ការអនុញ្ញាតឲ្យយកឥវ៉ាន់បានពីរកញ្ចប់ ។
សម្រាប់ការបញ្ជាទិញសេវាកម្ម រឺត្រូវការព័ត៌មានបន្ថែមសូមទាក់ទងទៅភ្នាក់ងារកក់សំបុត្រយន្តហោះ របស់យើងខ្ញុំ
អ្នកដំណើរត្រូវការជំនួយផ្នែកពេទ្យ
លក្ខខណ្ឌសម្រាប់ការដឹកជញ្ជូន
អ្នកដំណើរត្រូវបង្ហាញនូវលិខិតបញ្ជាក់វេជ្ជសាស្រ្តមុនពេលចេញដំណើរ (អ្នកដំណើរដែលត្រូវការ ជំនួយផ្នែកពេទ្យ) ប្រសិនបើគាត់មានបញ្ហាយ៉ាងតិចមួយ ក្នុងចំណោមស្ថានភាពដូចខាងក្រោមនេះ៖
- អ្នកដំណើរមិនអាចជួយខ្លួនឯងបានដោយបញ្ហាសសៃប្រសាទ រឺបញ្ហាកាយសម្បទា
- អ្នកដំណើរដែលមិនប្រក្រតី មានជម្ងឺ រឺក៏មានស្ថានភាពអាក្រក់ណាមួយដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ អ្នកដំណើរផ្សេងទៀត (ដូចជា អ្នកដំណើរដែលមានជម្ងឺបេះដូងធ្ងន់ មានជម្ងឺធ្ងន់ធ្ងរដែលអាចឈាន ទៅដល់ស្ថានភាពមិនអាចគ្រប់គ្រងបាន ជម្ងឺសសៃប្រសាទ)។
- អ្នកដំណើរដែលមានផ្ទៃពោះដែលគាត់មានលក្ខខណ្ឌដូចជាៈ
- មានផ្ទៃពោះលើសពី ៣២ សប្តាហ៏ រឺ
- មានផ្ទៃពោះមិនដឹងពេលពិតជាក់លាក់ រឺ ទើបតែមានផ្ទៃពោះ រឺ
- ធ្លាប់មានកូនភ្លោះពីរ រឺកូនភ្លោះបីនាក់ពីមុនមក រឺ
- មានការលំបាកមួយចំនួនអាចនឹងកើតមានឡើងនៅពេលចាប់ផ្តើមមានផ្ទៃពោះ រឺ
- មានផ្ទៃពោះដោយការការធ្វើឲ្យមានកូនដោយសិប្បនិមិ្មតៈ អ្នកដំណើរប្រភេទនេះត្រូវតែមាន លិខិតបញ្ជាក់វេជ្ជសាស្រ្តមុនពេលចេញដំណើរនៅឯមន្ទីរពេទ្យដែលការធ្វើឲ្យមានកូនដោយ សិប្បនិមិ្មតបានធ្វើឡើង និងបានត្រួតពិនិត្យ រឺក៏ពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តផ្សេងទៀតដែល ទទួលស្គាល់ដោយក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ។
- កូនក្មេងដែលទើបនឹងកើតថ្មីៗ ក្នុងស្ថានភាពមិនធម្មតា រឺក្មេងកើតមិនគ្រប់ខែ។
- អ្នកដំណើរមានជើងទាំងពីរខ្វិន រឺខ្វិនទាំងដៃ ទាំងជើង រឺអ្នកដំណើរដែលមានជើងនិងដៃខ្វិនក្នុងពេល ធ្វើការព្យាបាល។
- ស្ថានភាពសុខភាពរបស់អ្នកដំណើរអាចនឹងមានបញ្ហាអាក្រក់ដោយសារការហោះហើរៈ អ្នកដំណើរ ដែលមានជម្ងឺសួត ជម្ងឺត្រចៀក និងច្រមុះ ។ល។
- អ្នកដំណើរដែលមានជម្ងឺឆ្លងៈ ជម្ងឺដែលអាចឆ្លងពីម្នាក់ទៅម្នាក់ក្នុងអំឡុងពេលហោះហើរ ជាពិសេស ជម្ងឺអុតធំ ជម្ងឺរបេងសួត ជម្ងឺកញ្រ្ជឹល ជម្ងឺរលាកក្រពេញទឹកមាត់។
អ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យអាចទទួលយកការដឹកជញ្ជូនបានលុះត្រាតែអ្នកដំណើរទាំងនោះ មានលក្ខខណ្ឌដូចខាងក្រោម៖
- បំពេញគ្រប់និតិវិធីទាំងអស់ដែលស្នើរដោយក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ
- ការដឹកជញ្ជូនអ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យមិនធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពយន្តហោះ អ្នកបើកយន្តហោះ ក្រុមអាកាសយានិក និងអ្នកដំណើរដ៏ទៃផ្សេងទៀត និងទ្រព្យសម្បតិ្តរបស់ពួកគេ ទាំងអស់នោះឡើយ។
- អ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យដែលមានអ្នកទៅជាមួយៈ អ្នកអមដំណើរត្រូវតែមានអាយុ លើសពី ១៨ ឆ្នាំ មានសុខភាពល្អ និងអាចមើលថែទាំអ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យក្នុង អំឡុងពេលហោះហើរបាន (វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា គឺអាចជាតម្រូវការ)
- អ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យដែលគ្មានអ្នកទៅជាមួយអាចទទួលយកបានប្រសិនបើៈ
- អ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យគឺមិនស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងអាចលើកទឹកចិត្ត ខ្លួនឯងឲ្យបានធូរស្បើយពីជម្ងឺរបស់ខ្លួនបាននិងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរដោយមជ្ឈមណ្ឌល វេជ្ជសាស្រ្តដែលណែនាំដោយក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ។
- អ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យដែលអាចធ្វើចលនាបាន ហូបអាហារ និងបំរើខ្លួនឯងបានក្នុង អំឡុងពេលហោះហើរ។
កត់ចំណាំៈ បញ្ជីមជ្ឈមណ្ឌលវេជ្ជសាស្រ្តដែលទទួលយកបានដោយក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ មានរាយនាមដូចខាងក្រោម៖
មន្ទីរពេទ្យក្នុងស្រុក៖ មន្ទីរពេទ្យព្យាបាលជម្ងឺទូទៅ រឺមន្ទីរពេទ្យឯកទេសនៅថ្នាក់កណ្តាល/ថ្នាក់ខេត្ត រឺថ្នាក់ស្មើ និងគ្លីនីចដែលបានអនុម័តមួយចំនួនដូចជា អែសអូអែស (SOS), មន្ទីរពេទ្យគ្រួសារបរទេសៈ គ្លីនីចដែល ជ្រើសរើសដោយអ្នកដំណើរ។
ក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរផ្តល់ជូននូវសេវាកម្មពិសេសៗសម្រាប់អ្នកដំណើរដែលត្រូវការជំនួយផ្នែក ពេទ្យដូចខាងក្រោម៖
សេវាកម្មសម្រាកជើង
សេវាកម្មសម្រាកជើង ( ជើងស្តាំ/ជើងឆ្វេង រឺជើងទាំងពីរ- LEGR/LEGL/LEGB) ផ្តល់ជូនដល់អ្នកដំណើរ ដែលមានបញ្ហាសុខភាព កៅអីមួយ រឺកៅអីពីរសម្រាប់ជើងអ្នកដំណើរក្នុងករណីចាំបាច់)។
លក្ខខណ្ឌសម្រាប់ការទទួលយក
- តម្រូវការការប្រកាសឲ្យដឹង ២៤ ម៉ោងមុន ។
- កៅអីបន្ថែមត្រូវការទិញសំបុត្រក្នុងថ្នាក់តែមួយដូចគ្នា។
- អ្នកដំណើរដែលមានបញ្ហាជើងទាំងពីរ (LEGB) ដែលគ្មានអ្នកទៅជាមួយមិនត្រូវបានទទួលឲ្យធ្វើ ដំណើរឡើយ។
- ចំនួនអតិបរមានៃអ្នកដំណើរដែលមានបញ្ហាជើង (LEGL/LEGR/LEGB) អនុញ្ញាតឲ្យមានក្នុង ជើងហោះហើរមួយមិនឲ្យលើសពាក់កណ្តាលនៃចំនួនច្រកសង្រ្គោះបន្ទាន់សំខាន់ៗឡើយ។
សម្រាប់ការបញ្ជាទិញសេវាកម្ម រឺត្រូវការព័ត៌មានបន្ថែមសូមទាក់ទងទៅភ្នាក់ងារកក់សំបុត្រយន្តហោះ របស់យើងខ្ញុំ
សេវាកម្មដេកសណ្តូក
សេវាកម្មដេកសណ្តូកលើយន្តហោះ (STCR) ផ្តល់ការដេកសណ្តូកដល់អ្នកដំណើរដែលត្រូវការជំនួយ ផ្នែកពេទ្យតាមការស្នើសុំដោយមជ្ឈមណ្ឌលវេជ្ជសាស្រ្តដែលទទួលស្គាល់ដោយក្រុមហ៊ុនអាកាសចរ កម្ពុជាអង្គរអ៊ែរ។
លក្ខខណ្ឌសម្រាប់ការទទួលយក
- ការស្នើសុំសេវាកម្មដេកសណ្តូកលើយន្តហោះ (STCR) ត្រូវតែធ្វើឡើងឲ្យបានមុនយ៉ាងហោចណាស់ រយៈពេល ៧២ ម៉ោងមុនពេលចេញដំណើរ។
- អ្នកដំណើរ STCR ត្រូវបំពេញបែបបទបញ្ជាក់វេជ្ជសាស្រ្ត (ទម្រង់ MEDA) មុនពេលចេញដំណើរ
- អ្នកដំណើរ STCR ត្រូវតែមានអ្នកអមដំណើរម្នាក់ទៅជាមួយ។ វេជ្ជបណ្ឌិត រឺក៏គិលានុបដ្ឋាយិកា គឺជាការចាំបាច់។
- មានកន្លែងសមស្របនៅទំនេរនៅលើយន្តហោះសម្រាប់បំពាក់ឧបករណ៏ដេកសណ្តូក (STCR)។ ចំនួនកន្លែងទំនេរសម្រាប់បំពាក់ STCR គឺអាស្រ័យទៅតាមយន្តហោះ នីមួយៗ។
- មានតែអ្នកដំណើរដែលដេកសណ្តូក ( STCR) ម្នាក់គត់ត្រូវបានទទួលដឹកជញ្ជូនតាមជើងហោះហើរ មួយលើកៗ។
- សម្រាប់តែដឹកជញ្ជូនក្នុងលំដាប់ថ្នាក់សេដ្ឋកិច្ចតែមួយគត់ដែលត្រូវបានទទួលដឹកអ្នកដំណើរដែលដេក សណ្តូក (STCR) ។
សម្រាប់ការបញ្ជាទិញសេវាកម្ម រឺត្រូវការព័ត៌មានបន្ថែមសូមទាក់ទងទៅភ្នាក់ងារកក់សំបុត្រយន្តហោះ របស់យើងខ្ញុំ
សេវាកម្មអុកស៊ីសែន
សេវាកម្មអុកស៊ីសែនលើយន្តហោះ (OXYG) ផ្តល់ជូនអុកស៊ីសែនដល់អ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យ ក្នុងអំឡុងពេលហោះហើរតាមការស្នើសុំដោយមជ្ឈមណ្ឌលវេជ្ជសាស្រ្តដែលទទួលស្គាល់ដោយក្រុមហ៊ុន អាកាសចរកម្ពុជាអង្គរអ៊ែរ។
លក្ខខណ្ឌសម្រាប់ការទទួលយក
- ការស្នើសុំសេវាកម្មអុកស៊ីសែនលើយន្តហោះ OXYG ត្រូវតែធ្វើឡើងឲ្យបានមុនយ៉ាងហោចណាស់ រយៈពេល ៧២ ម៉ោងមុនពេលចេញដំណើរ។
- អ្នកដំណើរ OXYG ត្រូវបំពេញបែបបទបញ្ជាក់វេជ្ជសាស្រ្ត (ទម្រង់ MEDA) មុនពេលចេញដំណើរ។
- អ្នកដំណើរ OXYG ត្រូវតែមានអ្នកអមដំណើរម្នាក់ទៅជាមួយ។ វេជ្ជបណ្ឌិត រឺក៏គិលានុបដ្ឋាយិកាគឺជាការ ចាំបាច់។
- មានកន្លែងសមស្របនៅទំនេរនៅលើយន្តហោះសម្រាប់បំពាក់ឧបករណ៏បញ្ចូលអុកស៊ីសែន (OXYG)។ ចំនួនកន្លែងទំនេរសម្រាប់បំពាក់ OXYG គឺអាស្រ័យទៅតាមយន្តហោះ នីមួយៗ។
- មានតែអ្នកដំណើរដែលត្រូវការបញ្ចូលអុកស៊ីសែន (OXYG) ម្នាក់គត់ត្រូវបានទទួលដឹកជញ្ជូនតាមជើង ហោះហើរមួយលើកៗ។
- សម្រាប់តែដឹកជញ្ជូនក្នុងលំដាប់ថ្នាក់សេដ្ឋកិច្ចតែមួយគត់ដែលត្រូវបានទទួលដឹកអ្នកដំណើរដែលត្រូវការ បញ្ចូលអុកស៊ីសែន (OXYG)
សម្រាប់ការបញ្ជាទិញសេវាកម្ម រឺត្រូវការព័ត៌មានបន្ថែមសូមទាក់ទងទៅភ្នាក់ងារកក់សំបុត្រយន្តហោះ របស់យើងខ្ញុំ
អ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យត្រូវការថ្នាំពេទ្យ និងសម្ភារៈព្យាបាលវេជ្ជសាស្រ្តដ៏ទៃផ្សេងទៀត
អ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យ (MEDA passenger) ត្រូវតែមានថ្នាំពេទ្យដែលចាំបាច់ទាំងអស់ និង មានសម្ភារៈព្យាបាលវេជ្ជសាស្រ្តដ៏ទៃផ្សេងទៀត។ ប្រសិនបើអ្នកដំណើរត្រូវការចាំបាច់យកតាម និងប្រើ ប្រាស់សម្ភារៈទាំងនោះ (រួមទាំងស្ព្រៃផងដែរ) នៅលើយន្តហោះ គាត់ត្រូវតែជូនដំណឹង និងទទួលបាន ការយល់ព្រមពី ក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ។
អ្នកដំណើរដែលត្រូវការជំនួយផ្នែកពេទ្យ (MEDA passenger) ដែលមានទឹកនោមផ្អែម រឺអ្នកដំណើរដែល ត្រូវការជំនួយផ្នែកពេទ្យដែលត្រូវការប្រើប្រាស់ សារ៉ាងចាក់ថ្នាំលើយន្តហោះតាមអនុសាសន៏របស់វេជ្ជបណ្ឌិត និងបានយកសារ៉ាងចាក់ថ្នាំឡើងលើយន្តហោះគួរតែទទួលការណែនាំដូចខាងក្រោម៖
- តម្រូវការឲ្យមានការទទួលយល់ព្រម
- ការអនុវត្តសម្រាប់តែការហោះហើររយៈពេលមធ្យម និងវែងចាប់ពី ២ម៉ោងនិង៣០នាទី តាមពេលវេលា ដែលបានកំណត់
- អ្នកដំណើរមិនអនុញ្ញាតឲ្យយកតាមនូវសារ៉ាងចាក់ថ្នាំដែលមានថ្នាំ រឺសារ៉ាងទទេដែលគ្មានថ្នាំ ឡើងលើយន្តហោះឡើយ។
- សារ៉ាងចាក់ថ្នាំត្រូវតែបិទជិត និងមានការត្រួតពិនិត្យដោយអាជ្ញាធរមានសមត្ថកិច្ច
- សារ៉ាងចាក់ថ្នាំគួរតែប្រើប្រាស់ដោយជំនួយការផ្នែកពេទ្យ (MEDA)-ជំនួយការផ្នែកពេទ្យដែលអមដំណើរ រឺវេជ្ជបណ្ឌិត។
- ធ្វើតាមការណែនាំទាំងអស់របស់បុគ្គលិកក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ។
សម្រាប់ការបញ្ជាទិញសេវាកម្ម រឺត្រូវការព័ត៌មានបន្ថែមសូមទាក់ទងទៅភ្នាក់ងារកក់សំបុត្រយន្តហោះ របស់យើងខ្ញុំ