ឯកសារធ្វើដំណើរ ឯកសារធ្វើដំណើរ
សំបុត្រ
សំបុត្រអ្នកដំណើរ គឺជាកិច្ចសន្យារវាងក្រុមហ៊ុនអាកាសចរ និង អ្នកធ្វើដំណើរ។ ខណៈពេលធ្វើដំណើរ អ្នកធ្វើដំណើរតម្រូវឲ្យរក្សាទុកនូវសំបុត្រធ្វើដំណើរនៅជាប់ជាមួយខ្លួនតាំងពីចាប់ផ្តើមដល់ទីបញ្ចប់នៃការធ្វើ ដំណើររបស់អ្នក ព្រោះវាត្រូវប្រើសម្រាប់ឆែកសំបុត្រចូលព្រលាន និងគោលបំណងអន្តោប្រវេសន៍។
ចំពោះសំបុត្រជាសន្លឹកធម្មតា អ្នកធ្វើដំណើរត្រូវមានសំបុត្រផ្ទាល់ខ្លួនរៀងៗខ្លួនដែលមានប័ណ្ណគូប៉ុង បញ្ជាក់ជើងយន្តហោះពិតប្រាកដសម្រាប់ជើងហោះហើរជាក់លាក់មួយ។
ចំពោះសំបុត្រអេឡិចត្រូនិច អ្នកធ្វើដំណើរគួរតែយកបង្កាន់ដៃសំបុត្រអេឡិចត្រូនិចដែលបានចេញឲ្យ នៅពេលទិញសំបុត្រមកជាមួយក្នុងខណៈពេលធ្វើដំណើរ។
លិខិតឆ្លងដែន
ទម្រង់បែបបទនៃការកំណត់អត្តសញ្ញាណ
- អត្តសញ្ញាណប័ណ្ណ
- ប័ណ្ណបើកបរ
- ប័ណ្ណសមាជិកសភា
- ប័ណ្ណយោធា
- ឯកសារស្របច្បាប់ពីអាជ្ញាធរដែនដីដើម្បីបញ្ជាក់ការបាត់អត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណ មិនទាន់ចេញជូនសាម៉ីជន
- ប័ណ្ណបុគ្គលិកអាកាសចរណ៍
- សំបុត្រកំណើត ឬឯកសារដែលមានតំលៃស្មើ។
ទិដ្ឋាការ
បុគ្គលមិនមែនសញ្ជាតិ ធ្វើដំណើរទៅប្រទេសជាក់លាក់ណាមួយ។ ដើម្បី ស្វែងយល់ថាតើអ្នកតម្រូវឲ្យមានទិដ្ឋាការទៅកាន់ប្រទេសណាមួយនោះដែរឬទេ សូមឆែកមើលព័ត៌មាន អំពីប្រទេសដែលអ្នកចង់ទៅជាក់លាក់នោះ។
ឯកសារមកដល់
សម្រាប់ជើងហោះហើរអន្តរជាតិ អ្នកត្រូវបានតម្រូវឲ្យបំពេញនិងបង្ហាញឯកសារមកដល់ ឬចាកចេញនៅបញ្ជរ អន្តោប្រវេសន៍។
សម្រាប់ការចេញដំណើរពីព្រលានអន្តរជាតិនៃប្រទេសកម្ពុជា ទម្រង់បែបបទបញ្ជាក់អំពីការមកដល់ ឬក៏ ការចាកចេញមាននៅឯព្រលានយន្តហោះមុនពេលចូលទៅដល់បញ្ជរ អន្តោប្រវេសន៍។ សម្រាប់ការមកដល់ ប្រទេសកម្ពុជា អ្នកនឹងត្រូវបានគេចែកជូននូវទម្រង់បែបបទនេះមុនពេលធ្វើការហោះហើរនៅឯបញ្ជរឆែក សំបុត្រ ឬនៅក្នុងអំឡុងពេលកំពុងហោះហើរដោយបាហុនិកា។