ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

ឯកសារធ្វើដំណើរ ឯកសារធ្វើដំណើរ

សំបុត្រ

សំបុត្រអ្នកដំណើរ គឺជាកិច្ចសន្យារវាងក្រុមហ៊ុនអាកាសចរ និង អ្នកធ្វើដំណើរ។ ខណៈពេលធ្វើដំណើរ អ្នកធ្វើដំណើរតម្រូវឲ្យរក្សាទុកនូវសំបុត្រធ្វើដំណើរនៅជាប់ជាមួយខ្លួនតាំងពីចាប់ផ្តើមដល់ទីបញ្ចប់នៃការធ្វើ ដំណើររបស់អ្នក ព្រោះវាត្រូវប្រើសម្រាប់ឆែកសំបុត្រចូលព្រលាន និងគោលបំណងអន្តោប្រវេសន៍។
 
ចំពោះសំបុត្រជាសន្លឹកធម្មតា អ្នកធ្វើដំណើរត្រូវមានសំបុត្រផ្ទាល់ខ្លួនរៀងៗខ្លួនដែលមានប័ណ្ណគូប៉ុង បញ្ជាក់ជើងយន្តហោះពិតប្រាកដសម្រាប់ជើងហោះហើរជាក់លាក់មួយ។
 
ចំពោះសំបុត្រអេឡិចត្រូនិច អ្នកធ្វើដំណើរគួរតែយកបង្កាន់ដៃសំបុត្រអេឡិចត្រូនិចដែលបានចេញឲ្យ នៅពេលទិញសំបុត្រមកជាមួយក្នុងខណៈពេលធ្វើដំណើរ។

លិខិតឆ្លងដែន

នកធ្វើដំណើរតម្រូវឲ្យមានលិខិតឆ្លងដែនដែលមានសុពលភាពសម្រាប់ការធ្វើដំណើរជាអន្តរជាតិ ក្នុងកំឡុងពេលធ្វើដំណើរ ព្រោះអ្នកត្រូវបង្ហាញលិខិតឆ្លងដែននៅបញ្ជរឆែកសំបុត្រ និងអន្តោប្រវេសន៍។
 
មានប្រទេសមួយចំនួនត្រូវការសុពលភាពនៃលិខិតឆ្លងដែនរបស់អ្នកមានរយៈពេលវែងជាងរយៈពេលដំណើរ ទស្សនកិច្ចរបស់អ្នកទៅទៀត។ ដូច្នេះ ត្រូវតែឆែកនូវកាលបរិច្ឆេទនៃសុពលភាពលិខិតឆ្លងដែនរបស់អ្នក ជាប្រចាំដែលជាតម្រូវការលិខិតឆ្លងដែន នៃប្រទេសដែលអ្នកត្រូវធ្វើដំណើរទៅ។
 
ពេលអ្នកចាកចេញ ឬមកដល់ព្រះរាជាណាចក្រកម្ពុជា អ្នកចាំបាច់ត្រូវបង្ហាញនូវលិខិតឆ្លងដែនរបស់អ្នក ប័ណ្ណអនុញ្ញាតហោះហើរ និងបំពេញបែបបទបញ្ជាក់ពីការចាកចេញ/ការមកដលនៅឯបញ្ជរត្រួតពិនិត្យ លិខិតឆ្លងដែន។

ទម្រង់បែបបទនៃការកំណត់អត្តសញ្ញាណ

ពេលធ្វើដំណើរតាមជើងហោះហើរ ក្នុងស្រុកនៅក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកធ្វើដំណើរតម្រូវឲ្យបង្ហាញ នូវលិខិតបញ្ជាក់អត្តសញ្ញាណដែលអាចទទួលស្គាល់ណាមួយដូចមានរាយខាងក្រោម៖
 
  • អត្តសញ្ញាណប័ណ្ណ
  • ប័ណ្ណបើកបរ
  • ប័ណ្ណសមាជិកសភា
  • ប័ណ្ណយោធា
  • ឯកសារស្របច្បាប់ពីអាជ្ញាធរដែនដីដើម្បីបញ្ជាក់ការបាត់អត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណ មិនទាន់ចេញជូនសាម៉ីជន
  • ប័ណ្ណបុគ្គលិកអាកាសចរណ៍
  • សំបុត្រកំណើត ឬឯកសារដែលមានតំលៃស្មើ។

ទិដ្ឋាការ

បុគ្គលមិនមែនសញ្ជាតិ ធ្វើដំណើរទៅប្រទេសជាក់លាក់ណាមួយ។ ដើម្បី ស្វែងយល់ថាតើអ្នកតម្រូវឲ្យមានទិដ្ឋាការទៅកាន់ប្រទេសណាមួយនោះដែរឬទេ សូមឆែកមើលព័ត៌មាន អំពីប្រទេសដែលអ្នកចង់ទៅជាក់លាក់នោះ។

ឯកសារមកដល់

សម្រាប់ជើងហោះហើរអន្តរជាតិ អ្នកត្រូវបានតម្រូវឲ្យបំពេញនិងបង្ហាញឯកសារមកដល់ ឬចាកចេញនៅបញ្ជរ អន្តោប្រវេសន៍។
 
សម្រាប់ការចេញដំណើរពីព្រលានអន្តរជាតិនៃប្រទេសកម្ពុជា ទម្រង់បែបបទបញ្ជាក់អំពីការមកដល់ ឬក៏ ការចាកចេញមាននៅឯព្រលានយន្តហោះមុនពេលចូលទៅដល់បញ្ជរ អន្តោប្រវេសន៍។ សម្រាប់ការមកដល់ ប្រទេសកម្ពុជា អ្នកនឹងត្រូវបានគេចែកជូននូវទម្រង់បែបបទនេះមុនពេលធ្វើការហោះហើរនៅឯបញ្ជរឆែក សំបុត្រ ឬនៅក្នុងអំឡុងពេលកំពុងហោះហើរដោយបាហុនិកា។