Click here 02 October 2020: Announcement about strict implementation follow Cambodian Authorities’ Regulations

ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

Extra Baggage Extra Baggage

សេវាកម្មកាបូបដៃលើសទម្ងន់ (ជម្រើសដ៏ប្រសើរ)

អតិថិជនទាំងអស់ដែលធ្វើការហោះហើរជាមួយអាកាសចរជាតិ កម្ពុជា អង្គរ​ ​អ៊ែរ អាចយួរកាបូបតាមខ្លួនទម្ងន់៧គ.កដោយមិនគិតប្រាក់។ ប៉ុន្តែ ក្នុងករណីដែលអតិថិជនមានកាបូបយួរដៃដែលលើសពី៧គ.ក ទៅ​ដល់១០គ.ក​​ អតិថិជននឹងតម្រូវឱ្យជ្រើសរើសការប្រើប្រាស់សេវាកម្មកាបូបដៃលើសទម្ងន់។ សេវាកម្មនេះមានសុពលភាពសម្រាប់សំបុត្រដែលចេញដំណើរចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

លក្ខខណ្ឌ៖

  • អតិថិជនអាចទិញកញ្ចប់សេវាកម្មសម្រាប់កាបូបយួរដៃដែលមានទម្ងន់លើសដល់១០គ.ក ដែលទំហំនៃកញ្ចប់ និងលក្ខខណ្ឌនានានឹងរក្សាដូចគោលការណ៍បច្ចុប្បន្ននៃកាបូបយួរដៃ។
  • ក្នុងករណីដែលកាបូបយួរដៃមានទម្ងន់លើសពី១០គ.ក ឬមិនគោរពតាមគោលការណ៍នៃកាបូបយួរដៃ យើងខ្ញុំនឹងចាត់ទុកជាកាបូប Check-in ហើយនឹងត្រូវអនុលោមតាមគោលការណ៍កាបូប Check-in។

តម្លៃនៃកាបូបដៃលើទម្ងន់

ទម្ងន់

ផ្លូវហោះហើរ

តម្លៃ

១០ គ.ក/១កាបូប

គ្រប់ផ្លូវហោះហើរដែលប្រតិបត្តិការដោយអាកាសចរជាតិកម្ពុជាអង្គរ​ ​អ៊ែរ

បង់មុន

បង់ផ្ទាល់នៅព្រលានយន្តហោះ

១២ ដុល្លារ

២០​ ដុល្លារ

សេវាកម្មទម្ងន់ឥវ៉ាន់បន្ថែម

អតិថិជនទាំងអស់អាចជ្រើសរើសកញ្ចប់ដូចជា ១៥គ.ក/កញ្ចប់ ២៣គ.ក/កញ្ចប់ ៣២គ.ក/កញ្ចប់ និងការតម្លើងទម្ងន់ពី ២៣គ.ក មក ៣២គ.ក/កញ្ចប់។ អតិថិជនទាំងអស់គួរទិញកញ្ចប់ឥវ៉ាន់របស់ខ្លួនពេលកក់សំបុត្រទើបទទួលបានតម្លៃទាបជាងទិញនៅព្រលានយន្តហោះ។

  • តម្លៃ និងគោលការណ៍នេះ នឹងមានសុពលភាពចំពោះសំបុត្រដែលកក់ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ និងជំនួសតម្លៃសេវាកម្ម «ឥវ៉ាន់បង់មុន» នៅក្នុងគោលការណ៍ចាស់ដែលគិតគីឡូក្រាម។

 

តម្លៃសម្រាប់ឥវ៉ាន់បង់មុន

 

គ.ក/កញ្ចប់

តម្លៃ (គ.ក/កញ្ចប់)

១៥គ.ក/កញ្ចប់

២៣គ.ក/កញ្ចប់

៣២គ.ក/កញ្ចប់

ទម្ងន់បន្ថែម២៣-៣២

ជើងហោះហើរក្នុងស្រុក (រួមបញ្ចួលទាំងពន្ធ)

២៣

៣៥

៤៨

១៣

ផ្លូវហោះហើររវាងកម្ពុជា និងវៀតណាម

៣០

៤៦

៦៤

១៨

ផ្លូវហោះហើររវាង កម្ពុជា និង ចិន

៣៩

៦៣

៨០

១៧

ផ្លូវហោះហើរផ្សេងទៀត

៤៩

៧៣

៩០

២៧

  • ឥវ៉ាន់ដែលមានទំហំលើស ១១៩ស.ម/៤៥អីញ នឹងចាត់ទុកជាឥវ៉ាន់លើសទំហំ។
  • ទម្ងន់អតិបរមានៃឥវ៉ាន់ដែលអនុញ្ញាតកំណត់ត្រឹម៣២គ.ក/កញ្ចប់។
  • ក្នុងករណីដែលឥវ៉ាន់មានទម្ងន់លើស អតិថិជននឹងតម្រូវឱ្យបង់ 

 

 

ធ្វើដំណើរក្នុង

ធ្វើដំណើរទៅ

តម្លៃសម្រាប់ឥវ៉ាន់លើស

៨០ដុល្លារ/

១០០ដុល្លារ

ធ្វើដូចម្តេចដើម្បីទទួលបានឥវ៉ាន់បង់មុន?

  • កក់សំបុត្រធ្វើដំណើរ
  • ទិញសេវាទម្ងន់ឥវ៉ាន់បន្ថែមនៅគ្រប់សាខា និងបង់ជាសាច់ប្រាក់
  • ចូលទៅកាន់គេហទំព័រ cambodiaangkorair.com រើសយកពាក្យទិញទម្ងន់បន្ថែម បន្ទាប់មកបំពេញព័ត៌មាន
  • ប្រសិនបើលោកអ្នកមានសំបុត្រដែលចេញដោយភ្នាក់ងារយើងខ្ញុំ លោកអ្នកអាចស្នើទិញសេវាទម្ងន់ឥវ៉ាន់បន្ថែមពីភ្នាក់ងារដែលពាក់ព័ន្ធនឹងសេវាកម្មនេះ។
  • ក្រោយពេលបានទិញសេវាទម្ងន់ឥវ៉ាន់បន្ថែម លោកអ្នកអាចធ្វើដំណើរយ៉ាងរីករាយជាមួយនឹងសេវាទម្ងន់ឥវ៉ាន់បន្ថែមនេះ។

 

លក្ខខណ្ឌនៃសេវាកម្ម

  • ដើម្បីទិញសេវាទម្ងន់ឥវ៉ាន់បន្ថែម អតិថិជនទាំងអស់ត្រូវទិញឱ្យបានយ៉ាងទិញ៤ម៉ោងមុនពេលចេញដំណើរ (ម៉ោងនៅទីក្រុងភ្នំពេញ UTC+7:00)
  • អតិថិជនដែលចង់ទិញសេវាទម្ងន់ឥវ៉ាន់បន្ថែមត្រូវមានលេខកូដអតិថិជនភ្ជាប់នឹងលេខសំបុត្រក្នុងពេលកក់ជាមួយគ្នា។

 

ទំនាក់ទំនង:

ព័ត៌មានលំអិត, សូមអ្នក​ទាក់ទងតាម៖
អ៊ីមែល: helpdesk_online_2@cambodiaangkorair.com
ទូរស័ព្ទ៖ (+855) 23 6660 330

ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ (ម៉ោង០៨:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និងពីម៉ោង០១:៣០រសៀល ដល់ម៉ោង០៥:៣០ល្ងាច)