ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

អបអរសាទរភាពជាដៃគូរវាង ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន អ៊ី-ហ្គេត តិចណូឡូជី

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ (CAAir) និងក្រុមហ៊ុន អ៊ី-ហ្គេត តិចណូឡូជី​ (E-GetS) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នា ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់មក ដើម្បីជំរុញការអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរ។ CAAir និង E-GetS នឹងសហការរួមគ្នា ដើម្បីឱ្យអតិថិជនទិញសំបុត្រដែលមានតម្លៃសមរម្យ និងងាយស្រួលជាងមុន ដែលអាចឱ្យពួកគេទទួលបាននូវភាពងាយស្រួលនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទៅតាមស្តង់ដារថ្មីដើម្បីទទួលបានផលប្រយោជន៍រួម។

CAAir ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសកម្ពុជា និងតែមួយគត់រហូតមកដល់ពេលនេះ ដែលទទួលបានវិញ្ញាបនបត្រសុវត្ថិភាពពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការរបស់អង្គការនេះ ដែលធ្វើអោយក្រុមហ៊ុនទទួលការជឿទុកចិត្តពីអ្នកដំណើរ ដោយសារការយកចិត្តទុកដាក់លើសុវត្ថិភាពជាចម្បង។ ក្នុងបច្ចុប្បន្នភាព នៃ​រយៈពេល​ក្រោយ​កូវីដ​នេះ CAAir គឺ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តែ​មួយ​គត់ ​ដែលមាន​ប្រតិបត្តិការ​ជើង​ហោះហើរ​ក្នុង​ស្រុក ​ដោយ​មាន​ជើង​ហោះហើរ ​២​ជើង​ក្នុង​មួយ​ថ្ងៃ ពី​ភ្នំពេញ​ទៅសៀមរាប និង​ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​ ពី​សៀមរាប​ទៅក្រុង​ព្រះសីហនុ។ ជាងនេះទៅទៀត ក្រុមហ៊ុនបង្កើនជើង​ហោះហើរយ៉ាងឆាប់ទៅកាន់ប្រទេសវៀតណាម (ហាណូយ ហូជីមិញ ដាណាំង) និងប្រទេសចិន (ក្វាងចូវ ណាននីង ឆិងចូវ សៀងហៃ)។

E-GetS ជាក្រុមហ៊ុនដែលបំរើសេវាកម្មបែបឌីជីថលឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលបានប្តេជ្ញាក្នុងការលើកកំពស់គុណភាព និងកែប្រែជីវិតទៅតាមយុគសម័យថ្មី ដោយការប្រើប្រាស់នៅប្រព័ន្ធអ៊ីនធឺណិតសម្រាប់ធ្វើអាជីវកម្ម ជាមួយនឹងភាពច្នៃប្រឌិត ដែលផ្តល់ឱ្យអតិថិជននូវភាពងាយស្រួលក្នុងការបញ្ជាទិញទំនិញ ដំណើរកម្សាន្ត និងសេវាកម្មជាច្រើនផ្សេងទៀតតាមរយៈប្រព័ន្ធអ៊ីនធឺណិត ហើយជាពិសេសក៏មានផ្ដល់នូវសេវាកម្មដឹកជញ្ជូនម្ហូបអាហារដែលមាន​តម្លៃសមរម្យ​ និងរហ័សទាន់ចិត្ត។ នាពេលបច្ចុប្បន្ន E-GetS បានពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទីក្រុងភ្នំពេញ ព្រះសីហនុ នៃប្រទេសកម្ពុជា និងទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ ហើយក៏កំពុងរៀបចំពង្រីកទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍បន្ថែមទៀត។

នៅពេលអនាគត CAAir និង E-GetS នឹងធ្វើការរួមគ្នាដើម្បីផ្តល់ជូននូវការលក់សំបុត្រយន្តហោះដែលការបញ្ចុះតម្លៃមិនធ្លាប់មានពីមុនមក និងយុទ្ធនាការផ្សព្វផ្សាយរួមគ្នា។

ដូច្នោះ សូមរង់ចាំតាមដានព័ត៌មានបញ្ចុះតម្លៃពិសេសៗជាបន្តបន្ទាប់។

Share on:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

សេចក្តី​ប្រកាស​ព័ត៌មាន | 25 March 2024
Extend Promotion

Extend Promotion

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 21 March 2024
System Service fee (YR) version 02-2024 for issuing in SSW of Cambodia Angkor Air

System Service fee (YR) version 02-2024 for issuing in SSW of Cambodia Angkor Air

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 02 July 2024
Adjust Business class fare on route PNH-HAN

Adjust Business class fare on route PNH-HAN

Read more