ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

ជើងហោះហើរថ្មីទៅកាន់ប្រទេសចិន រវាងរាជធានីភ្នំពេញ-ទីក្រុងណាននីង

ព័ត៌មាន | 29.09.2022

ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ សូមណែនាំជើងហោះហើរថ្មីទៅកាន់ប្រទេសចិន រវាងរាជធានីភ្នំពេញ-ទីក្រុងណាននីង
ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២៖ ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ បានបោះជំហានទៅមុខដោយជោគជ័យ ក្នុងការចាប់ផ្តើមនៅជើងហោះហើរថ្មីរវាង​រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា និងទីក្រុងណាននីង នៃប្រទេសចិន ជាមួយនឹងជើងហោះហើរ K6 896 ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ១៧:០០ តាមប្រភេទយន្តហោះ Airbus-A320 ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិណាននីង វូស៊ូ (ទីក្រុងណាននីង) នៅម៉ោង ២០:១០ ។ បន្ទាប់​មកនឹងធ្វើ​ការហោះហើរត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ​ដោយចេញ​ដំណើរ​នៅ​ម៉ោង ២១:០០ និង​មក​ដល់​ម៉ោង ២២:១៥។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ នឹងធ្វើការហោះហើរ ១ជើងក្នុងមួយសប្តាហ៍ រវាង​រាជធានីភ្នំពេញ និងទីក្រុងណាននីង ចាប់ផ្តើមពីខែតុលានេះនៅរៀងរាល់ថ្ងៃសៅរ៍ ដោយយន្តហោះ Airbus-A320/A321។ ក្រៅ​ពី​នេះ​យើងក៏​មាន​ជើង​ហោះ​ហើរ​បន្ត​ដែលធ្វើដំណើរទៅ​ប្រទេស​ចិនដូចជា​ពី ទីក្រុងក្វាងចូវ ទៅ​​រាជធានីភ្នំពេញ មាន១ជើង​ក្នុង​មួយ​សប្តាហ៍ និង​រវាង​​រាជធានីភ្នំពេញ និងទីក្រុងចេងចូវ មាន១ជើង​ក្នុង​មួយ​សប្តាហ៍ផងដែរ។
ដើម្បីកក់សំបុត្រ សូមចូលទៅកាន់គេហទំព័ររបស់យើង៖ cambodiaangkorair.com
ឬទំនាក់ទំនងមកកាន់ការិយាល័យលក់សំបុត្ររបស់យើង៖
ការិយាល័យសាខាកម្ពុជា៖ (+855) 23 6666 789
ការិយាល័យសាខាប្រទេសវៀតណាម៖ (+84) 28 35471 767
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែលរបស់យើង៖ helpdesk_online_2@cambodiaangkorair.com

ចែករំលែក​លើ:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

ព័ត៌មាន | 20.10.2023
SAI Press Release

អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ(SAI)

អាន​បន្ថែម

ព័ត៌មាន | 21.12.2022
គោលការណ៍ និង ផែនការអាជីវកម្ម របស់​ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ​ឆ្នាំ២០២៣ ក្រោយ​ជំងឺកូវីដ-១៩

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងក្រោមទម្រង់ចម្រុះរដ្ឋ និងឯកជន។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ដើរតួនាទីយ៉ាងសំខាន់

អាន​បន្ថែម

ព័ត៌មាន | 24.07.2024
INVITATION FOR PROPOSAL

INVITATION FOR PROPOSAL

អាន​បន្ថែម