ជើងហោះហើរថ្មីទៅកាន់ប្រទេសចិន រវាងរាជធានីភ្នំពេញ-ទីក្រុងណាននីង
ព័ត៌មាន | 29.09.2022
ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ សូមណែនាំជើងហោះហើរថ្មីទៅកាន់ប្រទេសចិន រវាងរាជធានីភ្នំពេញ-ទីក្រុងណាននីង
ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២៖ ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ បានបោះជំហានទៅមុខដោយជោគជ័យ ក្នុងការចាប់ផ្តើមនៅជើងហោះហើរថ្មីរវាងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា និងទីក្រុងណាននីង នៃប្រទេសចិន ជាមួយនឹងជើងហោះហើរ K6 896 ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ១៧:០០ តាមប្រភេទយន្តហោះ Airbus-A320 ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិណាននីង វូស៊ូ (ទីក្រុងណាននីង) នៅម៉ោង ២០:១០ ។ បន្ទាប់មកនឹងធ្វើការហោះហើរត្រឡប់មករាជធានីភ្នំពេញវិញដោយចេញដំណើរនៅម៉ោង ២១:០០ និងមកដល់ម៉ោង ២២:១៥។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ នឹងធ្វើការហោះហើរ ១ជើងក្នុងមួយសប្តាហ៍ រវាងរាជធានីភ្នំពេញ និងទីក្រុងណាននីង ចាប់ផ្តើមពីខែតុលានេះនៅរៀងរាល់ថ្ងៃសៅរ៍ ដោយយន្តហោះ Airbus-A320/A321។ ក្រៅពីនេះយើងក៏មានជើងហោះហើរបន្តដែលធ្វើដំណើរទៅប្រទេសចិនដូចជាពី ទីក្រុងក្វាងចូវ ទៅរាជធានីភ្នំពេញ មាន១ជើងក្នុងមួយសប្តាហ៍ និងរវាងរាជធានីភ្នំពេញ និងទីក្រុងចេងចូវ មាន១ជើងក្នុងមួយសប្តាហ៍ផងដែរ។
ដើម្បីកក់សំបុត្រ សូមចូលទៅកាន់គេហទំព័ររបស់យើង៖ cambodiaangkorair.com
ឬទំនាក់ទំនងមកកាន់ការិយាល័យលក់សំបុត្ររបស់យើង៖
ការិយាល័យសាខាកម្ពុជា៖ (+855) 23 6666 789
ការិយាល័យសាខាប្រទេសវៀតណាម៖ (+84) 28 35471 767
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែលរបស់យើង៖ helpdesk_online_2@cambodiaangkorair.com