K6 joined ITE – HCMC 2023
ព័ត៌មាន | 05.10.2023
កាលពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បាន ចូលរួមព្រិត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម SECC នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ការចូលរួមព្រិត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំនេះ ពិតជាផ្ដល់សារប្រយោជន៍ជាច្រើន ជាពិសេសមានកិតិ្តនាម នៅក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ចូលរួមជាច្រើនផ្សេងទៀត។ ក្នុងព្រិត្តិការណ៍ដ៏ពិសេសនេះ ពួកយើងបានបង្កើតទំនាក់ទំនង ព្រមទាំងបានណែនាំអំពីជើងហោះហើរ និងសេវាកម្មរបស់ក្រុមហ៊ុន ជូនដល់ធុរជន សហគ្រិន និងភ្ញៀវអន្តរជាតិផងដែរ។ នេះក៏ជាឱកាសដ៏ល្អមួយ សម្រាប់ផ្សព្វផ្សាយជើងហោះហើរក្នុង និងក្រៅស្រុកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាធុរជនទាំងអស់ឲ្យមកទស្សនាប្រទេសកម្ពុជា ដោយការសាកសួរព័ត៌មាននៅស្តង់ពិពរណ៍របស់ពួកយើង។
នេះពិតជាជោគជ័យដ៏ធំមួយរបស់យើង ដែលបានធ្វើអោយភ្ញៀវបរទេស និងដៃគូសហការអន្តរជាតិទាំងអស់ បានយល់និងស្គាល់ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ និងចង់ធ្វើដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ទោះបីជាក្នុងគោលបំណងធ្វើពាណិជ្ជកម្មក្ដី ឬមកទស្សនាកម្សាន្តក្ដី។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នឹងរង់ចាំទទួលស្វាគមន៍ យ៉ាងកក់ក្តៅជានិច្ចដល់លោកអ្នក។