Flight announcement REP-HAN
ភ្នំពេញ, ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបោះជំហានទៅមុខយ៉ាងជោគជ័យ ជាមួយនឹងជើងហោះហើរដំបូងរវាងទីក្រុងសៀមរាប និងរដ្ធធានីហាណូយ នៃប្រទេសវៀតណាម ក្រោយពីមានការធូរស្បើយនៃជំងឺកូវីដ-១៩ ដែលមានជើងហោះហើរលេខ K6 852 ត្រូវចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅម៉ោង១៤:៣០ ដោយប្រើយន្តហោះប្រភេទ Airbus A320 ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ណូយ បៃ (រដ្ធធានីហាណូយ) នៅម៉ោង១៦:១៥ ជាមួយនឹងអ្នកដំណើរចំនួន៦៨នាក់។ ការត្រឡប់មកកាន់ទីក្រុងសៀមរាបវិញនៅវេលាម៉ោង១៧:១៥ និងមកដល់ម៉ោង១៩:០០ នៅថ្ងៃដដែល ជាមួយនឹងអ្នកដំណើរចំនួន៨១នាក់។
ចាប់ពីថ្ងៃនេះតទៅ កម្ពុជា អង្គរ អ៊ែរ នឹងធ្វើការហោះហើរជាទៀងទាត់ ៣ជើងក្នុងមួយសប្តាហ៍ រវាងទីក្រុងសៀមរាប និងរដ្ធធានីហាណូយ គឺនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ក្រៅពីជើងហោះហើរទៅរដ្ធធានីហាណូយ K6 ក៏នៅមានជើងហោះហើរផ្សេងទៀតទៅកាន់ប្រទេសវៀតណាម ដូចជា៖ ជើងហោះហើររវាងសៀមរាប និងហូជីមិញ ២ជើង/ថ្ងៃ, សៀមរាប និងដាណាំង ១ជើង/ថ្ងៃ, ភ្នំពេញ និងហាណូយ ៣ជើង/សប្តាហ៍, ភ្នំពេញ និងហូជីមិញ ២ជើង/ថ្ងៃ និងព្រះសីហនុ និងហូជីមិញ ១ជើង/ថ្ងៃ ផងដែរ។
សូមបញ្ជាក់ឡើងវិញផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានកំណត់ចក្ខុវិស័យរបស់ខ្លួន ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់កម្ពុជា ដែលទទួលបានវិញ្ញាបនបត្រប្រតិបត្តិការសុវត្ថិភាព ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការរបស់អង្គការនេះចាប់ឆ្នាំ២០១៧ ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវទំនុកចិត្តខ្ពស់ពីអ្នកដំណើរ និងដៃគូអាជីវកម្មនានាទាំងក្នុង និងក្រៅប្រទេស។
សូមទំនាក់ទំនងទិញសំបុត្រយន្តហោះរបស់ កម្ពុជា អង្គរ អ៊ែរ ដោយចូលទៅកាន់៖
គេហទំព័រ៖ www.cambodiaangkorair.com
ទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា៖ (+855) 23 6666 789
ការិយាល័យនៅប្រទេសវៀតណាម៖ (+84) 28 35471 767
ការិយាល័យនៅប្រទេសចិន៖ (+86) 20 8331 0123 / (+86) 20 8331 2213
អ៊ីមែល៖ helpdesk_online_2@cambodiaangkorair.com