ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

PNH-PVG flight anouncement

អបអរសាទរការបើកជើងហោះហើរឡើងវិញរវាង ភ្នំពេញ និងសៀងហៃ 

ភ្នំពេញ, ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានធ្វើប្រតិបត្តិការហោះហើរជាថ្មីឡើងវិញរវាងរាជធានីភ្នំពេញ និងទីក្រុងសៀងហៃ ជាមួយនឹងជើងហោះហើរលេខ K6 866 ដោយប្រើយន្តហោះប្រភេទ Airbus A320 ដែលត្រូវចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង១៤:៥០ ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ សៀងហៃ​-ពូដុង (សាធារណរដ្ឋប្រជាមានិតចិន) នៅម៉ោង១៩:៤៥។ ការបន្តដំណើរជើងហោះហើរនេះជាថ្មីឡើងវិញ នឹងផ្តល់ភាពងាយស្រួល សម្រាប់អ្នកដំណើរក្នុងការធ្វើដំណើររវាងប្រទេសទាំងពីរ ហើយនេះក៏អាចជាកត្តាមួយដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

កម្ពុជា អង្គរ អ៊ែរ នឹងធ្វើការហោះហើរយ៉ាងទៀងទាត់ ១ជើងក្នុងមួយសប្តាហ៍រវាងរាជធានីភ្នំពេញ និងទីក្រុងសៀងហៃ គឺនៅរៀងរាល់ថ្ងៃសៅរ៍។  ក្រៅពីជើងហោះហើរទៅទីក្រុងសៀងហៃ ក្រុមហ៊ុន​ក៏នៅមានជើងហោះហើរផ្សេងទៀតទៅកាន់ប្រទេសចិន ដូចជា៖ ជើងហោះហើររវាងភ្នំពេញ និងក្វាងចូវ ២ជើង/សប្តាហ៍, ភ្នំពេញ និងចិនចូវ ១ជើង/សប្តាហ៍, ភ្នំពេញ និងណាននីង ១ជើង/សប្តាហ៍, និងភ្នំពេញ និងណានឆាង ១ជើង/សប្តាហ៍។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់កម្ពុជា ដែលទទួលបានវិញ្ញាបនបត្រប្រតិបត្តិការសុវត្ថិភាព ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការរបស់អង្គការនេះចាប់ឆ្នាំ២០១៧  ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវទំនុកចិត្តខ្ពស់ពីអ្នកដំណើរ និងដៃគូអាជីវកម្មនានាទាំងក្នុង និងក្រៅប្រទេស។

សូមទំនាក់ទំនងទិញសំបុត្រយន្តហោះរបស់ កម្ពុជា អង្គរ អ៊ែរ ដោយចូលទៅកាន់៖

គេហទំព័រ៖ www.cambodiaangkorair.com

ទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា៖ (+855) 23 6666 789

ការិយាល័យនៅប្រទេសវៀតណាម៖ (+84) 28 35471 767

ការិយាល័យនៅប្រទេសចិន៖ (+86) 20 8331 0123 / (+86) 20 8331 2213

អ៊ីមែល៖ helpdesk_online_2@cambodiaangkorair.com

Share on:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

សេចក្តី​ប្រកាស​ព័ត៌មាន | 25 March 2024
Fare on route HKG-ROR

Fare on route HKG-ROR

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 19 August 2024
Monsoon Season Sales (20% off on net fare)

Monsoon Season Sales (20% off on net fare)

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 06 December 2024
Commerce Division (COM) would like to deploy document of fare revision WB240901F (V.05)

Commerce Division (COM) would like to deploy document of fare revision WB240901F (V.05)

Read more