ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

2023 flight announcement from PNH to REP

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានរៀបចំនូវកម្មវិធីពិសេស សម្រាប់ជើងហោះហើរទីមួយនៃឆ្នាំ២០២៣ ពីភ្នំពេញ ទៅសៀមរាប។

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ បានរៀបចំកម្មវិធីពិសេសមួយ សម្រាប់អ្នកដំណើរទាំងអស់ នៅលើជើងហោះហើរលេខ K6 105 ពីភ្នំពេញ ទៅសៀមរាប ដោយប្រើរយៈពេល ៥០នាទី ដែលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ០៩:៥៥ និងត្រូវចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅម៉ោង ១០:៤៥។ ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៣​ នេះ កម្ពុជា អង្គរ អ៊ែរ បានរៀបចំជូនវត្ថុអនុស្សាវរីយ៍ដល់អ្នកដំណើរទាំងអស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាជើងហោះហើរដំបូងប្រចាំឆ្នាំនេះ។ 

លើសពីនេះ ក៏មានការស្វាគមន៍យ៉ាងកក់ក្ដៅពីតំណាងក្រុមហ៊ុន ទៅដល់អ្នកដំណើរចំនួន ៣​ នាក់ដំបូង នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីទទួលបានកាដូឆ្នាំថ្មីបន្ថែមពីក្រុមហ៊ុន ​ហើយក៏រួមមាន សំបុត្រយន្តហោះក្នុងស្រុក និងសារជូនពរជើងហោះហើរនៃឆ្នាំថ្មីនេះ ប្រកបដោយជោគជ័យ។ នេះក៏ជាពេលវេលាដ៏ពិសេសមួយ ដែលមិនត្រឹមតែធ្វើឱ្យអ្នកដំណើរពោរពេញដោយភាពរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវការចងចាំដ៏ល្អមួយ ដែលពួកគេមិនអាចបំភ្លេចបាន។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបាននឹងកំពុងគាំទ្រក្រុមហ៊ុន​ ហើយសូមជូនពរ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសុវត្ថិភាពរាល់ការធ្វើដំណើរគ្រប់ៗគ្នា។

ខាងក្រោមនេះជា កាលវិភាគសិសិររដូវឆ្នាំ២០២៣ នាពេលនេះ​ របស់ កម្ពុជា អង្គរ អ៊ែរ៖

  • ជើងហោះហើរក្នុងស្រុក៖ ភ្នំពេញ -​ សៀមរាប, ព្រះសីហនុ - សៀមរាប 

  • ជើងហោះហើរប្រទេសវៀតណាម៖ សៀមរាប - ហាណូយ, សៀមរាប - ហូជីមិញ, សៀមរាប - ដាណាង, ភ្នំពេញ - ហាណូយ, ភ្នំពេញ - ហូជីមិញ, និង ព្រះសីហនុ - ហូជីមិញ

  • ជើងហោះហើរប្រទេសចិន៖ ភ្នំពេញ - ក្វាងចូវ, ភ្នំពេញ - ចិនចូវ, ភ្នំពេញ - ណាននីង, និង ភ្នំពេញ - សៀងហៃ 

ដើម្បីកក់សំបុត្រយន្តហោះ សូមចូលទៅកាន់៖

គេហទំព័រ៖ www.cambodiaangkorair.com

ទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា៖ (+855) 23 6666 789

ការិយាល័យនៅប្រទេសវៀតណាម៖ (+84) 28 35471 767

ការិយាល័យនៅប្រទេសចិន៖ (+86) 20 8331 0123 / (+86) 20 8331 2213

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែលរបស់ក្រុមហ៊ុនhelpdesk_online_2@cambodiaangkorair.com

Share on:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

សេចក្តី​ប្រកាស​ព័ត៌មាន | 27 April 2023
Sea Games (Pencak Silat team of Vietnam)

ភ្នំពេញ, ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានកិតិ្ដយស

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 16 June 2022
អាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ តភ្ជាប់ឡើងវិញរវាងខេត្តសៀមរាប និង ទីក្រុងហូជីមិញ

អាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ តភ្ជាប់ឡើងវិញរវាងខេត្តសៀមរាប និង ទីក្រុងហូជីមិញ

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 01 January 2022
Viet Nam Entry Regulations

Viet Nam Entry Regulations

Read more