ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

Sea Games (Pencak Silat team of Vietnam)

ភ្នំពេញ, ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានកិតិ្ដយស ក្នុងការដឹកជញ្ជូនភ្ញៀវពិសេសរបស់យើងដែលជាក្រុមកីឡាបញ្ចសិលា របស់ក្រុមជម្រើសជាតិវៀតណាម ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន៖ ស៊ីហ្គេមលើកទី៣២ ដែលជាព្រឹត្តិការណ៍កីឡាដ៏មហាអស្ចារ្យ នៅព្រះរាជាណាចក្រកម្ពុជា។ ជើងហោះហើរលេខ K6 813 ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិណូយបៃ  នៃរដ្ឋធានីហាណូយ នៅម៉ោង ២០:៣០ និងត្រូវចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ២២:១៥  ដោយប្រើរយៈពេលប្រហែល ១ម៉ោង៤៥នាទី។

ដោយមានការយកចិត្តទុកដាក់ និងភាពស្ទាត់ជំនាញរបស់អាកាសយានិក និងបាហុនិកាដ៏មានបទពិសោធន៍របស់យើង ក្រុមកីឡាករទាំងអស់បានមកដល់គោលដៅដោយសុវត្ថិភាព ផាសុកភាព និងទាន់ពេលវេលាតាមការគ្រោងទុករបស់ពួកគេ។ ក្រុមហ៊ុននឹងធានាក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អ្នកដំណើរទាំងអស់ និងក្រុមអត្តពលិកផ្សេងទៀតដែលមកស្វែងរកភាពជោគជ័យក្នុងការប្រកួតរបស់ពួកគេ។ 

សូមអរគុណចំពោះការជ្រើសរើសជើងហោះហើររបស់ កម្ពុជា អង្គរ អ៊ែរ យើងខ្ញុំសូមជូនពរដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលបានមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនេះ អោយជួបតែសំណាងល្អ និងទទួលជោគជ័យ។

សូមចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ទាំងអស់គ្នា ហើយធ្វើដំណើរតាម កម្ពុជា អង្គរ អ៊ែរ ដើម្បីទទួលបានបទពិសោធន៍ដ៏មានផាសុកភាព និងសុវត្ថិភាព និងភាពកក់ក្តៅក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។

ដើម្បីទិញសំបុត្រ សូមទំនាក់ទំនងទៅកាន់៖

គេហទំព័រ៖ www.cambodiaangkorair.com

ទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា៖ (+855) 23 6666 788 / (+855) 23 666 789 / (+855) 23 6666 787

ការិយាល័យនៅប្រទេសចិន៖ (+86) 20 8331 0123 / (+86) 20 8331 2213

ការិយាល័យនៅប្រទេសវៀតណាម៖ (+84) 28 35471 767

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែលរបស់យើង៖ helpdesk_online_2@cambodiaangkorair.com

Share on:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

សេចក្តី​ប្រកាស​ព័ត៌មាន | 27 April 2023
SEA Games Press Release

ភ្នំពេញ, ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានកិតិ្ដយស

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 08 January 2024
Passenger Surcharge (YQ) changes version 01-2024

Passenger Surcharge (YQ) changes version 01-2024

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 24 February 2024
Promotion code program on EGETS app

Promotion code program on EGETS app

Read more