អំពីយើង អំពីយើង
ថ្នាក់ដឹកនាំរបស់យើង
ចក្ខុវិស័យនិងទស្សនៈវិស័យ
ទស្សនវិស័យ
ជាក្រុមហ៊ុនអាកាសចរជួរមុខក្នុងការផ្គត់ផ្គង់សេវាដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយសុវត្ថិភាព និង ងាយស្រួល ទាំងក្នុងប្រទេសនិងអន្តរជាតិ តាមរយះដៃគូទាំងឡាយរបស់យើងខ្ញុំ។.
បុព្វហេតុនិងបេសកកម្ម៖
1.គោរពនិងមានភាពគួរសមចំពោះអតិថិជន។.
2.ធានាថាសេវារបស់យើងខ្ញុំផ្ដល់ជូននឹងល្អប្រសើរលើសពីអ្វីដែលអតិថិជនរំពឹងចង់បាន។.
3.កសាងទំនាក់ទំនងស្អិតរមួតរវាងបុគ្គលិករបស់យើងខ្ញុំជាមួយអតិថិជន។ .
គោលនយោបាយសន្តិសុខនិងគុណភាពខ្ពស់
គណៈដឹកនាំនិងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនអាកាសចរ Cambodia Angkor តែងតែជ្រួតជ្រាបច្បាស់ថាវត្តមាននិងការអភិវឌ្ឍរបស់ក្រុមហ៊ុនគឺកើតឡើងដោយសារការជឿទុកចិត្ត និងការផ្សាភ្ជាប់របស់អតិថិជន។ .
យើងខ្ញុំសូមសន្យានិងប្ដេជ្ញា៖:
1.ប្រតិបត្តិម៉ឺងម៉ាត់ប្រព័ន្ធគ្រប់គ្រងមានគុណភាពខ្ពស់តាមប្បញ្ញត្តិនៅក្នុងសៀវភៅយោងគុណភាព អនុលោមរាល់ការកំណត់របស់អជ្ញាធរមានសមត្ថកិច្ចខាងអាកាសចរនិងច្បាប់រដ្ឋ ក៏ដូចជាអនុសញ្ញាអន្តរជាតិផ្សេងៗដែលក្រុមហ៊ុនអាកាសចរយើងខ្ញុំបានចូលរួម.
2.ធានាថាសមាជិកគ្រប់រូបរបស់ក្រុមហ៊ុនតែងតែមានមនសិការនិងប្រតិបត្តិតាមសំណូមពរ ប្បញ្ញត្តិផ្សេងៗក្នុងការធ្វើអាជីវកម្ម ថែទាំ និងផ្ដល់សេវាមានគុណភាព និងសុវត្ថិភាពបំផុត ដើម្បីអាចបន្តឈររឹងមាំ និងធ្វើអោយប្រសើរឡើងឥតឈប់ឈរ។.
3.ផ្គត់ផ្គង់ប្រភពធនធាននិងលក្ខ័ណ្ឌចាំបាច់ដើម្បីអនុវត្តគោលនយោបាយនិងគោលដៅនានាស្ដីពីសុវត្ថិភាពនិងគុណភាព។ កែលម្អឥតឈប់ឈរប្រព័ន្ធគ្រប់គ្រង បង្កើតបរិយាកាសធ្វើការគួរជាទីទុកចិត្ត ដោយមនសិការទទួលខុសត្រូវខ្ពស់បំផុតក្នុងក្រុមហ៊ុនទាំងមូល សំដៅឆ្លើយតបតម្រូវការក៏ដូចជាការរំពឹងចង់បានរបស់អតិថិជន។.
4.បង្កើតប្រព័ន្ធព័ត៌មានទាក់ទងគ្រប់គ្រាន់និងមានប្រសិទ្ធភាពសំដៅធានានូវការផ្គត់ផ្គង់មិនដាច់ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន ក៏ដូចជាទិន្នន័យសុវត្ថិភាពនិងគុណភាពបំផុត។.
ភាពគង់វង្ស អភិវឌ្ឍ និងកិត្យានុភាពរបស់ក្រុមហ៊ុនអាកាសចរ Cambodia Angkor ឈរនៅលើគ្រឹះសុវត្ថិភាព និងគុណភាពនៃផ្គត់ផ្គង់សេវារបស់យើងខ្ញុំ។.
ប្រវត្តិរបស់យើង
រូបតំណាង
និមិត្តសញ្ញាតំណាងគឺជារូបប្រាសាទអង្គរវត្ត និងស្លាបបក្សី ទ្រេតអណ្ដែតជាប់នឹងប្រាង្គប្រាសាទ។ និមិត្តសញ្ញាមានរូបស្លាបបក្សីដ៏ក្បូរក្បាច់ បង្កប់នូវកាយវិការបត់បែនរហ័សរហួន រស់រវើកនិងថ្លៃថ្នូរ រួមជាមួយថាមពល និងសំរស់ដ៏ផូរផង់នៃប្រាង្គប្រាសាទ។ ផ្នែកទាំងពីនេះបង្រ្គប់អោយគ្នាទៅវិញទៅមក ដើម្បីបង្ហាញអោយឃើញនូវចរិតលក្ខណះសុវត្ថិភាពនិងប្រសិទ្ធភាព ដែលទោះបីជាភ្ញៀវធ្វើដំណើរណាម្នាក់ក៏សុទ្ធតែប្រាថ្នាចង់បាន ពីក្រុមហ៊ុនអាកាសចរ ដោយមិនត្រឹមតែស្ដែងចេញនូវសម្រស់ដ៏ផូរផង់និងថ្លៃថ្នូររបស់ជនជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងផ្ដល់មកជូននូវចំណាប់អារម្មណ៍ពិសេសដោយឡែករបស់ក្រុមហ៊ុនយើងខ្ញុំ។ .
ព័ណ៌សម្បុរ
ផ្នែកដំបូងនៃឈ្មោះគឺមានព័ណ៌ស្វាយចាស់។ ព័ណ៌ស្វាយបង្ហាញពីការតភ្ជាប់រវាងព័ណ៌ខៀវ(សុវត្ថិភាពនិងសុខសាន្តត្រាណ) និងព័ណ៌ក្រហម(ថាមពល និងចំណង់ចំណូលចិត្ត)។ ព័ណ៌ស្វាយត្រូវបានប្រែទៅជាព័ណ៌មាសភ្លឺ និមិត្តរូបអោយប្រទេសដែលមានព្រះមហាក្សត្រគង់ប្រថាប់ជាម្លប់និងជានិមិត្តរូបនៃវិបុលភាពទៅតាមលក្ខណះប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជា។.
ពាក្យ”អាកាចរ”ត្រូវបានដាក់ព័ណ៌រមៀតទុំនិងក្បាច់អក្សរពិសេសដោយឡែក សំដៅរុញខ្លាំង Logo និងបន្ថយប្រវែងរបស់វា។ រូបយន្តហោះប្រើបីព័ណ៌នៅផ្ទៃខាងក្រោយនៃតួយន្តហោះ រួមជាមួយព័ណ៌ប្រផេះដ៏សង្ហានិងទំនើប(50%ព័ណ៌ខ្មៅលាយក្រហម)។.
ថ្នាក់ដឹកនាំរបស់យើង
ប្រធាន៖ Tekreth Samrach
អគ្គនាយកប្រតិបត្តិ៖ លោក David Yuhong Zhan