ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

IOSA Press Release

ការបន្តសុពលភាពវិញ្ញាបនបត្រសុវត្ថិភាព IOSA ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ IATA របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ

 

ភ្នំពេញ៖ កម្ពុជា អង្គរ អ៊ែរ មានសេចក្តីសោមនស្សរីករាយដែល នៅតែបន្តទទួលបានវិញ្ញាបនបត្រសុវត្ថិភាព IOSA ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ IATA។ 

វិញ្ញាបនប័ត្រសុវត្ថិភាព IOSA គឺជាវិញ្ញាបនប័ត្រដែលផ្ដល់សម្រាប់ការវាយតម្លៃយ៉ាងម៉ត់ចត់នៃប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការ ដោយអនុលោមទៅតាមស្តង់ដារសុវត្ថិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ជាសកល។ ក្រុមការងាររបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិ បានខិតខំប្រឹងប្រែងដើម្បីរក្សាស្តង់ដារនេះ ដោយអនុលោម និងគោរពតាមតម្រូវការទាំងអស់នៃបទដ្ធានរបស់ IATA ហើយពួកយើងពិតជារីករាយដែល ក្រុមហ៊ុន នៅតែទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាពនេះ។ 

ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព IOSA នេះគឺត្រូវបានរចនាឡើងដើម្បីវាយតម្លៃប្រតិបត្តិការ ឬក្រុមហ៊ុនអាកាសចរណ៍មួយ ដែលអនុវត្តតាមបទដ្ធានសុវត្ថិភាព របស់សមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ IATA។ កម្ពុជា អង្គរ អ៊ែរ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិដំបូងគេ និងតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនប័ត្រនេះ។ អ្នកដំណើរទាំងអស់អាចហោះហើរប្រកបដោយទំនុកចិត្ត ពីព្រោះក្រុមហ៊ុនអនុវត្តតាមស្តង់ដារសុវត្ថិភាពខ្ពស់បំផុតរបស់ឧស្សាហកម្មអាកាសចរណ៍នេះ និងនៅតែបន្តផ្តល់ជូននូវបទពិសោធន៍ហោះហើរប្រកបដោយសុវត្ថិភាព និងផាសុកភាពនេះ នូវរាល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ។

លោក Zhan Yuhong នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានប្រសាសន៍ថា “យើងពិតជាមានកិត្តិយសណាស់ដែលបានទទួលវិញ្ញាបនបត្រសុវត្ថិភាព ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) នេះពី IATA”។ "វិញ្ញាបនប័ត្រនេះ គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់ក្រុមរបស់យើង ដើម្បីធានាបាននូវសុវត្ថិភាពជូនអ្នកដំណើរ និងបាហុនិការបស់យើង។ យើងប្តេជ្ញារក្សានូវស្តង់ដារសុវត្ថិភាពខ្ពស់បំផុត និងផ្តល់ឱ្យអតិថិជនរបស់យើងនូវបទពិសោធន៍ហោះហើរប្រកបដោយសុវត្ថិភាព និងផាសុកភាព"។

គួររំលឹកផងដែរថា កម្ពុជា អង្គរ អ៊ែរ បានដំណើរការជើងហោះហើរជាច្រើនទាំងក្នុង និងក្រៅប្រទេសទៅកាន់ទីក្រុងនានាក្នុងតំបន់អាស៊ី រួមមាន ប្រទេសកម្ពុជា៖ ភ្នំពេញ សៀមរាប ព្រះសីហនុ, ប្រទេសចិន៖ ក្វាងចូវ ចិនចូវ ណាននីង សៀងហៃ ប៉េកាំង ហៃគូ ហាំងចូវ, និងប្រទេសវៀតណាម៖ ហូជីមិ ហាណូយ ដាណាង។

សម្រាប់ព័ត៌មានបន្ថែមអំពីកាលវិភាគហោះហើរ និងសេវាកម្មរបស់ កម្ពុជា អង្គរ អ៊ែរ សូមចូលទៅកាន់៖www.cambodiaangkorair.com

 

Share on:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

សេចក្តី​ប្រកាស​ព័ត៌មាន | 31 March 2022
Details Refund Policy for flights Phnom Penh to Zhengzhou

Details Refund Policy for flights Phnom Penh to Zhengzhou

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 28 December 2022
Flight announcement REP-HAN

ភ្នំពេញ, ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបោះ

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 17 February 2022
Cambodia Entry Regulations

Read more